អាមេរិក៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ទោះបីជាការបញ្ជាក់ជាផ្លូវការនៅតែកំពុងរង់ចាំក៏ដោយ វាមិនមែនជារឿងសម្ងាត់ទេ ដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហើយបាននឹងកំពុងបង្កើតកាសស្តាប់ត្រចៀកមានលក្ខណៈចម្រុះរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ផែនការដើមរបស់ក្រុមហ៊ុនសម្រាប់ការចេញផ្សាយផលិតផលនៅឆ្នាំ២០២០ ត្រូវបានគេរាយការណ៍ថា បានរារាំងដោយការចាប់ផ្តើមនៃជំងឺរាតត្បាត COVID-19 ។ ៣ ឆ្នាំមកនេះ Apple បន្តរក្សាភាពស្ងៀមស្ងាត់អំពីផែនការរបស់ខ្លួនសម្រាប់កាស AR/VR ។ ទោះយ៉ាងណាក៏ដោយ...
សេអ៊ូល៖ ក្រុមហ៊ុន LG Electronics Inc. និងក្រុមហ៊ុនកាណាដា AI computing Tenstorrent បាននិយាយនៅថ្ងៃពុធថា ពួកគេកំពុងធ្វើការរួមគ្នាដើម្បីបង្កើតបន្ទះឈីបជំនាន់ក្រោយដែលអាចផ្តល់ថាមពលដល់ឧបករណ៍ប្រើប្រាស់ឆ្លាតវៃ និងផលិតផលរថយន្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងនេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN ។ Tenstorrent ត្រូវបានបង្កើតឡើងកាលឆ្នាំ ២០១៦ បង្កើតកុំព្យូទ័រសម្រាប់បញ្ញាសិប្បនិម្មិត (AI)។ នាយកប្រតិបត្តិ Jim Keller...
អាមេរិក៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ក្នុងអំឡុងពេលអាហារថ្ងៃត្រង់ផ្នែកបច្ចេកវិទ្យាប្រចាំឆ្នាំរបស់សម្ព័ន្ធបច្ចេកវិទ្យា នាយកប្រតិបត្តិក្រុមហ៊ុន T-Mobile លោក Mike Sievert បាននិយាយដ៏គួរឲ្យកត់សម្គាល់អំពីវប្បធម៌ការងារពីផ្ទះ ប្រសាសន៍របស់លោកធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីហ្វូងមនុស្សជាង ៧០០ នាក់មកពីវិស័យផ្សេងៗដែលមានវត្តមានក្នុងព្រឹត្តិការណ៍នេះក្នុងអំឡុងពេលសុន្ទរកថារបស់លោក ។ លោកបានផ្តល់ដំបូន្មានដ៏រឹងមាំ និងច្បាស់លាស់ដល់អ្នកដឹកនាំឧស្សាហកម្មបច្ចេកវិទ្យា ដោយប្រាប់ពួកគេឲ្យត្រឡប់ទៅការិយាល័យវិញ។ ជាការប្រសើរណាស់ ក្នុងកម្រិតជាក់លាក់មួយ លោក Mike Sievert...
ទីក្រុងប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសចិន បានជួបជាមួយនាយកប្រតិបត្តិ ក្រុមហ៊ុន Tesla Ltd លោក Elon Musk កាលពីថ្ងៃអង្គារ ហើយបាននិយាយថា ទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និងចិនដែលមានភាព តានតឹង ទាមទារការគោរពគ្នា ទៅវិញទៅមក ខណៈដែលកំពុងថ្លែងសារ នៃការធានាឡើងវិញថា ក្រុមហ៊ុនបរទេសត្រូវបានស្វាគមន៍...
ភ្នំពេញ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រវៀតណាម Vnexpress បានប្រាប់ឲ្យដឹងថា ក្រុមអត្តពលិកសរុបចំនួន ១,៤៥៣ នាក់មកពីប្រទេសចំនួន ១១ នឹងចូលរួមក្នុងព្រឹត្តិការណ៍ ASEAN Para Games 12 ដែលនឹងប្រព្រឹត្តទៅ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៣ ដល់ទី ៩ ខែមិថុនា...
