បរទេស៖ សារព័ត៌មាន Telegraph បានរាយការណ៍កាលពីថ្ងៃសុក្រថា កងកម្លាំងអ៊ុយក្រែនដែលការពារទីក្រុង Donbass នៃ Artyomovsk ដែលត្រូវបានគេស្គាល់ថា Bakhmut កំពុងពឹងផ្អែកលើកាំភ្លើង Maxim តាំពីសម័យ Victorian ។ ទោះបីជាទទួលបានជំនួយរាប់សិបពាន់លានដុល្លារអាមេរិក ពីសហរដ្ឋអាមេរិក និងពីអង្គការណាតូក៏ដោយ ក៏រដ្ឋាភិបាលទីក្រុងគៀវត្រូវបានគេរាយការណ៍ថា កំពុងជួបបញ្ហាកង្វះអាវុធ និងគ្រាប់រំសេវ ដដែល។...
អូស្ត្រាលី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ថា អ្នកស្រុកក្នុងទីក្រុងអូស្ត្រាលី នៅក្នុងតំបន់បានភ្ញាក់ឡើងដែលបានរកឃើញសាកសពត្រីងាប់រាប់លានក្បាលក្នុងទន្លេរបស់ពួកគេ ។ ការស្លាប់ត្រីទ្រង់ទ្រាយធំត្រូវបានរាយការណ៍ជាលើកដំបូងកាលពីព្រឹកថ្ងៃសុក្រនៅក្នុងទីក្រុង Menindee នៃរដ្ឋ New South Wales (NSW) ។ អាជ្ញាធរទន្លេរបស់រដ្ឋបានឲ្យដឹងថា វាគឺជាលទ្ធផលនៃរលកកម្តៅដែលកំពុងបន្តប៉ះពាល់ដល់ទន្លេ Darling-Baaka ។ អ្នកស្រុកបាននិយាយថា...
ម៉ូស្គូ៖ មន្ត្រីអាមេរិកឲ្យដឹងថា ជើងហោះហើរឃ្លាំមើលនៅសមុទ្រខ្មៅ បានដំណើរការឡើងវិញ ទោះបីជារុស្ស៊ីបានទម្លាក់យន្តហោះដ្រូនធុន MQ-9 Reaper ក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានផ្តល់រង្វាន់រដ្ឋដល់អ្នកបើកបរយន្តហោះចម្បាំងពីររូប ដែលពាក់ព័ន្ធនឹងការទម្លាក់យន្តហោះដ្រូនស៊ើបការណ៍របស់សហរដ្ឋអាមេរិក ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ ខណៈដែលមន្ត្រីសហរដ្ឋអាមេរិកបានប្រកាសថា ជើងហោះហើរចារកម្មរបស់ខ្លួននៅក្នុងតំបន់បានដំណើរការឡើងវិញ។ ការបង្ហាញរង្វាន់កាលពីថ្ងៃសុក្រដល់អាកាសយានិកយន្តហោះចម្បាំង Su-27 រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានកោតសរសើរ ចំពោះសមិទ្ធិផលរបស់ពួកគេក្នុងការរារាំងយន្តហោះដ្រូន...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid កំពុងត្រៀមខ្លួន ធ្វើការងារសម្រេចចិត្តចុងក្រោយ ដើម្បីអាចផ្តល់សំណើរជាផ្លូវការ ក្នុងការបន្តកុងត្រាថ្មីជូនកីឡាករ Brahim Diaz ឲ្យបាននៅពេលខាងមុខឆាប់ៗនេះ។ កីឡាករ Diaz ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប AC Milan ក្នុងលក្ខខណ្ឌខ្ចីជើង កំពុងបង្ហាញទំរង់លេងយ៉ាងល្អ សម្រាប់ក្លឹបអ៊ីតាលីមួយនេះហើយមិនត្រឹមតែប៉ុណ្ណោះ ក៏កំពុងទាក់ចិត្តក្លឹបដើម...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal កំពុងត្រៀមខ្លួន ក្នុងការតាមចរចាកីឡាករអេក្វាឌ័រជើងខ្លាំង Moise Caicedo សាជាថ្មីម្តងទៀត នៅចុងរដូវកាលនេះ។ កាលពីខែមករាកន្លងមកក្លឹបអង់គ្លេសនេះ ធ្លាប់បានបរាជ័យម្តងហើយក្នុងការចរចានាំយក កីឡាករឆ្នើមរូបនេះពីក្លឹប Brighton ជាមួយនឹងសំណើរ ដល់ទៅ៧០លានផោន។ ទោះបីជាយ៉ាងណាក្តីក្រោយបដិសេធ សំណើររួចក្លឹប Brighton បានជោគជ័យ ក្នុងការបន្តកុងត្រាថ្មីជូនកីឡាករ...
