សាន់ឌីហ្គោ៖ ប្រទេសទាំងពីរ និងអង់គ្លេស បានឲ្យដឹងថា ប្រទេសអូស្ត្រាលី នឹងទិញនាវាមុជទឹកវាយប្រហារ ដោយថាមពលនុយក្លេអ៊ែរ ពីសហរដ្ឋអាមេរិក ដោយចាប់ផ្តើមនៅដើមទសវត្សរ៍ឆ្នាំ ២០៣០ ដែលជាផ្នែក នៃគម្រោងពហុដំណាក់កាលរបស់ពួកគេ ដែលមានបំណងប្រឆាំង នឹងការពង្រីកយោធារបស់ចិន និងមហិច្ឆតាទឹកដី នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កិច្ចព្រមព្រៀងក្នុងការផ្តល់នូវបច្ចេកវិទ្យាយោធា ដ៏រសើបបំផុតមួយចំនួន របស់សហរដ្ឋអាមេរិក ត្រូវបានប្រកាសនៅពេលដែលប្រធានាធិបតីលោក ចូ បៃដិន...
តៃជុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ថា កោះតៃវ៉ាន់បានដាក់តាំង បង្ហាញយន្តហោះគ្មានមនុស្សបើក វាយប្រហារចល័តជាលើកដំបូងរបស់ខ្លួននៅថ្ងៃអង្គារនេះ ដែលជាយន្តហោះ គ្មានមនុស្ស បើកស្រដៀងនឹងគំរូរបស់សហរដ្ឋអាមេរិក ដែលប្រើក្នុងការប្រយុទ្ធរបស់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី ខណៈដែលចិនបង្កើនសម្ពាធ យោធាមកលើដែនកោះនេះ ។ ប្រជាជន២៣,៥លាននាក់របស់កោះតៃវ៉ាន់ ដែលរស់នៅក្រោមការគំរាមកំហែងឥតឈប់ឈរ នៃការឈ្លានពានដោយ...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះដ្រូនធុន MQ-9 របស់អាមេរិក បានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅដោយសារតែការធ្វើសមយុទ្ធរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាលទ្ធផលនៃការធ្វើសមយុទ្ធ យន្តហោះដ្រូនធុន MQ-9 បានចូលទៅក្នុងការហោះហើរ ដោយមិនអាចគ្រប់គ្រងបាន ជាមួយនឹងការបាត់បង់កម្ពស់ និងបានធ្លាក់ចូលក្នុងសមុទ្រម្ដង។ យោងតាមក្រសួង កងកម្លាំងអាកាសយានិករុស្ស៊ី បានរកឃើញយន្តហោះ MQ-9...
សាន់ឌីយ៉ាហ្គោ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ថា ចក្រភព អង់គ្លេស បានលើកឡើងថា ប្រទេសចិន ជាតំណាងឱ្យ “បញ្ហាប្រឈមក្នុងការកំណត់សម័យ” នឹងធ្វើឲ្យគ្មានរបៀបរាបរយ សម្រាប់ពិភពលោក នៅក្នុងការកែសម្រួលចំពោះក្របខ័ណ្ឌគោលនយោបាយ ការបរទេសរបស់ខ្លួនដែលបាន ចេញផ្សាយកាលពីថ្ងៃចន្ទ ដែលបានប្រកាសថា សន្តិសុខរបស់ចក្រភពអង់គ្លេស ពឹងផ្អែកលើលទ្ធផល...
ក្លឹប Tottenham Hotspur បានបញ្ចប់កុងត្រារបស់អ្នកចាត់ការក្រុមនារីរបស់ខ្លួន អ្នកនាង Rehanne Skinner ក្រោយពីដឹកនាំក្រុមចាញ់ ៩ប្រកួតជាប់ៗគ្នានៅក្នុងក្របខ័ណ្ឌ Women’s Super League។ បរាជ័យផ្ទួនៗគ្នានេះបានធ្វើឱ្យក្លឹប Spurs ឈរចំណាត់ថ្នាក់លេខ ១០ ចំណោម ១២ក្លឹប ដែលប្រឈមមុខនឹងការកាត់ចេញពីលីគកំពូលផ្នែកបាល់ទាត់នារី។ អ្នកស្រី Skinner បានដឹកនាំក្លឹបតាំងពីឆ្នាំ២០២០មក។...
ករណីបោះបង់សត្វចិញ្ចឹម ហាក់បីកើនឡើងខ្ពស់នៅប្រទេសសិង្ហបុរី ក្រោយវិបត្តិកូវីដ-១៩ រាប់ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២២មក ខណៈក្នុងកំឡុងពេលកូវីដ-១៩ មានគ្រួសារជាច្រើនស្នើសុំ ក៏ដូចជាទិញសត្វយកទៅចិញ្ចឹម។ នេះបើយោងតាមការចុះផ្សាយរបស់ CNA។ មូលហេតុនៃការបោះបង់សត្វចិញ្ចឹមដូចជា សត្វសុនខ សត្វឆ្មាជាដើមនេះគឺមានច្រើនហេតុផលតែហេតុផលចម្បងៗមានដូចជា មិនមានអ្នកមើលថែទាំនៅផ្ទះ និងជាពិសេសគឺមិនមានលទ្ធផលក្នុងចិញ្ចឹមមើលថែឲ្យបានល្អ ព្រោះតែសេវាមើលថែសុខភាព ការបង្វឹក ក៏ដូចជាចំណីផ្សេងៗត្រូវការចំណាយខ្ពស់។ បើតាមអង្គការគាំពារជីវិតសត្វ Action for Singapore Dogs...
