បរទេស ៖ ព្យុះព្រិលយ៉ាងខ្លាំងក្លា នៅតំបន់ភាគខាងជើង នៃប្រទេសអាមេរិកបានបង្ខំ ឲ្យជើងហោះហើរប្រមាណជា១២០០ ត្រូវបានលប់ចោលកាលពីថ្ងៃពុធម្សិលមិញនេះ ហើយក្នុងនោះអាកាសធាតុដ៏ត្រជាក់ខ្លាំង និងលឿនពេកបានធ្វើឲ្យផ្លូវហាយវេយ ជាច្រើនពោរពេញ ទៅដោយផ្ទាំងទឹកកក មិនអាចធ្វើដំណើរបានឡើយ។ អាកាសយានដ្ឋាន Midwester គឺជាអ្នកដែលរងគ្រោះពីអាកាសធាតុ ដ៏ត្រជាក់ខ្លាំងនេះជាងគេដោយការហោះហើរ ប្រមានជា៤៨ភាគរយត្រូវបានលប់ចោល និងជាច្រើនទៀតត្រូវបាន ពន្យារពេលហោះហើរ។ អាកាសធាតុត្រជាក់ ខ្លាំងបូករួម ទាំងខ្យល់ធ្លាក់ដ៏មានកម្លាំងផង...
ប្រធានប្រតិបត្តិក្លឹប Inter លោក Beppe Marotta កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងពីសុខភាពរបស់ខ្សែប្រយុទ្ធ Romelu Lukaku ប៉ុន្តែនៅតែមានជំនឿជាក់ថា គាត់អាចបង្ហាញទំរង់លេងល្អក្នុង តំបន់ប្រយុទ្ធរបស់គាត់។ លោកបានសារភាពថាទំងន់របស់ Lukaka នៅពេលនេះពិតជាមានបញ្ហា ពិតមែនហើយមិនត្រឹមតែប៉ុណ្ណោះគាត់មិនអាចលេងលើសពី៧០នាទីឡើយខណៈដែលរដូវកាលនេះគាត់ក៏មិនសូវជា អាចរកគ្រាប់បាល់បានច្រើននោះដែរនិងមានតែ១គ្រាប់គត់ចាប់តាំងតែពីខែវិច្ឆិកា ។ លោកបានបន្តថា៖ខ្ញុំត្រូវតែនិយាយហើយទំងន់ ១០៣គីឡូក្រាមដែលគាត់កំពុងមានបច្ចុប្បន្ននេះ គឺមិនអាចធ្វើឲ្យគាត់លេងក្នុងទំរង់លេងល្អបានឥតខ្ជោះនោះឡើយហើយបញ្ហារបួសក៏ជាចំណែកមួយដែលធ្វើឲ្យគាត់ខ្វះខាតការហ្វឹកហាត់ទំលាក់គីឡូនេះដែរ៕ ប្រែសម្រួល៖ស៊ុនលី
គ្រូបង្វឹករបស់ក្លឹប Barcelona លោក Xavi កាលពីថ្ងៃម្សិលមិញនេះ លោកពិតជាបានទាក់ទងទៅកាន់កីឡាករ Lionel Messi ពិតមែនហើយទំនងជានឹង អាចបើកទ្វា Camp Nou កាវវិលត្រឡប់របស់កីឡាកររូបនេះ មិនវិញផងដែរ។ តារាឆ្នើមវ័យចំណាស់ របស់អាហ្សង់ទីនរូបនេះ ត្រូវបានបង្ខំចិត្តក្នុងការចាកចេញពី Barcelona កាលពីឆ្នាំ២០២១ ដោយសារតែបញ្ហាហិរញ្ញវត្ថុ ហើយគាត់បាន សម្រេចចិត្តយកក្លឹប...
BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងជួបមេដឹកនាំអង្គការ NATO មកពីអឺរ៉ុបខាងកើត ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ ដើម្បីប្រារព្ធខួបនៃសង្គ្រាមអ៊ុយក្រែន ។ គាត់ត្រូវបានគេរំពឹងថា នឹងត្រូវបានជំរុញដោយសមភាគីរបស់គាត់សម្រាប់ការធានាសន្តិសុខថ្មីបន្ទាប់ពីការលុកលុយរបស់ រុស្ស៊ីមកលើប្រទេសជិតខាងរបស់ខ្លួនជិតមួយឆ្នាំមុន ។ នៅមុននេះ អ្នកការទូតកំពូលរបស់ប្រទេសចិន...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool កំពុងបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងកីឡាករខ្សែការពារឆ្នើមរបស់ក្លឹប RB Leipzig។ Josko Gvardiolកីឡាករខ្សែការពារសញ្ជាតិក្រូអាតរូបនេះ ធ្លាប់ស៊ុតបញ្ចូលទីក្រុម Man City មួយគ្រាប់កាលពីប្រកួតយប់ថ្ងៃពុធម្សិលមិញនេះ ហើយត្រូវបានគេដឹងដែរថា ស្ទើរតែបានចូលរួមជាមួយនឹងក្លឹបតោខៀវ Chelsea ទៅហើយកាលពីរដូវក្តៅលើកមុន ។ ទំរង់របស់Josko Gvardiolកាន់តែបង្ហាញយ៉ាងច្បាស់ថា Liverpool ដាច់ខាតត្រូវតែចរចានាំយកកីឡាកររូបនេះឲ្យបាននៅរដូវក្តៅនេះជាពិសេស...
