បរទេស៖ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា អ្នកកាសែតថតរូបជនជាតិកាតា ឈ្មោះ Khalid Al-Misslam គឺជាអ្នកកាសែតទី២ហើយ ដែលបានស្លាប់ ក្នុងពេលកំពុងរាយការណ៍ FIFA World Cup ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ពិភពលោកនៃអ្នកសារព័ត៌មាន មានការភ្ញាក់ផ្អើលកាលពីថ្ងៃសុក្រ នៅពេលដែលអ្នកយកព័ត៌មាន...
ប្រធានផ្នែកកីឡារបស់ក្លឹប PSV លោក Marcel Brands នៅថ្ងៃនេះបានសារភាពថា កីឡាករ Cody Gakpo នឹងអាចត្រូវបានក្លឹបលក់ចេញជាមិនខាន នៅក្នុងខែមករាខាងមុខនេះ ប៉ុន្តែជាមួយនឹងប្រាក់តម្លៃខ្លួន បំបែកកំណត់ត្រារបស់ក្លឹបប៉ុណ្ណោះ។ កីឡាករវ័យ២៣ឆ្នាំរូបនេះជាកីឡាករលេងនៅស្លាបស្តាំ ទាំងជាមួយនឹងក្លឹប និងក្រុមជម្រើសជាតិហូឡង់ ហើយជាលទ្ធផលនៅកាតា គាត់បានទាក់ចិត្តក្លឹបធំៗជាច្រើននៅអឺរ៉ុប ដែលធ្វើឲ្យ PSV ជឿជាក់ថាគាត់នឹងមិនអាចបន្តលេង ជាមួយនឹងក្លឹបនៅខែមករាខាងមុខនេះ។...
កីឡាករខ្សែការពារ Raphael Varane នៅមុនការប្រកួតប៉ះគ្នាយប់ស្អែកនេះ បានធ្វើការលើកសរសើរយ៉ាងខ្លាំង ចំពោះដៃគូរបស់ខ្លួនជម្រើសជាតិម់ារ៉ុក ដែលបានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ជាមួយគ្នាហើយបានលើកទឹកចិត្ត ឲ្យសមាជិកមិត្តរួមក្រុមបារាំង ត្រូវតែប្រុងប្រយ័ត្ន ជាជាងការរីករាយនៅក្នុងវគ្គនេះ។ បាល់ទាត់ពិភពលោកឆ្នាំនេះមានអ្វីៗដែលប្រែប្រួលមិននឹកស្មានជាច្រើន ជាពិសេសក្រុមតូចយកឈ្នះក្រុមខ្លាំង ដូចជាជប៉ុនយកឈ្នះអេស្បាញ និងអាល្លឺម៉ង់ ម៉ារ៉ុក ទំលាក់ហូឡង់ និងប៉ទុយហ្គាល់ជាដើម ហើយក្រូអាតទំលាក់ប្រេស៊ីល សុទ្ធតែជាមេរៀនដែលក្រុមជម្រើសជាតិបារាំង អាចយកមកសិក្សាជាមុនបាន នេះបើយោងតាមការយល់ឃើញ...
អាមេរិក៖ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា វាមានរយៈពេល ៥០ ឆ្នាំហើយចាប់តាំងពីមនុស្សបានដើរលើភពព្រះច័ន្ទលើកចុងក្រោយរបស់មនុស្សជាតិខែធ្នូ ឆ្នាំ ១៩៧២ បង្ហាញពីទិដ្ឋភាពមិនគួរឲ្យជឿរបស់អវកាសយានិក Apollo 17 និងដើម្បីប្រារព្ធឱកាសនៃរូបភាពបានកែសម្រួលថ្មីជាបន្តបន្ទាប់ត្រូវបានចេញផ្សាយ។ ពួកគេថតបានយ៉ាងលម្អិតនូវអ្វីដែលអវកាសយានិក Apollo 17 Gene Cernan និង Harrison Schmitt បានឃើញក្នុងអំឡុងពេលបេសកកម្មរបស់ពួកគេនៅថ្ងៃទី ៧...
