ភ្នំពេញ ៖ ព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ អបអរសាទរ ខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា និងអបអរសាទរខួប១២ នៃក្លិបកីឡាបាល់ទាត់ កម្ពុជា-អាស៊ាន នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ដោយមានការអញ្ជើញ ចូលរួមពិធីបើកជាផ្លូវការ ពីសំណាក់លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា...
ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គរលើកទី៦ ឆ្នាំ២០២៣ នៅខេត្តសៀមរាប មានអ្នករត់បានចុះឈ្មោះជាង ៨០០នាក់មកពី៣៧ប្រទេស ច្រើនជាងរាល់ឆ្នាំៗ រហូតដល់២ដងបង្ហាញថា ការរត់ឆ្នាំនេះ នឹងទទួលបានការគាំទ្រខ្លាំង ពីសំណាក់ជនបរទេស និងប្រជាពលរដ្ឋខ្មែរ រស់នៅក្នុង និងក្រៅប្រទេស ។...
ចិន ៖ អ្នកខាងក្នុង ឧស្សាហកម្មអវកាស របស់ចិនបាននិយាយថា សកម្មភាពទាំងអស់របស់ប្រទេសចិន ក្នុងលំហអាកាស គឺមានបំណង សម្រាប់ការអភិវឌ្ឍ សង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា របស់ប្រទេសជាជាងសម្រាប់ការ ប្រណាំងអវកាសជាមួយ ប្រទេសដទៃទៀត យោងតាមការចេញ ផ្សាយពីគេហទំព័រឆៃណាឌៀលី ។ លោក Yang Yuguang អ្នកសង្កេតការណ៍ឧស្សាហ៍កម្មអវកាសជាន់ខ្ពស់បាននិយាយថា...
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនលក់ តាមប្រព័ន្ធអនឡាញយក្សអាមេរិក Amazon បានប្រកាសថា ខ្លួននឹងកាត់បន្ថយការងារជាង ១៨,០០០ កន្លែងពីកម្លាំងការងារ របស់ខ្លួនដោយលើកឡើងពីសេដ្ឋកិច្ច មិនច្បាស់លាស់ និង ការពិតដែលថា ក្រុមហ៊ុនលក់រាយ តាមអ៊ីនធើណេត បានជួលយ៉ាងឆាប់រហ័ស ក្នុងអំឡុង ពេលរាតត្បាត ។ នាយកប្រតិបត្តិ Andy Jassy...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ នឹងបញ្ជូនរថពាសដែក ទៅកាន់អ៊ុយក្រែន ដែលផលិតរៀងៗខ្លួន ដោយប្រទេសទាំងពីរ ដើម្បីជំរុញទីក្រុងគៀវ ក្នុងជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។ ការប្រកាសនេះត្រូវបានធ្វើឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយ អំពីការសន្ទនាតាមទូរស័ព្ទ រវាងលោកប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz នៅព្រឹកថ្ងៃនេះ។ ក្នុងអំឡុងការអំពាវនាវនេះ លោក...
កំពត៖ អញ្ជើញចូលរួមបើកការដ្ឋានសាងសង់ ពុទ្ឋបដិមាខ្ពស់ជាងគេនៅកម្ពុជា និងពិភពលោកក្នុងរចនាបទទ្រង់ភ្នែន លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាបានថ្លែងអំណរគុណដល់ក្រុមហ៊ុនសុខាអូតែល។ លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងពិធីបើកកាតដ្ឋានសាងសង់ពុទ្ឋបដិមាកំពស់១០៨ម៉ែត្រ លើកំពូលភ្នំបូកគោ នាចំណុចវាលស្រែ៥០០នាព្រឹកថ្ងៃទី៤ មករាកន្លងមកនេះ។ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងអំណរគុណដល់ក្រុមហ៊ុនសុខាអូតែល ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានបូកគោ និងបានផ្ដួចផ្ដើមគំនិតសាងសង់ ព្រះពុទ្ធបដិមានេះឡើង ដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ ព្រះពុទ្ធសាសនាដ៏ធំមួយនៅព្រះរាជាណាចក្រកម្ពុជា...
Arsenal អាចយកបាន ១០០ពិន្ទុក្នុងតារាងលីគកំពូលអង់គ្លេស Premier League នៅក្នុងរដូវកាលនេះ។ នេះបើតាមការលើកឡើងរបស់លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City។ លោកបាននិយាយក្នុងសន្និសីទកាសែតមួយថា៖ «ប្រសិនបើ Arsenal បន្តដូច្នេះ ពួកគេនឹងទទួលបាន ១០០ពិន្ទុ។ ដូច្នេះហើយ ពួកយើង [Manchester City]...
ខ្សែប្រយុទ្ធបារាំង Kylian Mbappe និងខ្សែការពារម៉ារ៉ុក Achraf Hakimi ហោះទៅលេងទីក្រុងញូវយ៉កបន្ទាប់ពីកីឡាករទាំង ២ ត្រូវបានអនុញ្ញាតឱ្យសម្រាករយៈពេល ១០ថ្ងៃ ក្រោយជួយក្លឹប Paris Saint-Germain បាន២ប្រកួត បន្ទាប់ពីត្រលប់ពី World Cup នៅកាតាវិញកាលពីខែមុន។ បើតាមការបង្ហោះក្នុងបណ្ដាញអ៊ីនស្តាក្រាមរបស់ Mbappe កីឡាករទាំងពីរក៏បានឆ្លៀតពេលចូលមើលប្រកួតកីឡាបាល់បោះ NBA...
The Guardian នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបតោខៀវ Chelsea នៅតែមានជំនឿចិត្តថា អាចយកឈ្នះការប្រជែងជាមួយ នឹងក្លឹបកាំភ្លើងធំ Arsenal ដើម្បីចុះកុងត្រានាំយកកីឡាករឆ្នើម Mykhailo Mydryk ពីក្លឹប Shakhtar Donetsk ។ កីឡាករខ្សែប្រយុទ្ធស្លាបអ៊ុយក្រែនរូបនេះ ទោះបីជាយ៉ាងណាត្រូវបានគេដឹងថា តែងតែមានបំណងចង់ចូលរួម ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ច្រើនជាងហើយបានបដិសេធ សំណើររបស់...
The Fichajes ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាក្លឹបយក្សបារាំង PSG កំពុងខិតខំធ្វើការងារមួយ ដែលអាចឈានទៅដល់ការលក់ កីឡាករប្រេស៊ីល Neymar ចេញពីក្លឹបក្នុងតម្លៃធូរថ្លៃមួយ ខណៈដែលទំរង់លេងរបស់កីឡាករ ហាក់ដូចជាមិនសូវចាប់អារម្មណ៍សោះ មួយរយៈចុងក្រោយនេះ។ ប្រភពដដែលបានសរសេរទៀតថា ក្លឹបនឹងសុខចិត្តទទួលយកប្រាក់តម្លៃខ្លួន របស់កីឡាករទាបជាមុន ឬត្រឹមតែ៥០លានអឺរ៉ុបប៉ុណ្ណោះ ប្រសិនបើមានក្លឹបណាចង់បាន ហើយតាមការស្ទាបស្ទង់គេដឹងថា មានក្លឹបនៅអង់គ្លេសចំនួន៣ ដែលចង់បានកីឡាកររូបនេះ មានដូចជា...