កីឡា

មន្ទីរអប់រំ យុវជន និង កីឡាខេត្តកណ្តាល ប្រកាសការប្រកួតកីឡា សិស្សមធ្យមសិក្សា ជ្រើសរើស ជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥-២០២៦

កណ្តាល ៖ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានកិច្ចប្រជុំចាប់ឆ្នោត បើកការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦ នៅក្រុងតាខ្មៅ ដោយការប្រកួតប្រព្រឹត្តនៅ តាមទីលានបាល់ទាត់ខេត្ត វិទ្យាល័យនៅក្រុងតាខ្មៅ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនី វ័យក្មេងឆ្នើម ។

នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំខេត្តកណ្តាលកិច្ចប្រជុំ និងចាប់ឆ្នោត ជាមួយគណៈប្រតិភូកីឡាកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ ប៉េតង់ និងកីឡាអត្តពលកម្មទំាង ១៣ ត្រៀមការប្រកួតនឹងចាប់ផ្តើមជាផ្លូវការដោយមានការអញ្ជើញពីសំណាក់លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា នៅការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

លោក ពៅ វណ្ណា ប្រធានការិយាល័យ អប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាសិស្សមធ្យម សិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦ គឺជាការប្រកួតមួយដើម្បីជ្រើស រើសកីឡាករ-កីឡាការិនីឆ្នើមនៃប្រភេទកីឡាទាំង ៥ តំណាងឲ្យខេត្តកណ្តាលយើង។

លោកបានបន្តថា ការប្រកួត កីឡាសិស្សសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន ៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម ចំណែកកីឡាជាច្រើនប្រភេទទៀត យើងកំពុងហ្វឹកហាត់ ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ៕

Most Popular

To Top