សិល្បៈ និង កម្សាន្ត

Selena Gomez ៖ នាងពិតជាមាន ទំនាក់ទំនងជាមួយ Bella Hadid ប៉ុន្មានឆ្នាំ បន្ទាប់ពីជម្លោះរបស់ពួកគេ

អាមេរិក ៖ តារាចម្រៀងអាមេរិក នាង Selena Gomez បានសារភាពថា នាងមានទំនាក់ទំនងស្នេហាជាមួយនាង Bella Hadid ដែលជាតារាម៉ូដែល អាមេរិកប៉ុន្មានឆ្នាំ បន្ទាប់ពីអ្នកទាំង២ បានបង្កឲ្យមានពាក្យចចាមអារ៉ាម ជម្លោះរបស់ពួកនាងពិតមែន បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia ។

តារាចម្រៀងវ័យ ៣០ឆ្នាំ Come And Get It និងតារាវ័យ ២៦ឆ្នាំល្បីឈ្មោះមិនតាមគ្នា បន្ទាប់ពីនាង Selena ចាប់ផ្តើមណាត់ជួបជាមួយអតីតមិត្តប្រុស Bella ដែលមានឈ្មោះថា The Weeknd បង្កឲ្យមានការនិយាយ ដើមគេថា ពួកគេកំពុងឈ្លោះគ្នា ប៉ុន្តែពេលនេះនាងបាន ចែករម្លែកការកោតសរសើរ របស់នាងចំពោះតារាម៉ូដែល និងភាពស្រស់ស្អាត របស់នាងលើសារការបង្ហោះ Instagram បានដាក់នៅលើ Feed របស់នាងកាលពីថ្ងៃអង្គារ ។

នាង Gomez បានចែករម្លែករូបភាព របស់នាង Hadid នៃការថតរូបដែលនាងបានដាក់ចំណងជើងថា “Girl Crush” ហើយបានបង្ហោះវីដេអូ ដោយបានលុបចេញដែលបង្ហាញពីការស៊ីគ្នា បបូរមាត់របស់នាងទៅនឹងវីដេអូឃ្លីប នៃសំឡេងរបស់តារាម៉ូដែលវ័យ ២៦ ឆ្នាំ និយាយថា ដូច្នេះរបស់ខ្ញុំ ឈ្មោះរបស់ខ្ញុំគឺ Bella Hadid រួមជាមួយពាក្យថា ខ្ញុំសូមជូនពរឲ្យខ្ញុំស្អាតដូច Bella Hadid ៕

Most Popular

To Top