បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសរុស្សីបានធ្វើការប្រកាសព្រមានក្នុងការកំទេចយន្តហោះចម្បាំងទាំងឡាយ ណា ដែលនឹងត្រូវផ្គត់ផ្គង់ទៅឲ្យប្រទេសអ៊ុយក្រែនដោយក្រុមសម្ព័ន្ធមិត្តរបស់ពួកគេបន្ទាប់ពីសមាជិករបស់អង្គការណាតូចំនួន២ប្រទេសបានសន្យានឹងជួយគាំទ្រយន្តហោះចម្បាំងឲ្យរដ្ឋាភិបាលទីក្រុងគៀវ។ គួរឲ្យដឹងដែរថាប្រទេសស្លូវ៉ា គីបាន ក្លាយទៅជាប្រទេស នៃសមាជិកអង្គការណាតូទី២ ហើយដែលបានប្រកាសសន្យា ជួយផ្គត់ផ្គង់យន្តហោះចម្បាំងប្រភេទ MiG-29 ទៅឲ្យប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រ ម្សិលមិញបន្ទាប់ ពីប្រទេសប៉ូឡូញ ទាំងដែលយន្តហោះទាំងនោះត្រូវបានប្រកាស បញ្ឈប់ការប្រើប្រាស់កាល ពីឆ្នាំទៅនឹងមិនត្រូវបានប្រើប្រាស់ទៀតឡើយមកទល់ពេលនេះ។ ប្រទេសអ៊ុយក្រែនតែងតែបានធ្វើការអំពាវនាវ ឲ្យបណ្តាប្រទេសលោកខាងលិចក្នុងការ ជួយផ្គត់ផ្គង់យន្តហោះចម្បាំង ទំនើបៗ...
ភ្នំពេញ៖លោកស្រីបណ្ឌិត ដាំ ដាវីនី ប្រធានផ្នែកសិល្បៈ និងកីឡានៃយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាលតំណាង លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់ កណ្តាលបានអញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយគ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីជម្រើសជាតិ កំពុងហ្វឹកហាត់ត្រៀមខ្លួនចូលរួមការប្រកួតកីឡា Sea Games ២០២៣ លើកទី៣២ និងASEAN Para...
លោកឧកញ៉ា ទៀ វិចិត្រ ព្រមទាំងក្រុមគ្រួសារ សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ លោកមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍»។ ការដំឡើង ឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍» នេះគឺពិតជាស័ក្តិសមនឹង សមត្ថភាព...
ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ធុងឆាន ប៊ុនរៈថេប សេនានុព័ន្ធយោធាជើងទឹកអមស្ថានទូតថៃ ប្រចាំប្រទេសកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ អញ្ជើញបិទវគ្គបណ្តុះបណ្តាលខ្លី ស្តីពីការសង្គ្រោះជីវិតលើផ្ទៃទឹក ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរ មកសម្រាកកម្សាន្ត នៅខេត្តព្រះសីហនុ នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ដោយមានការចូលរួម ពីលោកអភិបាលរងខេត្ត...
BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ថា ប៉ូលិសឥណ្ឌា បានចាប់ខ្លួនបុរសម្នាក់ពីបទ កាន់បន្លំកាន់ មុខតំណែងជាមន្ត្រីជាន់ខ្ពស់ចេញ ពីការិយាល័យនាយករដ្ឋមន្ត្រី Narendra Modi ។ សារព័ត៌មាន Press Trust of India ហៅកាត់ថា (PTI) បានរាយការណ៍ថា...
BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ថា ក្រុមមន្ត្រីបានឲ្យដឹងថា លោក ហ្ស៊ី ជិនពីងប្រធានាធិបតីចិន នឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ នៅសប្តាហ៍ក្រោយ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន ។ វិមានក្រឹមឡាំងបានឲ្យដឹងថា មេដឹកនាំទាំង២នឹងជួបពិភាក្សាអំពី ”ភាពជាដៃគូទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ” ។...
ព្រុចសែល៖ លោកប្រធានាធិបតី Andrzej Duda បានឲ្យដឹងថា ប្រទេសប៉ូឡូញ នឹងបញ្ជូនយន្តហោះចម្បាំង សម័យសូវៀតចំនួន ៤គ្រឿងទៅកាន់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីពង្រឹងថាមពល ផ្លូវអាកាសរបស់ទីក្រុងគៀវ ដែលក្លាយជាសមាជិកណាតូ ដំបូងគេដែលផ្ដល់យន្ដហោះចម្បាំងទៅកាន់អ៊ុយក្រែន។ លោក Duda បានឲ្យដឹងនៅក្នុងទីក្រុង Warsaw ប្រទេសប៉ូឡូញកាលពីថ្ងៃព្រហស្បតិ៍ថា យន្ដហោះចម្បាំងម៉ូដែល MiG-29 ជាច្រើនទៀតដែលកំពុងថែទាំកំពុងដំណើរការ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើងបានបញ្ជាក់ថា ការបាញ់មីស៊ីលដែលខ្លួនបានបាញ់ គឺជាមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 (ICBM) ដែលត្រូវបានបាញ់នៅក្នុងអំឡុងពេលសមយុទ្ធដើម្បីបង្ហាញពី “ជំហរឆ្លើយតបដ៏តឹងតែង” ចំពោះសមយុទ្ធយោធាអាមេរិក និងកូរ៉េខាងត្បូង ដែលកំពុងបន្តធ្វើឡើង ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ឲ្យដឹងដូច្នេះ ។...
កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់ គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែងកូរ៉េខាងត្បូង លោក Yoo Ah In កំពុងប្រឈមមុខនឹងភាពចម្រូងចម្រាសសម្រាប់ ការបំពានគ្រឿងញៀនដូចជា ចាក់ថ្នាំPropofol កញ្ឆា កូកាអ៊ីន និងចាក់ថ្នាំ Ketamine សូម្បីតែចាក់ថ្នាំ Propofol ៧៣ ដងក្នុងមួយឆ្នាំ។ បន្ទាប់ពីការស៊ើបអង្កេតរបស់ប៉ូលីសមក លោកវេជ្ជបណ្ឌិតរបស់តារាសម្តែង...
ញូវយ៉ក៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft កំពុងបញ្ចូលឧបករណ៍ ឆ្លាតវៃសិប្បនិម្មិតទៅក្នុងកម្មវិធី Office របស់ខ្លួន រួមទាំងអ៊ីម៉ែល Word, Excel និង Outlook ។ ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មុខងារថ្មីដែលមានឈ្មោះថា Copilot គឺជាម៉ាស៊ីនដំណើរការ នឹងធ្វើឲ្យអ្នក ប្រើប្រាស់ធ្វើអ្វីៗដូចជាសង្ខេបអ៊ីម៉ែលវែងៗ ពង្រាងរឿងក្នុង...