គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីយោធាប៉ូឡូញថា ទាហានអ៊ុយក្រែនសរុបចំនួន ១០៥ នាក់ បានទទួលការបណ្តុះបណ្តាល នៅក្នុងប្រទេសប៉ូឡូញ ដើម្បីរៀនពីរបៀបប្រើប្រាស់ រថក្រោះ Leopard 2 ។ លោក Krzysztof Sieradzki ប្រធានក្រុមហ្វឹកហ្វឺនកងពលតូចពាសដែក ទី១០ បានឲ្យដឹងថា...
អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានឲ្យដឹងថា តួកគី នឹងមិនទទួលយកជនភៀសខ្លួន ពីប្រទេសស៊ីរីបន្ថែមទៀតនោះទេ បន្ទាប់ពីការរញ្ជួយដី ដោយបដិសេធការអះអាងដែលថា ប្រជាជនស៊ីរី កំពុងភៀសខ្លួនកាន់តែច្រើនចូលទៅក្នុងប្រទេសបន្ទាប់ពីការរញ្ជួយ ដីដ៏សាហាវនេះ។ លោក Cavusoglu បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីលីប៊ី លោក Nejla al-Mangush ក្នុងរដ្ឋធានីថា “ការអះអាងដែលថាមានការហូរចូលថ្មីនៃជនភៀសខ្លួនពីប្រទេសស៊ីរីទៅកាន់តួកគី គឺមិនពិតនោះទេ។...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ការពិភាក្សាលើពិភពលោកកំពុងកើនឡើង បន្ទាប់ពីឧប្បត្តិហេតុជាច្រើនដែលតម្រូវឲ្យយន្តហោះចម្បាំងរបស់ សហរដ្ឋអាមេរិកបាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណមានចំនួន ៣ ដាច់ដោយឡែកពី គ្នាក្នុងរយៈពេល២ឬ៣ ថ្ងៃ។ វត្ថុដែលមិនស្គាល់អត្តសញ្ញាណដំបូង គេត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃសុក្រនៅ ពីលើរដ្ឋអាឡាស្កា បន្ទាប់មកវត្ថុមួយចំនួនត្រូវបានទម្លាក់នៅប្រទេសកាណាដាកាលពីថ្ងៃសៅរ៍។ កាលពីថ្ងៃអាទិត្យ កងកម្លាំងអាមេរិកបានបាញ់ទម្លាក់វត្ថុមួយទៀតនៅលើបឹង Huron ក្នុងរដ្ឋ Michigan ក្បែរព្រំដែនប្រទេសកាណាដា។ ក្រសួងការពារជាតិបាននិយាយថា...
ប៉េកាំង ៖ អ្នកជំនាញចិន បានព្រមានថា សង្គ្រាមទំនងជានឹងវាយលុកអឺរ៉ុបទាំងមូល ប្រសិនបើបណ្តាប្រទេស អឺរ៉ុបផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតី អ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់ចក្រភពអង់គ្លេស និងបារាំង ដើម្បីជំរុញករណីផ្ដល់យន្តហោះចម្បាំង ។ អ្នកជំនាញបានលើកឡើងថា ទង្វើបែបនេះ នឹងមិនត្រឹមតែបង្កឱ្យមានការឆ្លើយតបដ៏ខ្លាំងក្លាពីរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងអូសប្រទេស ជាច្រើនទៀត ចូលទៅក្នុងវិបត្តិ...
ប៉េកាំង ៖ ប្រទេសចិនបានចោទប្រកាន់ថា សហរដ្ឋអាមេរិក បានហោះហើរបាឡុង កម្ពស់ខ្ពស់ឆ្លងកាត់ ដែនអាកាសរបស់ខ្លួន ច្រើនជាង ១០ ដងចាប់តាំង ពីដើមឆ្នាំ ២០២២ ដោយបានចាក់ប្រេង បន្ថែមដល់ការប្រឈមមុខគ្នា ការទូតកាន់តែខ្លាំងឡើង រវាងប្រទេស ដែលបានបង្អាក់កិច្ចខិតខំប្រឹងប្រែង ដើម្បីកំណត់ទំនាក់ទំនងឡើងវិញ យោងតាមការចេញផ្សាយ ពីគេហទំព័រ MSN ។...
