ក្លឹបហង្សក្រហម Liverpool នៅក្នុងសប្តាហ៍នេះនឹងត្រូវចូលរួមក្នុងការប្រកួតប្រជែងជាមួយនឹងក្លឹបបិសាចក្រហម Man UTD ដើម្បីអាចចរចានាំយកកីឡាករឆ្នើមម្នាក់របស់ក្លឹប Fulhamមករួមក្លឹបនារដូវកាលក្រោយ។ កីឡាករ Joao Palhinha ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Fulham រូបនេះមានវ័យ២៧ឆ្នាំ និងកំពុងជាប់ឈ្មោះជាកីឡាករ ឆ្នើមរបស់ក្លឹបផងដែរប៉ុន្តែកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លឹបធំៗនៅអឺរ៉ុបនិងជាពិសេសនៅលីគអង់គ្លេសនេះតែម្តងខណៈដែលតម្លៃខ្លួនរបស់គាត់បច្ចុប្បន្នអាចមានទៅដល់៦០លានផោន។ Palhinha សញ្ជាតិប៉ទុយហ្គាល់បានចូលរួមជាមួយនឹង Fulham កាលពីរដូវក្តៅឆ្នាំមុនក្នុងតម្លៃខ្លួនត្រឹមតែ២០លានផោន ប៉ុន្តែបានបង្ហាញសមត្ថភាពកម្រិតអន្តរជាតិក្នុងនាជាកីឡាករខ្សែបម្រើដែលបច្ចុប្បន្នទាំង Liverpool និង...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាប្រធានាធិបតីចិនលោក Xi Jinping នឹងតាមផែនការត្រូវជួបពិភាក្សាគ្នាជាមួយនឹងសមភាគីលោកប្រធានាធិបតី Vladimir Zelensky ជាលើកដំបូងគិតចាប់តាំងតែពីមានជម្លោះជាមួយនឹងរុស្សី។ ប្រភពដដែលបានបន្តទៀតថាជំនួបគ្នាតាមរយៈវិដេអូខលនឹងអាចធ្វើឡើងបន្ទាប់ពីដំណើរបំពេញទស្សនកិច្ចរបស់លោក Xi ទៅកាន់ទីក្រុងមូស្គូដើម្បីជួបជាមួយនឹងប្រធានាធិបតីរុស្សីលោក Vladimir Putin នៅដើមសប្តាហ៍ក្រោយ។ ការធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្សីលើកនេះត្រូវបានគេមើលឃើញដែរថាបានជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូងដែលធ្វើឡើងក្រោយពេលលោក Xi បានទទួលសេចក្តីទុកចិត្តបោះឆ្នោត ជាប្រធានាធិបតីចិន អាណត្តិទី៣ របស់លោកហើយក៏ជាអ្វីដែលចិនតែងតែបង្ហាញជំហក្នុង ការចូលរួមពាក់ព័ន្ធនិងជួយសម្របសម្រួល...
បរទេស៖ការបន្តផ្គត់ផ្គង់អាវុធជាច្រើន ពីសំណាក់សហរដ្ឋអាមេរិកនិងប្លុកអឺរ៉ុប ទៅឲ្យប្រទេសអ៊ុយក្រែនចំពោះមុខ ជម្លោះជាមួយនឹងរុស្សីនោះ បានធ្វើឲ្យរដ្ឋាភិបាលទីក្រុងគៀវនៅពេលនេះ បានជាប់ឈ្មោះជាប្រទេសធំបំផុតទី៣ដែល នាំចូលអាវុធច្រើនជាងគេបំផុត លើពិភពលោកកាលពីឆ្នាំ២០២២។ អ៊ុយក្រែនឈរនៅលេខរៀងទី៣បន្ទាប់ ពីប្រទេសកាតានិងឥណ្ឌានេះ បើយោងតាមការសិក្សាស្រាវជ្រាវដោយវិទ្យាស្ថាន អន្តរជាតិសម្រាប់កិច្ចការងារសន្តិភាពឬហៅកាត់ថា SIPRI (International Peace Research Institute)។ វិទ្យាស្ថាននេះក៏បានធ្វើការគណនារកឃើញដែរថាអ៊ុយក្រែន ក៏ជាប់ចំណាត់ថ្នាក់លេខ១៤ ក្នុងបញ្ជីប្រទេសនាំចូលអាវុធ ច្រើនជាងគេសម្រាប់រយៈពេល៥ឆ្នាំ ចុងក្រោយគិតពីឆ្នាំ២០១៨...
អាមេរិក៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា MacBook Air M2 គឺជាកុំព្យូទ័រយួរ ដៃដែល មានពន្លឺភ្លឺច្បាស់ល្អអាចដោះស្រាយរាល់តម្រូវការផលិតភាព និងការកម្សាន្តរបស់អ្នក ថែមទាំងមានថាមពលគ្រប់គ្រាន់ សម្រាប់អ្នកបង្កើតមាតិការកាន់ល្អប្រសើរ។ វាមានដោយចាប់ផ្តើមពី ១,១៩៩ ដុល្លារសម្រាប់ម៉ូដែលមូលដ្ឋានជាមួយនឹង CPU 8-core, 8-core GPU, RAM 8GB និង...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមសមយុទ្ធរួមដ៏ធំបំផុតរបស់ពួកគេក្នុងរយៈពេល៥ឆ្នាំនៅថ្ងៃចន្ទនេះ បន្ទាប់ពីក្រុងព្យុងយ៉ាងដែល មានអាវុធនុយក្លេអ៊ែរបានព្រមានថា សមយុទ្ធបែបនេះអាចត្រូវបានគេមើលឃើញថា ជា “ការប្រកាសសង្គ្រាម” ។ គេបានដឹងច្បាស់ថា ក្រុងវ៉ាស៊ីនតោន និងសេអ៊ូល បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធា...
