កីឡា

Chelsea មានបំណង ចង់លក់កីឡាករ Mateo Kovacic ក្នុងតម្លៃ២៥លានផោន

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបមេឃខៀវ Man City កំពុងរៀបចំការងារ ដើម្បីចរចាកីឡាករ Mateo Kovacic ក្នុងតម្លៃប្រមាណជា២៥លានផោន ដែលជឿជាក់ថាជាតម្លៃ ដែលក្លឹបតោខៀវ Chelsea បានប្រកាសដាក់លក់ត្រៀម រដូវក្តៅនេះ។

ប្រភពដដែលបានឲ្យដឹងដែរថា ទាំងក្លឹប Chelsea បានព្រមព្រៀងរួចរាល់ហើយក្នុងការសម្រេចចិត្តរបស់កីឡាករ Kovacic ដើម្បីចាកចេញ ពីក្លឹបនៅរដូវក្តៅនេះ ដែលក្នុងនោះគេជឿជាក់ថា Man City កំពុងនាំមុខគេក្នុងការចរចាកីឡាករ ខ្សែបម្រើរូបនេះផងដែរ។

គួរឲ្យដឹងដែរថាកន្លងមកគ្រូបង្វឹកលោក Pep Guardiola ធ្លាប់បានសារភាពថា គាត់ពិតជាពេញចិត្ត សមត្ថភាពកីឡាករ Kovacic យ៉ាងខ្លាំងតាំងតែពីពេល ដែលគាត់លេងនៅ Real Madrid ខណៈដែលកីឡាករវ័យ២៩ឆ្នាំរូបនេះ នៅសល់កុងត្រាតែមួយឆ្នាំទៀត ប៉ុណ្ណោះជាមួយនឹង Chelsea៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top