ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ ដាក់បម្រាម ហាមប្រើប្រាស់ដ្រូន

បរទេស ៖ អជ្ញាធរទីក្រុងមូស្គូ បានចេញប្រកាសដាក់បម្រាម ក្នុងការប្រើប្រាស់ដ្រូន នានាកាលពីថ្ងៃពុធម្សិលមិញ និងត្រូវបានធ្វើការប្រកាស ដោយផ្ទាល់ពីសំណាក់ លោកអភិបាលក្រុង Sergey Soyanin។

ចំណាត់ការដែល ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីការប៉ុនប៉ង់វាយប្រហារ ដោយដ្រូនរបស់អ៊ុយក្រែន តែមិនទទួលជោគជ័យទៅលើវិមានក្រមឡាំង គឺជាទីកន្លែង ដែលលោកប្រធានាធិបតីរុស្សី Vladimir Putin កំពុងរស់នៅ។

សរសេរប្រកាស បញ្ជាក់នៅលើបណ្តាញសង្គម Telegram លោក Sobyanin បានថ្លែងថា គ្រប់ប្រភេទយន្ត ហោះដ្រូនទាំងអស់ ដែលប្រើប្រាស់នៅក្នុងរដ្ឋធានី ទីក្រុងមូស្គូនឹងត្រូវហាមប្រាមទាំងអស់ ចាប់ពីថ្ងៃនេះតទៅនិងលើកលែងតែដ្រូន ដែលមានការអនុញ្ញាតិពីសំណាក់ អជ្ញាធរប៉ុណ្ណោះ ។

ការសម្រេចចិត្ត របស់ទីក្រុងមូស្គូ ត្រូវបានធ្វើឡើងដើម្បីការពារការប្រើប្រាស់ រាល់ដ្រូនដែលគ្មានការអនុញ្ញាត ដែលអាចរារាំងដល់ការងារ របស់ភ្នាក់ងារអនុវត្តច្បាប់ ហើយប្រសិនបើអ្នកណាក៏ដោយ ដែលបំពានច្បាប់នេះអាចប្រឈមមុខ នឹងការទទួលខុសត្រូវផ្នែករដ្ឋបាល និងព្រហ្មទណ្ឌជាមិនខាន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top