បរទេស ៖ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានចេញមុខប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដោយលោក John Bolton បានហៅតុលាការថា “ខុសច្បាប់ជាមូលដ្ឋាន” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ថា លោក Ittiporn Boonpracong ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតបានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែឧសភា ខាងមុខនឹងធ្វើការបោះឆ្នោតជាសកល ដែលការប្រកាសនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីសភាត្រូវបានរំលាយ ។គួរបញ្ជាក់ថា ការប្រកាសនេះធ្វើឡើងនៅគ្រាដែលគណបក្សនានាបង្កើនការធ្វើយុទ្ធនាការសម្រាប់ការប្រកួតប្រជែងការបោះឆ្នោតទូទាំងប្រទេសដែលកំពុងកើតឡើងជាការប្រយុទ្ធគ្នារវាងក្រុមអភិរក្សនិយមនិយមយោធាដែលដឹកនាំដោយនាយករដ្ឋមន្ត្រីកំពុងកាន់អំណាចលោក ប្រាយុទ្ធ ចាន់ឧចា ប្រឆាំងនឹងគណបក្សភឿថៃ ដែលជាបក្សប្រឆាំងធំជាងគេដែលដឹកនាំដោយ...
The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបមេឃខៀវ Man City កំពុងបានចូលរួម នៅក្នុងការប្រកួតប្រជែង ជាមួយនឹងក្លឹបធំៗ ជាច្រើនផ្សេងទៀត ដើម្បីប្រជែងយកកីឡាករ Wilfried Gnonto ។ កីឡាករឆ្នើមរបស់ក្លឹប Leeds UTD រូបនេះក៏កំពុងទាក់ទាញក្លឹបធំៗ នៅអឺរ៉ុបនិងជាពិសេសនៅអង់គ្លេសផងដែរដូចជា Arsenal និង...
បរទេស ៖ ប្រទេសនៅសហភាពអឺរ៉ុប ចំនួន ១៨ បានព្រមព្រៀងគ្នា ក្នុងការទាញយកកាំភ្លើង ពីឃ្លាំងស្តុកកាំភ្លើងធំរបស់ពួកគេ និងរួមគ្នាទិញគ្រាប់ផ្លោងបន្ថែមទៀត ដូច្នេះពួកគេអាចផ្តល់មួយលាន គ្រាប់ដល់អ៊ុយក្រែន ក្នុងរយៈពេល ១២ ខែខាងមុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា វាគឺជាសហរដ្ឋអាមេរិក មិនមែនចិននោះទេ ដែលផ្តល់អាវុធដល់សមរភូមិអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អ្នកនាំពាក្យចិនលោក Wang Wenbin បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ប្រទេសចិនតែងតែប្រកាន់យកគោលជំហរដ៏ត្រឹមត្រូវ និងយុត្តិធម៌លើបញ្ហាអ៊ុយក្រែន អ្វីទាំងអស់ដែលចិន បានធ្វើគឺដើម្បីជំរុញកិច្ចពិភាក្សាដើម្បីសន្តិភាព”។ ចិនតែងតែឈរនៅខាងសន្តិភាព និងការសន្ទនា និងនៅខាងស្ដាំ នៃប្រវត្តិសាស្ត្រ។...
ហុងកុង ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា សាកលវិទ្យាល័យ City of Hong Kong (CityU) ថ្មីៗនេះបានបង្កើតឧបករណ៍មេតា បដិវត្តដែលមានសមត្ថភាព គ្រប់គ្រង ទិសដៅវិទ្យុសកម្ម និងផ្ទៃនៃធ្នឹម terahertz (THz) អាចផ្លាស់ប្តូរបាន ដោយការបង្វិលផ្ទៃមេតា របស់វាធ្វើឲ្យឧបករណ៍បញ្ជូនសញ្ញា...
ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ថា លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា លោករំពឹងថា នឹងត្រូវចាប់ខ្លួននៅថ្ងៃអង្គារ ខណៈដែលរដ្ឋអាជ្ញាកំពុងពិចារណាលើការចោទប្រកាន់លើការបង់ប្រាក់យឺតយ៉ាវដល់តារាអាសអាភាស និងបានអំពាវនាវឱ្យអ្នកគាំទ្ររបស់គាត់តវ៉ា។ អ្នកនាំពាក្យរបស់ការិយាល័យមេធាវីស្រុក Manhattan ដែលកំពុងស៊ើបអង្កេតលើការបង់ប្រាក់ចំនួន១៣០.០០០ដុល្លារអាមេរិកដល់តារាសម្តែងសិច ឈ្មោះ Stormy...