បរទេស៖ សហរដ្ឋអាមេរិកបាននិយាយថា ចិនកំពុងពិចារណាផ្តល់ជំនួយផ្នែកយោធាសម្រាប់សង្គ្រាមរបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែន។ ទីក្រុងប៉េកាំងបានច្រានចោលការអះអាងនេះភ្លាមៗក្នុងសប្តាហ៍នេះ ប៉ុន្តែអ្នកជំនាញនិយាយថា វាអាចមានគុណសម្បត្តិមួយចំនួន ហើយប្រសិនបើប្រទេសចិនបានផ្តល់ការគាំទ្រ នោះអាចជា “អ្នកផ្លាស់ប្តូរហ្គេម” នៅក្នុងជម្លោះដែលមានអាយុមួយឆ្នាំមកនេះ។ យោងតាមសារព័ត៌មាន The Economic Times ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ខាងក្រោមនេះគឺជាចម្ងល់សំខាន់ៗមួយចំនួនអំពីការអះអាងរបស់ទីក្រុងវ៉ាស៊ីនតោន និងផលប៉ះពាល់នៃការផ្តល់ជំនួយយោធារបស់ចិនទៅឱ្យរុស្ស៊ី។ តើមានអ្វីនៅពីក្រោយការអះអាងរបស់អាមេរិក? ចាប់តាំងពីរថក្រោះរុស្ស៊ីបានរំកិលឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអ៊ុយក្រែន...
អូតាវ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប្រព័ន្ធរ៉ាដាដែលជ្រាបចូលដីបានរកឃើញទីតាំងផ្នូរដែលសង្ស័យចំនួន១៧កន្លែងនៅជុំវិញទ្រព្យសម្បត្តិរបស់អតីតសាលា Alberni Indian Residential School នៅក្នុងទីក្រុង British Columbia ប្រទេសកាណាដា ។ ផ្នូរដែលគេសង្ស័យចំនួន១៧កន្លែង គឺតំណាងឱ្យចំនួនអប្បបរមាដែលគេជឿថា មាននៅលើផ្ទៃដី១២នៃ១០០ហិកតាដែលពួកគេបានស្វែងរក ។ សារព័ត៌មានកាណាដាបានរាយការណ៍ដោយដកស្រង់សម្តីលោក Brian Whiting...
បរទេស៖ សារព័ត៌មាន Bloomberg រាយការណ៍ថា សហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងឧបករណ៍ធ្វើឱ្យប្រសើរឡើងយ៉ាងជាក់លាក់នៃគ្រាប់បែក ដែលបាញ់តាមអាកាស ដែលអាចបាញ់បានចម្ងាយ ៨០ គីឡូម៉ែត្រ និងសមត្ថភាពនាំផ្លូវ GPS ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានបានផ្សាយកាលពីថ្ងៃអង្គារថា យោងតាមប្រភពអនាមិកចំនួនពីរដែលដឹងអំពីបញ្ហានេះ គឺទីក្រុងគៀវ នឹងទទួលបានឧបករណ៍វាយប្រហារដោយផ្ទាល់រួម...
ព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវេលាម៉ោង ១៦:៥០នាទី លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរស ជាជនបរទេស ដែលមកលេងកំសាន្តនៅក្រុងកោះរ៉ុង បានជួបគ្រោះថ្នាក់ចរាចរណ៍ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។ បើតាមលោកឧកញ៉ា...
តូក្យូ៖យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ការចាប់ផ្តើមអាជីវកម្មរបស់ជប៉ុនមួយបានប្រកាសពីផែនការកាលពីថ្ងៃអង្គារសម្រាប់ពាណិជ្ជកម្មការលំហអាកាសដែលខ្លួនសង្ឃឹមថានឹងនាំមកនូវបទពិសោធន៍ផ្នែកតារាសាស្ត្រមានតម្លៃថ្លៃមកផែនដី។ នាយកប្រតិបត្តិក្រុមហ៊ុន Keisuke Iwaya បាននិយាយថា អ្នកដំណើរមិនចាំបាច់ក្លាយជាមហាសេដ្ឋី ឆ្លងកាត់ការបណ្តុះបណ្តាលខ្លាំង ឬមានជំនាញភាសាត្រូវការដើម្បីហោះហើរក្នុងរ៉ុក្កែតនោះទេ។លោក Iwaya បានប្រាប់អ្នកយកព័ត៌មានថា វាមានសុវត្ថិភាព សន្សំសំចៃ និងទន់ភ្លន់សម្រាប់មនុស្ស។ គំនិតគឺធ្វើឲ្យវិស័យទេសចរណ៍អវកាសសម្រាប់អ្នករាល់គ្នា និងលោកចង់មានប្រជាធិបតេយ្យលំហ។ ក្រុមហ៊ុន Iwaya Giken មានមូលដ្ឋាននៅទីក្រុង Sapporo ភាគខាងជើងប្រទេសជប៉ុនកំពុងធ្វើការលើគម្រោងនេះតាំងពីឆ្នាំ...