បើតាមរបាយការណ៍របស់ CIA ប្រទេសដែលមិនមានកងទ័ពសោះមានចំនួន ៣៦ ។ ប្រទេសទាំងនោះ ត្រូវបានការពារដោយសហគមន៍អន្តរជាតិ ឬក៏បម្លែងកងនគរបាល ឬប៉ូលិសមកការពារជំនួសវិញ។ ប្រទេសទាំងនោះមានដូចជា ៖ ទ្វីបអឺរ៉ុប ៖ អង់ដូរ៉ា, លិចធិនស្តែន, អ៊ីស្លង់, ម៉ូណាកូ, Svalbard, កោះ Faroe, Greenland, ដែនដីកូសូវ៉ូ,...
អ្នកចាត់ការក្លឹប Manchester United លោក Erik Ten Hag បាននិយាយអនាគតរបស់ខ្សែការពារ Harry Maguire នៅបិសាចក្រហម គឺអាស្រ័យលើសាមីខ្លួនអ្នកសម្រេច ។ ពាក់ព័ន្ធរឿង Maguire លោក Ten Hag បាននិយាយប្រាប់អ្នកសារព័ត៌មាន ថា គ្មាននរណាសប្បាយចិត្តនឹង ស្ថានភាពបច្ចុប្បន្ននោះឡើយ...
កាណាដា៖នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ខ្សែកធ្វើពីធ្មេញរបស់ត្រីឆ្លាម Megalodon ស្រោបមាសសុទ្ធ ដែលបាត់ស្រមោលឈឹង ជាមួយកប៉ាល់ទីតានិកត្រូវបានបង្ហាញក្នុងរូបភាពថ្មី ពីបំណែកនៃកប៉ាល់នោះ ។ វត្ថុបុរាណដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានគេរកឃើញក្នុងវីដេអូ ដែលបានថតកាលពីរដូវក្តៅមុន ដោយក្រុមហ៊ុន Magellan Ltd មានមូលដ្ឋាននៅ Guernsey ។ វីដេអូនេះត្រូវបានថត ក្នុងអំឡុងពេលកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់យកការស្កេនឌីជីថលដំបូង...
អាមេរិក ៖ នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ពេលទៅមើល កំពូលតារាចម្រៀងអាមេរិកនាង Taylor Swift បទផ្ទាល់ អ្នករំពឹងថា វាជាយប់មួយ ដែលត្រូវចងចាំ ប៉ុន្តែមាន របាយការណ៍កាន់តែច្រើនឡើង អំពីមនុស្សដែលទទួលរង នូវការភ្លេចភ្លាំង បន្ទាប់ពីនាងបង្ហាញ ។ នាង Jenna Tocatilan...
យោងតាមការចេញផ្សាយរបស់ The Marca នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Lionel Messi កំពុងកៀកខិតជិតទៅនឹងការចុះហត្ថលេខា ជាមួយនឹងក្លឹបនៅអារ៉ាប៊ីសាអូឌីត ហើយនៅរដូវក្តៅនេះ។ ក្លឹប Al Hilal បានផ្តល់កុងត្រាយ៉ាងច្រើនអស្ចារ្យទៅឲ្យកីឡាករអាហ្សង់ទីន រូបនេះពោលគឺច្រើនជាងកុងត្រារបស់កីឡាករ CR7 ដល់ទៅ៣ដងឬប្រមាណជា៦០០លានផោន ក្នុងរយៈពេលត្រឹមតែ២ឆ្នាំប៉ុណ្ណោះ។ ទោះបីជាកីឡាកររូបនេះចង់ផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Barcelona វិញក្តីប៉ុន្តែក្នុងវ័យ៣៥ឆ្នាំទៅហើយនោះគេជឿជាក់ថា កីឡាកររូបនេះនឹងអាចរារែកវិញហើយម្យ៉ាង...