បរទេស៖លោក Jan Emeryk Rosciszewski អគ្គរដ្ឋទូតប៉ូឡូញប្រចាំនៅប្រទេសបារាំងបានលើកឡើងកាលពីថ្ងៃម្សិលមិញនេះថាប្រទេសប៉ូឡូញប្រហែលជានឹងមិនមានជម្រើសច្រើនឡើយហើយបង្ខំចិត្តក្នុងការចូលរួមពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងជម្លោះនៅអ៊ុយក្រែនជាមិនខាន។ សេចក្តីថ្លែងការណ៍របស់មន្ត្រីការទូតជាន់ខ្ពស់ប៉ូឡូញរូបនេះបានធ្វើឡើងកាលពីចុងសប្តាហ៍ជាមួយនឹងក្រុមអ្នកព័ត៌មានរបស់ LCI ដោយក្នុងនោះRosciszewski បានស្តីបន្ទោសដែរទៅលើបញ្ហាអរិភាពដែលបានបន្តអស់រយៈពេលជាងមួយឆ្នាំរួចមកហើយលើទីក្រុងមូស្គូ ដោយបញ្ជាក់ថាវាមិនមែនជាអង្គការណាតូ មិនមែនប៉ូឡូញ មិនមែនបារាំង និងមិនមែនស្លូវ៉ាគី ដែលកំពុងតែបង្កើនភាពតានតឹងអន្តរជាតិនោះទេ ប៉ុន្តែវាគឺដោយសារតែរុស្ស៊ីតែម្តង។ លោកបានបញ្ជាក់បែបនេះថា៖ទោះបីជាអ៊ុយក្រែននឹងទទួលជ័យជំនះឬអាចបានត្រឹមការពារខ្លួនបានជោគជ័យក្តីប៉ុន្តែប៉ូឡូញប្រហែលជានឹងត្រូវបង្ខំចិត្តក្នុងការចូលរួមជម្លោះនេះទោះបីក្នុងករណីណាមួយក៏ដោយ។ ក្នុងនោះលោកRosciszewski បានសង្កត់ធ្ងន់ថាបើមិនដូច្នេះទេ តម្លៃចម្បងរបស់យើង ដែលជាមូលដ្ឋាននៃអរិយធម៌ និងវប្បធម៌របស់យើង នឹងស្ថិតក្នុងគ្រោះថ្នាក់ជាមូលដ្ឋាន...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ថា ក្រសួងកសិកម្មបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ករណីជំងឺប៉េស្តជ្រូកអាហ្រ្វិក ហៅកាត់ថា (ASF) មួយផ្សេងទៀត ដោយបានចេញបញ្ជាឱ្យកសិដ្ឋានចិញ្ចឹមជ្រូកនោះផ្អាកដំណើរការ និងកន្លែងពាក់ព័ន្ធនៅក្នុងតំបន់ភាគខាងជើងរបស់ប្រទេសនេះ ។ ករណីជំងឺប៉េស្តអាហ្វ្រិកលើកទី៥នៅក្នុងប្រទេសក្នុងឆ្នាំ២០២៣នេះត្រូវបានបញ្ជាក់ បន្ទាប់ពីសត្វជ្រូកចំនួន៥០ក្បាលបានងាប់នៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូក ដែលមានសត្វជ្រូកចំនួន១២.៨៤២ក្បាលដែលបានចិញ្ចឹមនៅក្នុងតំបន់ Pocheon ចម្ងាយប្រហែល៤០គីឡូម៉ែត្រភាគឦសាននៃរដ្ឋធានីសេអ៊ូល ។ ក្រសួងកសិកម្ម ស្បៀងអាហារ...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមហ៊ុនអវកាសឯកជន របស់កូរ៉េខាងត្បូងឈ្មោះថា Innospace បានទទួលជោគជ័យ ក្នុងការបាញ់បង្ហោះយាន សាកល្បងដោយជោគជ័យ ដែលជាការកត់សម្គាល់លើក ដំបូងបំផុតនៃប្រភេទ របស់ខ្លួនដោយវិស័យឯកជន របស់ប្រទេសនេះ ។ យាន Hanbit-TLV ដែលជាយាន បាញ់បង្ហោះសាកល្បង...