ភ្នំពេញ៖លោក ជ័យ ចាប ទីប្រឹក្សារាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទីប្រឹក្សាសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រះបរមរាជវាំង ត្រូវបានតែងតាំងជាប្រធាន សហព័ន្ធកីឡា តុងហ្គីលម៉ូដូកម្ពុជា អាណត្តិទី៤ ឆ្នាំ២០២២-២០២៦ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ព្រមទាំងសមាជិកប្រតិបត្តិសហព័ន្ធ បានបើកប្រជុំដើម្បីរៀបចំផែន ការសកម្មភាព...
បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសសណ្ឌាបាននិយាយថា កិច្ចព្រមព្រៀងទិញមីស៊ីលល្បឿនលឿន ជាងសំឡេងប្រភេទ Brah Mos រយៈចម្ងាយឆ្ងាយចំនួន ជាង ២០០ គ្រាប់សម្រាប់កងទ័ពជើងទឹក ឥណ្ឌាគឺស្ថិតក្នុង “ដំណាក់កាលជឿនលឿនទៅមុខហើយ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថាទីភ្នាក់ងារសារព័ត៌មាន ANI បានរាយការណ៍ថា ប្រព័ន្ធសព្វាវុធដែលត្រូវបានអភិវឌ្ឍនៅក្នុងការ...
ក្លឹបយក្សអេស្បាញ Barcelona ត្រូវបាន The Sun ចេញផ្សាយថាកំពុងស្វែងរកវិធីសាស្ត្រក្នុងការបន្តកុងត្រាថ្មីជូនកីឡាករ Ousmane Dembele ដោយបារម្ភថានឹងអាចបាត់បង់កីឡាកររូបនេះក្នុងតម្លៃតិច។ កីឡាករខ្សែប្រយុទ្ធរូបនេះបច្ចុប្បន្នមានកុងត្រារហូតទៅដល់រដូវក្តៅមួយទៀតប៉ុន្តែប្រសិនបើកីឡាករអាចឈានចូលដល់ពេលវេលាកៀកនឹងកុងត្រានោះមានន័យថាក្លឹបនឹងអាចបាត់បង់ប្រាក់តម្លៃខ្លួនយ៉ាងច្រើនជាមិនខាន។ ប្រភពដដែលបានបង្ហាញដែរគិតមកទល់ពេលនេះប្រសិនបើមានក្លឹបណាចង់បានកីឡាករបារាំងរូបនេះពួកគេនឹងត្រូវចំណាយយ៉ាងហោចណាស់៨៨លានផោនប៉ុន្តែបើពួកគេអាចចរចានៅក្នុងខែកក្កដានិងខែសីហានោះតម្លៃខ្លួនរបស់គាត់នឹងធ្លាក់មកត្រឹមតែ៤៤លានផោនប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
កាលពីយប់មិញ ខែ្សបម្រើ Casemiro ទទួលបានកាតក្រហមតែម្ដង ដោយមិនទទួលបានកាតលឿង។ នេះទើបតែជាលើកទី ២ ប៉ុណ្ណោះ ក្នុងអាជីពកីឡាករប្រេស៊ីលជាង ១០ ឆ្នាំកន្លងមកនេះ។ ក្នុងប្រកួតជាមួយក្លឹប Southampton កីឡាករ Casemiro បានទទួលរងការពិន័យកាតក្រហមតែម្ដង ពីសំណាក់អាជ្ញាកណ្ដាល Antony Taylor នៅនាទី ៣៤។ ស្ថានភាពនេះកើតឡើង...
កីឡាករខ្សែប្រយុទ្ធ Facundo Pellistir ដែលបានចូលរួជាមួយនឹងក្លឹបបិសាចក្រហម Man UTD កាលពីឆ្នាំ២០២០ក្នុង តម្លៃខ្លួនប្រមាណជា៩លានផោននោះបានបង្ហាញខ្លួនឲ្យឈុតធំ៦ដងប៉ុណ្ណោះហើយបានត្រឹមអង្គុយកៅអីបម្រុងរហូតមក។ The Sunsport ជឿជាក់ថាកីឡាករវ័យ២១ឆ្នាំរូបនេះទោះបីជាបានបង្ហាញសមត្ថភាពគួរឲ្យចាប់អារម្មណ៍ សម្រាប់គ្រូបង្វឹកលោក Erik Ten Hag ក្តីប៉ុន្តែជឿជាក់ថាក្លឹបនឹងមិនរក្សាទុកកីឡាករនេះ ឲ្យស៊ីប្រាក់ខែទទេនោះ ដែរមានន័យថានឹងត្រូវស្វែងរកក្លឹបដើម្បីឲ្យគាត់លេងខ្ចីជើងបណ្តោះអាសន្នសិន។ កីឡាកររូបនេះបានទទួលបទពិសោធក្នុងការលេងខ្ចីជើងជាមួយនឹងក្លឹប Alaves នៅអេស្បាញអស់រយៈពេល២រដូវ កាលមកហើយប៉ុន្តែការវិល...