The Sport ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបារាំង PSG នៅតែមានចំណាប់អារម្មណ៍ជាមួយ នឹងសមត្ថភាពប្រកួតរបស់ កីឡាករខ្សែការពារ Sergio Ramos ទោះបីជាកុងត្រារបស់គាត់នឹងត្រូវផុតកំណត់ ទៅហើយនៅរដូវក្តៅ ខាងមុខនេះ។ កីឡាករខ្សែការពារកណ្តាលរូបនេះនឹងត្រូវបានក្លឹបព្យាយាមចរចា ដើម្បីអាចបន្តលេងជាមួយគ្នាទាំងដែលបាន ដឹងហើយ ថាកីឡាកររូបនេះកំពុងទាក់ចិត្តក្លឹប ជាច្រើនមកពីតំបន់អឺរ៉ុប និងជាពិសេសអាមេរិកក្តី។ បច្ចុប្បន្នក្លឹបនៅលីគកំពូលអាមេរិកកំពុងរងចាំការសម្រេចចិត្តរបស់កីឡាករប៉ុណ្ណោះ ហើយក៏មានលេចឬដំណឹងដែរថា គាត់នឹងអាចចូលរួមជាមួយនឹងក្លឹបនៅអាមេរិកនេះជាមួយនឹង Lionel...
The Fichajes ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid កំពុងរៀបចំផែនការក្នុងការដោះ ដូរកីឡាករ ឆ្នើមបំផុតនៅអឺរ៉ុបប៉ុន្មាននាក់ជំនួស ឲ្យការព្យាយាមតាមយកកុងត្រារបស់ Mbappleនៅពេលនេះ។ ប្រភពដដែលបានបន្តទៀតថាក្លឹបនេះបាន បង្វែរចំណាប់អារម្មណ៍របស់ខ្លួនជាមួយ នឹងកីឡាករផ្សេងវិញបន្ទាប់ពី បរាជ័យជាច្រើនដងចរចា Mbappe ហើយជឿជាក់ថានឹងអាចសន្សំសំចៃបានលុយខ្លះពីការនាំយក Mbappe រូបនេះមករួមក្លឹបជំនួស ឲ្យកីឡាករតម្លៃសមរម្យផ្សេងទៀត។ គួរឲ្យដឹងដែរថាតាមផែនការក្លឹបនេះអាច នឹងចរចានាំយកកីឡាករល្បីៗដូចជា Jude...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាខណៈដែលកីឡាករខ្សែប្រយុទ្ធជួរមុខរបស់ក្លឹប Bayern Munich មានវ័យកាន់តែចំណាស់ បន្តិចទៅហើយនោះនិងមានចំនួនក៏តិច ទៀតផងទើបធ្វើឲ្យក្លឹបកំពុងស្វែងរកកីឡាករ ចំណូលថ្មីនៅតំបន់ប្រយុទ្ធនេះត្រៀមសម្រាប់ រដូវកាលក្រោយ។ ក្នុងចំណោមនោះគេជឿជាក់ថាកីឡាករ Victor Osimhen ដែលកំពុងលេងឲ្យក្លឹប Napoli បានក្លាយទៅជាគោលដៅ ថ្មីមួយទៀតរបស់ Bayern ប៉ុន្តែក៏បានទទួលដំណឹងដែរថាខ្សែប្រយុទ្ធកំពុងឡើង ទំរង់លេងខ្លាំងរូបនេះមានតម្លៃ មិនក្រោម១០០ លានផោននោះដែរ។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Lavrov បានលើកឡើងអំពី ល្បិចកលរបស់លោកខាង លិចដើម្បីអាចសម្រេចផែនការមួយ របស់ខ្លួននាពេលអនាគត។ លោករដ្ឋមន្ត្រីរុស្សីរូបនេះបានថ្លែងថា ការបង្កើនវត្តមានយោធារបស់លោក ខាងលិចនៅក្នុងតំបន់អាស៊ីគឺជាការបង្កើតនូវ ការប្រថុយប្រថានមួយដែលនឹងអាចបង្កទៅជាជម្លោះ និងសង្គ្រាមក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខនេះហើយ ពលរដ្ឋក្នុង តំបន់អាស៊ីមិនគួរទទួលយក ការសម្រេចចិត្តបែបនេះទេ។ ការលើកឡើងរបស់លោករដ្ឋមន្ត្រីដើម្បីឆ្លើយ តបទៅនឹងសកម្មភាពចុងក្រោយ របស់អាមេរិកអង់គ្លេសនិងអូស្ត្រាលី ដើម្បីបញ្ជាទិញនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរចំនួន៥គ្រឿង...