កីឡា

ក្តីស្រម៉ៃរបស់អ្នកគាំទ្រ Barcelona កំពុងបាត់បង់ខណៈព័ត៌មានផ្ទេរទៅអារ៉ាប់ កាន់តែច្បាស់សម្រាប់ Messi

យោងតាមការចេញផ្សាយរបស់ The Marca នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Lionel Messi កំពុងកៀកខិតជិតទៅនឹងការចុះហត្ថលេខា ជាមួយនឹងក្លឹបនៅអារ៉ាប៊ីសាអូឌីត ហើយនៅរដូវក្តៅនេះ។

ក្លឹប Al Hilal បានផ្តល់កុងត្រាយ៉ាងច្រើនអស្ចារ្យទៅឲ្យកីឡាករអាហ្សង់ទីន រូបនេះពោលគឺច្រើនជាងកុងត្រារបស់កីឡាករ CR7 ដល់ទៅ៣ដងឬប្រមាណជា៦០០លានផោន ក្នុងរយៈពេលត្រឹមតែ២ឆ្នាំប៉ុណ្ណោះ។

ទោះបីជាកីឡាកររូបនេះចង់ផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Barcelona វិញក្តីប៉ុន្តែក្នុងវ័យ៣៥ឆ្នាំទៅហើយនោះគេជឿជាក់ថា កីឡាកររូបនេះនឹងអាចរារែកវិញហើយម្យ៉ាង Barcelona កំពុងមានបញ្ហាហិរញ្ញវត្ថស្រាប់ផង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top