Event

សំណាងហួសថ្លែង! បុរសខេត្តសៀមរាបម្នាក់ ខ្ពុរមាត់ពេលព្រឹកសោះ ត្រូវ២ម៉ឺនដុល្លារ

ភ្នំពេញ៖ ព្រលឹមស្រាងៗ ដាក់២កំប៉ុងទុកពិសាបាយថ្ងៃ ក្រោយពេលធ្វើស្រែចម្ការ បុរសចិត្តល្អមកពីខេត្តសៀមរាប​ ចែកមួយកំប៉ុងឲ្យអ្នកភូមិ ពេលគេជិះម៉ូតូកាត់ មិននឹកស្មានថាខ្លួនមានសំណាង ត្រូវរង្វាន់ធំ២ម៉ឺនដុល្លារ ពី CAMBODIA BEER មួយកំប៉ុងនៅសល់ហ្នឹងសោះ។

បងប្រុសកំពូលសំណាងម្នាក់នេះ មកពីភូមិល្បើក ឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប មានឈ្មោះ សារី ឈូញ ប្រកបរបរជាកសិករ បានត្រូវរង្វាន់២ម៉ឺនដុល្លារពី CAMBODIA BEER ដែលហេតុការនេះ ធ្វើឲ្យបងប្រុសមានភាពភ្ញាក់ផ្អើលជាខ្លាំង ព្រោះបងប្រុសមានតែ២កំប៉ុង ឲ្យអ្នកភូមិ១កំប៉ុង ហើយត្រូវបាន២ម៉ឺនដុល្លារទៀត។

CAMBODIA BEER ក្នុងឱកាសចែករង្វាន់២ម៉ឺនដុល្លារ ក៏បានយក Helicopter របស់ក្រុមហ៊ុន ជីប ម៉ុង ពីភ្នំពេញទៅខេត្តសៀមរាប ទៅយកបងប្រុស សារី ឈូញ និងទៅខេត្តកំពង់ធំ ទៅយកបងប្រុស និល សុខណាន ដែលជាអតិថិជន ឈ្នះរង្វាន់ប្រាក់សុទ្ធ២ម៉ឺនដុល្លារ មកទទួលរង្វាន់ផ្ទាល់ នៅស្ថានីយទូរទស្សន៍ថោនផងដែរ។

អតិថិជនកំពូលសំណាង ទាំងពីររូបខាងលើនេះ ត្រូវបាន CAMBODIA BEER យកចិត្តទុកដាក់ជាខ្លាំងដោយអញ្ជើញពួកគាត់ ទៅទទួលទាននៅភោជនីយដ្ឋាន Cambodia Master Craft Microbrewery និងផ្តល់ជូនការស្នាក់នៅសណ្ឋាគារ លំដាប់ផ្កាយ៤ Fairfield by Marriott Phnom Penh។

គ្រប់អតិថិជន២ម៉ឺនដុល្លាររបស់ CAMBODIA BEER ពិតជា សំណាង មហាសំណាង កំពូលមហាសំណាងមែន ដែលគិតមកដល់ថ្ងៃនេះមាន ៤៥នាក់ហើយ។ តោះ ចាំមើល តើអ្នកណាជាអតិថិជនកំពូលសំណាងបន្ទាប់?

Most Popular

To Top