ទីក្រុងប៉េកាំង៖ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលីបានប្រាប់ឲ្យដឹងថា លំហដ៏ធំរវាងផ្កាយរាប់ពាន់លាននៅក្នុង Milky Way គឺមិនទទេនោះទេ ប៉ុន្តែពោរពេញទៅដោយឧបករណ៍ផ្ទុកផ្កាយតូចៗ បន្ទាប់ពីតេឡេស្កុប FAST របស់ប្រទេសចិនចាប់បានសកម្មភាពទំាងនោះ។ ដោយប្រើតេឡេស្កុប ៥០០០ម៉ែត្រ Aperture Spherical Radio Telescope (FAST) ឬ “China Sky Eye” អ្នកវិទ្យាសាស្ត្រចិនបានបង្ហាញពីព័ត៌មានលម្អិតដែលមិនធ្លាប់មានពីមុនមករបស់ឧបករណ៍ផ្ទុកផ្កាយ...
គៀវ៖ រលកថ្មីនៃការវាយប្រហារ ដោយយន្តហោះដ្រូន បានវាយប្រហារអ៊ុយក្រែន ពេញមួយយប់កាលពីថ្ងៃសៅរ៍ដោយបានធ្វើឱ្យមនុស្ស ១,៥លាននាក់គ្មានថាមពលប្រើប្រាស់នៅក្នុងទីក្រុង Odesa ។ ការវាយប្រហារនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រុស្សី ក្នុងការបំបាក់ស្មារតីរបស់អ៊ុយក្រែន នៅពេលដែលសីតុណ្ហភាពរដូវរងាធ្លាក់ចុះ ដោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងទីក្រុងធំៗទូទាំងប្រទេស។ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា មនុស្សជាង ១,៥លាននាក់នៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូង និងតំបន់ជុំវិញមិនមានអគ្គិសនីប្រើប្រាស់។ លោកបានពណ៌នាអំពីស្ថានភាពនេះថាជាស្ថានភាពលំបាកខ្លាំងណាស់។ រដ្ឋបាលតំបន់បានឲ្យដឹងថាប្រជាជនដែលពឹងផ្អែកតែលើអគ្គិសនី...
សន្និសីទនេះប្រមូលផ្ដុំដោយអ្នកចូលរួមដែលមានវត្តមានពីអង្គភាពនានាដូចជា អង្គភាពការពា រកុមារអង្គភាពទប់ស្កាត់បទល្មើសលើកុមារតាមបណ្ដាញអ៊ីនធឺណិតនាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យារបស់នគរបាលជាតិកម្ពុជា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និង នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ។ សន្និសីទនេះក៏នឹងត្រូវបាន ចូលរួមដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អ្នកជំនាញនៃឧស្សហកម្មនានា អ្នកជំនាញបច្ចេកវិទ្យា តំណាងពីវិស័យអប់រំ រួមគ្នាដើម្បីពិនិត្យមើលស្ថានភាព នៃឧក្រិដ្ឋកម្មឌីជីថល នៅកម្ពុជា និងផ្លាស់ប្ដូរចំណេះក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការ ស៊ើបអង្កេត និងទប់ស្កាត់ទុកជាមុន។...
គ្រូបង្វឹករបស់ពង្រូលកំពង់ស្ពឺ លោក ឆាស្មីត ថាស្មាត់ឌូក និងក្ដូ គឺមាន់ចាញ់ស្រកាកីឡាករចាស់វស្សា ទូច អង្គរក្ស ខណៈក្រុមរបស់លោកអាចវាយបកយកឈ្នះ ២-១ (សិត) នៅកំពង់ស្ពឺ ពានរង្វាន់ Slamball។ លោក សៅ សាមីត ឬហៅថា ឆាស្មីត បានឲ្យដឹងប្រកួតក្រោយប្រកួតចប់នៅកំពង់ស្ពឺថា ការវាយបកយកឈ្នះលើក្រុមឌូក វិញនេះគឺជាបច្ចេកទេសមួយ...
ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូបានរៀបចំ នូវព្រឹត្តិការណ៍ការលក់បំណាច់ឆ្នាំ YEAR END SALE យ៉ាងអស្ចារ្យ រាល់ការទិញគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទលោកអ្នកនឹងទទួលបាន ការថែមជូនកាដូទៅដល់3មុខភ្លាមៗ ដែលផ្តល់ជូនអតិថិជននូវតម្លៃពិសេសពិតៗ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏មានកម្មវិធីបញ្ចុះតម្លៃពិសេសយ៉ាងច្រើនផងដែរការទទួលបានជាសាច់ប្រាក់ត្រឡប់មកវិញផ្ទួនៗ ចំពោះផលិតផលដែលក្រុមហ៊ុនបានកំណត់! លក់ក្នុងតម្លៃដើម និងលក់ខាតក៏មាន កុំអោយឱកាសដ៏ពិសេសនេះកន្លងហួសអោយសោះ តម្លៃពិសេសគឺមានចំនួនកំណត់ មកមុនបានមុន!!!ប្រូម៉ូសិននេះផ្តល់ជូនចាប់ពីថ្ងៃទី12 ខែធ្នូ រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022។ សូមអតិថិជនអញ្ជើញទៅកាន់សាខារបស់ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូដែលនៅក្បែរលោកអ្នកបំផុត។អតិថិជនក៏អាចធ្វើការបញ្ជាទិញតាមរយៈវេបសាយ...
តូក្យូ៖ប្រភពដែលដឹងអំពីបញ្ហានេះបាននិយាយថា សហរដ្ឋអាមេរិកបានស្នើសុំដោយផ្ទាល់ទៅរដ្ឋាភិបាលជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការសម្រាប់ការរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការអភិវឌ្ឍសារធាតុដើមបន្ទះឈីបកម្រិតខ្ពស់យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ សំណើដោយកត់សម្គាល់ថា ប្រទេសទាំងនោះជាសម្ព័ន្ធមិត្តចែករម្លែកយុទ្ធសាស្ត្រប្រឆាំងនឹងប្រទេសចិនត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក Gina Raimondo ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីឧស្សាហកម្មជប៉ុន Yasutoshi Nishimura កាលពីថ្ងៃសុក្រ។ សហរដ្ឋអាមេរិកកាលពីខែតុលា បានបង្ហាញនូវការគ្រប់គ្រងការនាំចេញដ៏ទូលំទូលាយនៅលើបន្ទះឈីបកម្រិតខ្ពស់មួយចំនួនអាចត្រូវបានប្រើប្រាស់ដោយទីក្រុងប៉េកាំងដើម្បីបណ្តុះបណ្តាលប្រព័ន្ធបញ្ញាសិប្បនិម្មិត និងថាមពលកម្មវិធីកម្រិតខ្ពស់នៅក្នុងវិស័យយោធា និងការឃ្លាំមើល។សំណើបានធ្វើឡើងទៅកាន់ Nishimura ត្រូវបានគេជឿថា ជារដ្ឋមន្ត្រីទីមួយពីសហរដ្ឋអាមេរិកលើបញ្ហានេះ។ ការជំរុញរបស់វ៉ាស៊ីនតោនដើម្បីបង្កើតក្របខណ្ឌច្បាប់ពហុភាគីកើតឡើងចំពេលមានការព្រួយបារម្ភថានឹងមានចន្លោះប្រហោងក្នុងការគ្រប់គ្រងការនាំចេញរបស់ខ្លួន ប្រសិនបើប្រទេសជប៉ុន និងហូឡង់បន្តផ្តល់ឲ្យប្រទេសចិននូវឧបករណ៍ចាំបាច់សម្រាប់ផលិតបន្ទះឈីបកម្រិតខ្ពស់។ នៅខាងក្រៅសហរដ្ឋអាមេរិក ក្រុមហ៊ុន...