អាមេរិក ៖ បើយោង តាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថាតារាប៉ុប និង R&B កំពូលតារាចម្រៀងនាង Rihanna បានត្រឡប់មកឆាកវិញ កាលពីពេលថ្មីៗនេះ លើឆាកតមន្ត្រី Super Bowl និងសម្តែងបទពី Umbrella ទៅ Diamonds...
បរទេស ៖ សារព័ត៌មាន The Telegraph បានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា មន្ត្រីជាន់ខ្ពស់ក្នុងឧស្សាហកម្ម ការពារជាតិអង់គ្លេស កំពុងពិភាក្សាអំពីលទ្ធភាព នៃការផលិតអាវុធ និងរថពាសដែកនៅក្នុងប្រទេសអ៊ុយក្រែន ក្រោមអាជ្ញាប័ណ្ណក្នុងស្រុក ។ កាសែតបានសរសេរថា នាយកប្រតិបត្តិមួយចំនួនបានទៅទស្សនាទីក្រុងគៀវរួចហើយ ដើម្បីស្វែងរកជម្រើស សម្រាប់ការបង្កើតក្រុមហ៊ុន បណ្តាក់ទុនរួមគ្នា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ...
ក្នុងពេលលក់ផលិតផល ឧបករណ៍អេឡិចត្រូនិច ស្ទើរតែគ្រប់មុខទៅហើយនោះ ក្រុមហ៊ុនចិន Xiaomi ចង់លោតចូលទីផ្សាររថយន្តក្នុងចំណោមក្រុមហ៊ុនរថយន្តធំៗទៀតផងដែរ ។ លោក Lei Jun នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi បានបញ្ជាក់ក្នុងកិច្ចសម្ភាសន៍មួយថា មហិច្ឆតារបស់ក្រុមហ៊ុន នាពេលអនាគត គឺចូលរួមក្នុងការផលិតរថយន្ត ហើយចង់បានតំណែង ជាក្រុមហ៊ុនរថយន្តធំមួយក្នុងចំណោម Top 5 ទៀតផងក្នុងរយៈពេល ២០ឆ្នាំក្រោយ។...
Mark Zuckerberg ជាស្ថាបនិកបណ្តាញសង្គម Facebook និងជា CEO ដំបូងគេបង្អស់ដែលបានក្លាយជាមហាសេដ្ឋីនៅត្រឹមអាយុ២៣ឆ្នាំ ក្នុងឆ្នាំ២០០៨ បន្ទាប់ពី Facebook ត្រូវបានគេនិយមប្រើប្រាស់ទូទាំងសកលលោកក្នុងរយៈពេល៤ឆ្នាំ។ Mark គឺជាបុគ្គលម្នាក់ ដែលបានកសាងខ្លួនបានក្លាយជាមហាសេដ្ឋី វ័យក្មេងដោយខ្លួនឯងក្នុងប្រវត្តិសាស្រ្ត ។ បច្ចុប្បន្ន Mark Zuckerberg អាយុ៣៨ឆ្នាំ មានទ្រព្យសម្បត្តិប្រមាណជា ៦២,៥...
សេនហ្វ្រេនស៊ីស្កូ ៖ បន្ទាប់ពីការរញ្ជួយដី ដ៏សាហាវនៅប្រទេសតួកគី និងស៊ីរី អ្នកបង្កើតកម្មវិធីស្ម័គ្រចិត្តរាប់ពាន់នាក់ កំពុងប្រើប្រាស់ឧបករណ៍ Twitter ដ៏សំខាន់មួយ ដើម្បីធ្វើការ សិតលើវេទិកា សម្រាប់ការអំពាវនាវរកជំនួយ រួមទាំងពីមនុស្សជាប់ក្នុងអគារបាក់រលំ និងអង្គការជួយសង្គ្រោះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ពួកគេអាចបាត់បង់សិទ្ធិចូលប្រើភ្លាមៗនៅថ្ងៃច័ន្ទ លុះត្រាតែពួកគេបង់ថ្លៃ Twitter ប្រចាំខែយ៉ាងតិច ១០០...