បច្ចេកវិទ្យា

ប្រព័ន្ធផ្សព្វផ្សាយ៖ Huawei របស់ចិន ធ្វើការទម្លាយនូវឧបករណ៍ រចនាសម្រាប់បន្ទះឈីប ១៤NM និងខ្ពស់ជាងនេះ

ចិន៖នេះបើយោងតាមទស្សនាវដ្តីព័ត៌មានហិរញ្ញវត្ថុ Caijing បានរាយការណ៍ដោយដកស្រង់សុន្ទរកថា របស់នាយក ប្រតិបត្តិជាន់ខ្ពស់ Huawei បានឲ្យដឹងថា Huawei Technologies Co Ltd បានបង្កើតរបកគំហើញ នៅក្នុងឧបករណ៍ស្វ័យ ប្រវត្តិកម្មឌីហ្សាញអេឡិចត្រូនិច (EDA) សម្រាប់បន្ទះសៀគ្វីដែលផលិត នៅនិងលើសពីបច្ចេកវិទ្យា 14-nanometer នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN ។


Caijing បានរាយការណ៍ថា ក្រុមហ៊ុន Huawei នឹងបញ្ចប់ការធ្វើតេស្តិ៍លើឧបករណ៍នៅឆ្នាំនេះ នេះបើតាមការលើកឡើង របស់ប្រធានវេនលោក Xu Zhijun សុន្ទរកថាមួយកាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ ក្រុមហ៊ុន Huawei បានបង្កើតឧបករណ៍ចំនួន ៧៨ ទាក់ទងទៅនឹងផ្នែករឹង និងផ្នែកទន់នៃបន្ទះឈីប។


ក្រុមហ៊ុន Huawei មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters ដើម្បីសុំការអត្ថាធិប្បាយឡើយ។ បន្ទះឈីបផលិតនៅកម្រិត ១៤ NM ត្រូវបានណែនាំជាលើកដំបូងសម្រាប់ស្មាតហ្វូន នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០១០ ហើយជា២ទៅ៣ជំនាន់នៅពីក្រោយបច្ចេកវិទ្យាឈានមុខគេ។


ក្រុមហ៊ុន Huawei ជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខារដ៏សំខាន់ ដែលប្រើប្រាស់ក្នុងបណ្តាញទូរគមនាគមន៍ 5G គឺជាគោលដៅ នៃការ គ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ២០១៩ ដោយដាក់កម្រិតលើការផ្គត់ផ្គង់ បន្ទះឈីប និងឧបករណ៍រចនាបន្ទះឈីបពីក្រុមហ៊ុនអាមេរិក៕

ដោយ៖លី ភីលីព

Most Popular

To Top