ទីបំផុតក្លឹប Lazio ត្រូវបានទទួលរងការពិន័យហើយ ក្រោយពេលដែលក្រុមអ្នកគាំទ្រ បាននាំគ្នាស្រែកឌីដងបែបរើសអើងពណ៌សំបុរ ទៅលើកីឡាករខ្សែការពារ Umtiti និងកីឡាករ Banda របស់ក្លឹប Lecce កាលពីប្រកួតចុងក្រោយ។ ការប្រកួតដែលធ្វើឡើងកាលពីថ្ងៃពុធ ត្រូវបានផ្អាកបណ្តោះអាសន្ន ក្រោយពេលដែលអជ្ញាកណ្តាល បានសម្រេចចិត្តដោយសារក្រុមអ្នកគាំទ្រ Lazio នាំគ្នាស្រែកឌឺដងបែបនេះខ្លាំងពេក ទៅលើកីឡាករទាំងពីរ នៅទឹកដី Stadio Olimpico។...
បរទេស៖ ការរឹបអូសមូលនិធិ និងទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលបានស្នើឡើងដោយប្រទេសអាល្លឺម៉ង់ និងការផ្ទេរជាបន្តបន្ទាប់ទ្រព្យទាំងនោះ ទៅកាន់អ៊ុយក្រែន គឺអាចបង្កើតជាគំរូដ៏គ្រោះថ្នាក់មួយ នៅក្នុងច្បាប់អន្តរជាតិ។ នេះបើយោងតាមលោក Vyacheslav Volodin ប្រធានសភារដ្ឋ Duma ដែលជាសភាជាន់ទាបរបស់រុស្ស៊ីបាននិយាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងការបង្ហោះ កាលពីថ្ងៃព្រហស្បតិ៍ទៅកាន់ប៉ុស្តិ៍...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ថា ទីក្រុងញ៉ូដេលីនៃប្រទេសឥណ្ឌា បានកត់ត្រាករណីជំងឺគ្រុនឈាមចំនួន៤.៤៦៩ករណី និងការស្លាប់ពាក់ព័ន្ធចំនួន៩នាក់ ក្នុងឆ្នាំ២០២២ ។ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយសាជីវកម្មក្រុងដេលី (MCD) នៅថ្ងៃព្រហស្បតិ៍នេះ ។ យោងតាមទិន្នន័យ ចំនួនករណីគ្រុនឈាមខ្ពស់បំផុត នៅទីក្រុងដេលី ត្រូវបានកត់ត្រាក្នុងខែតុលា ដោយមានចំនួន១.២៣៨ ករណី...
ខេត្តកណ្តាល៖ក្រុមបាល់ទាត់យុវជនស្រុកល្វាឯមបានយកឈ្នះក្រុមយុវជនព.ព.ក.សក្នុងលទ្ធផលបច្ចេកទេស ៣ ទល់នឹង ០សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ខេត្តកណ្តាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣ តាមផែនការប្រតិបត្តិ ប្រចាំឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ។ ចំណែកក្រុមបាល់ទាត់ស្ថានីយផលិតពូជត្រី ៧មករាក៏បានយកឈ្នះក្រុមបាល់ទាត់ មឺស្ទ័រ...
Warsaw៖ រដ្ឋាភិបាលប៉ូឡូញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១,៤ពាន់លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងទិញរថក្រោះប្រយុទ្ធចំនួន ១១៦ គ្រឿងពីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីខែមុនបានអនុម័តការលក់រថក្រោះ M1A1 Abrams ទៅឱ្យប៉ូឡូញ រួមជាមួយនឹងឧបករណ៍យោធាផ្សេងទៀត។ នៅខែមេសា ឆ្នាំ២០២២ ប្រទេសប៉ូឡូញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយផ្សេងទៀតដែលមានតម្លៃ ៤,៧៛ ពាន់លានដុល្លារជាមួយសហរដ្ឋអាមេរិកដើម្បីទិញរថក្រោះ M1A2 Abrams ចំនួន ២៥០គ្រឿង។ ឧបនាយករដ្ឋមន្ត្រីប៉ូឡូញ...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា អ៊ីរ៉ង់ មិនមែនជាផ្នែកនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយបដិសេធការចោទប្រកាន់ “គ្មានមូលដ្ឋាន” ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Nasser Kanaani បានឲ្យដឹងក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា “អ៊ីរ៉ង់មិនមែនជាផ្នែកនៃជម្លោះនៅអ៊ុយក្រែននោះទេ ហើយការចោទប្រកាន់ដោយគ្មានមូលដ្ឋានលើអ៊ីរ៉ង់ នឹងមិនជួយដោះស្រាយបញ្ហានោះទេ” ។ លោកបានកត់សម្គាល់ថា មន្ត្រីអ៊ីរ៉ង់ និងអ៊ុយក្រែនបានផ្លាស់ប្តូរទស្សនៈជុំវិញការចោទប្រកាន់នេះ ហើយទាំងអ៊ុយក្រែន ឬអ្នកចោទប្រកាន់ផ្សេងទៀតមិនអាចរកឃើញភស្តុតាងណាមួយ...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denis Shmygal បាននិយាយកាលពីថ្ងៃអង្គារថា “ថវិកាជាង ៧០០ ពាន់លានដុល្លារ” នឹងត្រូវការចាំបាច់ដើម្បីជួសជុលការខូចខាតដោយសារជម្លោះដែលកើនឡើងទ្វេដងនៃការប៉ាន់ប្រមាណដែលផ្តល់ឱ្យដោយទីក្រុងគីវក្នុងខែមិថុនា។ ចំណែកលោកប្រធានាធិបតី Vladimir Zelensky បានដាក់តួលេខនេះថាមានចំនួន ១ ពាន់ពាន់លានដុល្លារនៅចុងខែធ្នូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក...
ចិន៖នេះបើយោងតាមក្រុមហ៊ុនអវកាសធំៗរបស់ប្រទេសចិនបាននិយាយថា ប្រទេសចិនគ្រោងនឹងអនុវត្តបេសកកម្មបាញ់បង្ហោះយន្តអវកាសចំនួន ៦០ នៅឆ្នាំនេះដែលផែនការប្រចាំឆ្នាំរបស់ខ្លួន ។ នេះបើយោងតាមរបាយការណ៍ការងារប្រចាំឆ្នាំរបស់ខ្លួនបាននិយយាថា ក្រុមហ៊ុន China Aerospace Science and Technology Corp ដែលជាក្រុមហ៊ុនម៉ៅការអវកាសឈានមុខគេរបស់ប្រទេសនេះមានបេសកកម្មបាញ់បង្ហោះច្រើនជាង ៥០ ដែលបានគ្រោងទុកនៅឆ្នាំ ២០២៣ ។ របាយការណ៍ បង្ហាញដោយ Zhang Zhongyang...
ម៉ូស្គូ៖ នាវាចម្បាំងចុងក្រោយបង្អស់របស់រុស្សី Admiral Gorshkov ដែលមានបំពាក់ដោយមីស៊ីលនាំផ្លូវ Tsirkon ដែលមានល្បឿនលឿនជាងសំឡេងនៅលើនោះ បានចាប់ផ្ដើមបេសកកម្មរយៈចម្ងាយឆ្ងាយកាលពីថ្ងៃពុធម្សិលមិញនេះ។ វិមានក្រឹមឡាំងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា មុនពេលការចាកចេញរបស់នាវាចម្បាំង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឮរបាយការណ៍របស់រដ្ឋមន្ត្រីការពារជាតិ Sergei Shoigu និងមេបញ្ជាការនាវាចម្បាំង តាមរយៈតំណភ្ជាប់វីដេអូ។ លោក Shoigu បានឲ្យដឹងថា...
បរទេស៖យោងតាមលទ្ធផលដែលបានបង្ហាញដោយ Gallup ដែលជាអ្នករៀបចំកិច្ចការងារធ្វើការស្ទាបស្ទង់មតិមួយរបស់អន្តរជាតិបានបង្ហាញថាពលរដ្ឋអាមេរិកមួយចំនួនធំបានបង្ហាញអំពីការបារម្ភជាងគេ ទៅលើទ្រព្យសម្បត្តិនិងធនធាននៃប្រទេសរបស់ពួកគេនៅក្នុងឆ្នាំ២០២៣នេះ។ Gallup រកឃើញដែរថាក្នុងចំណោមអ្នកឆ្លើយតបភាគច្រើនទាំងនោះក៏មានអ្នកខ្លះមើលឃើញថាប្រទេសរុស្សីនិងប្រទេសអាមេរិកនៅក្នុងជម្លោះនៅអ៊ុយក្រែននោះគឺបានត្រឹមតែចុះខ្សោយរៀងខ្លួនប៉ុណ្ណោះ។ លទ្ធផលដែលត្រូវបានបង្ហាញកាលពីថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងទៀតដែរថាពលរដ្ឋអាមេរិកប្រមាណជា៨១ភាគរយរំពឹងទុកថាពន្ធរបស់ពួកគេនឹងត្រូវកើនឡើងជាឆ្នាំទៅហើយប្រមាណជា៧៩ភាគរយរំពឹងទុកថាសេដ្ឋកិច្ចប្រទេសនឹងស្ថិតនៅក្នុងស្ថានភាពលំបាកជាងមុនហើយប្រមាណជា៦៥ភាគរយទៀតជឿជាក់ថាតម្លៃទំនិញនឹងបន្តកើនឡើងថែមទៀត។ ក្រៅពីនោះចំពោះមុខបញ្ហាសកម្មភាពឧក្រិដ្ឋកម្មវិញពលរដ្ឋប្រមាណជា៧២ភាគរយជឿជាក់ថាវានឹងមានចំនួនកើនឡើងនៅក្នុងឆ្នាំ២០២៣នេះខណៈដែល៩០ភាគរយនិយាយថាឆ្នាំ២០២៣នេះនឹងអាចមើលឃើញនូវស្ថានភាពជម្លោះនយោបាយកាន់តែខ្លាំងជាងកិច្ចសហប្រតិបត្តិការនយោបាយ៕ ប្រែសម្រួល៖ស៊ុនលី