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នាង HwaSa បានធ្វើឲ្យអ្នកគាំទ្រ និងអ្នកសារព័ត៌មានភ្ញាក់ផ្អើលដូចគ្នា ក្នុងព្រឹត្តិការណ៍ហៅរូបថត សម្រាប់ម៉ាកប្រណីត Ferragamo សម្រាប់ការប្រមូល SS’23 របស់ពួកគេត្រូវបានប្រារព្ធឡើងនៅហាងទំនើបរបស់ពួកគេ នាតំបន់ Gangnam ទីក្រុងសេអ៊ូល។ មិនបាច់និយាយទេ តារាស្រីរូបនេះបានងាកមុខម្តងទៀតក្នុងអំឡុងពេលកម្មវិធីហៅរូបថត ចូលទៅក្នុងផ្លូវរត់ខ្នាតតូចរបស់នាង ហើយអ្នកគាំទ្រកំពុងរង់ចាំវា។...
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តួឯកស្រីក្នុងរឿង ‘The Glory’ ទទួលបានការចាប់អារម្មណ៍ និងពេញនិយមយ៉ាងខ្លាំងសម្រាប់ខ្សែភាពយន្តភាគទី២ ដែលដាក់ចាក់បញ្ចាំងនៅថ្ងៃទី ១០ ខែមីនាកន្លងទៅ ដោយទស្សនិកជន និងអ្នកគាំទ្រជាច្រើនបានទន្ទឹងរង់ចាំជាយូរមកហើយ និងទន្ទឹងរង់ចាំមើលថា តើរឿងនេះនឹងបញ្ចប់ដោយរបៀបណា។ រឿងភាគទី ២ នៃរឿងភាគនេះ ពោរពេញដោយភាពស្រើបស្រាល និងជំនាញសម្តែងដ៏ពិសេស...
អាមេរិក៖ នេះបើយោងតាមការលេចធ្លាយ ថ្មីមួយបានប្រាប់ឲ្យដឹងថា ស្មាតហ្វូន Pixel Fold របស់ក្រុមហ៊ុនបច្ចេកវិទ្យា យក្សអាមេរិក Google ត្រូវបានកំណត់ឲ្យមានតម្លៃប្រកួតប្រជែងបើធៀបទៅនឹងស៊េរី Galaxy Z Fold របស់ Samsung នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ MSN ។ នេះធ្វើតាមពាក្យចចាមអារ៉ាមមុនៗអះអាងថា Pixel Fold...
The Athletic ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបអេស្បាញ AT Madrid កំពុងរៀបចំផែនការក្នុងការលក់កីឡាករ Joao Felix ចេញពីបញ្ជីកីឡាកររបស់ខ្លួនហើយនៅរដូវក្តៅខាងមុខនេះ។ ក្លឹបនេះក៏បានបង្ហាញអំពីតម្លៃខ្លួនដែលក្លឹបថ្មីអាចទិញយកកីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់រូបនេះទៅហើយនោះគឺប្រហែលជា៩០លានផោនខណៈដែលក្លឹបតោខៀវ Chelsea តែមួយគត់ប៉ុណ្ណោះនៅពេលនេះដែលមានលទ្ធភាពទាំងលក្ខខណ្ឌកីឡាករនិងក្លឹបសម្រាប់ផ្ទេរកីឡាករ Felix។ Felix បច្ចុប្បន្នកំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើងឲ្យក្លឹបតោខៀវ Chelsea នៅឡើយរហូតដល់ខែមករាហើយតម្លៃខ្លួនថ្លៃបែបនេះក៏ដោយសារតែកុងត្រារបស់គាត់ជាមួយនឹង AT Madrid នឹងមានរហូតទៅដល់ឆ្នាំ២០២៧៕ ប្រែសម្រួល៖ស៊ុនលី
The Sky Sport ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបតោខៀវ Chelsea នៅតែមានចំណាប់អារម្មណ៍ជាមួយនឹងកីឡាករ Declan Rice នៅឡើយសម្រាប់ការដោះដូរនៅរដូវក្តៅខាងមុខនេះ។ កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានឈានចូលមកដល់កុងត្រាឆ្នាំចុងក្រោយជាមួយនឹងក្លឹប West Ham ទៅហើយប៉ូន្តែជឿជាក់ថាក្លឹបនិងកីឡាករនឹងមិនអាចបន្តកុងត្រាថ្មីបានទៀតឡើយដោយសារតែទំរង់លេងរបស់ក្លឹបទាំងមូលកំពុងធ្លាក់ចុះខណៈដែលកីឡាករវិញគឺកំពុងមានទីផ្សារខ្លាំង។ ក្លឹបញញួរធំនឹងអាចបានត្រឹមឈរមើលកីឡាកររូបនេះចាកចេញពីក្លឹបដោយមិនមានតម្លៃខ្លួនឡើយនៅរដូវក្តៅនេះដោយក្នុងនោះក្លឹប Chelsea គឺជាអ្នកមានចំណាប់អារម្មណ៍ជាមួយនឹងកីឡាករខ្សែបម្រើការពាររូបនេះជាងគេហើយក្រៅពីនោះក៏មានក្លឹបកាំភ្លើងធំ Arsenal ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី