សិល្បៈ និង កម្សាន្ត

YouTuber ប្រឈមមុខនឹងការរិះគន់ ចំពោះការយាយី Chaeryeong របស់ ITZY អំឡុងពេលហោះហើរ

កូរ៉េ៖ នេះបើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា Kagwang កំពុងផ្សាយបន្តផ្ទាល់ នៅលើយន្តហោះ នៅពេលនាង Chaeryeong ត្រូវបានគេរាយការណ៍ថា បានបង្ហាញខ្លួន ហើយអ្នកមើលរបស់លោក បានចាប់ផ្តើមប្រាប់លោកថា នាងកំពុងជិះយន្តហោះដូចគ្នា។

YouTuber បានបញ្ចេញមតិថា ខ្ញុំមិនស្គាល់នាងទេ ហើយនាង Chaeryeong ជានរណា? បន្ទាប់មកយោងតាមរបាយការណ៍ថា លោកបានចាប់ផ្ដើមច្រៀងបទ “DALLA DALLA” របស់ ITZY ហើយធ្វើពុតជានិយាយទៅកាន់ស្ថាបនិក JYP Entertainment J.Y. Park ដែលធ្វើឲ្យនាង Chaeryeong ផ្លាស់ប្តូរកៅអីរបស់នាង។

YouTuber ក៏ត្រូវបានគេរាយការណ៍ថា បានព្យាយាមនិយាយជាមួយ Chaeryeong ប៉ុន្តែត្រូវបានបញ្ឈប់ដោយអ្នកគ្រប់គ្រងរបស់នាង។ អ្នកនិយមលេងអ៊ីនធើណេត បានបញ្ចេញមតិថា នេះគឺជាការយាយី ហេតុអ្វីបានជាអ្នកធ្វើដូចជាអ្នក កំពុងនិយាយជាមួយ J.Y. Park តាមទូរស័ព្ទ។

នាង Chaeryeong ច្បាស់ជាត្រូវបានគេចាប់បានហើយ ហើយជាការប្រសើរណាស់ ដែលនាងផ្លាស់ប្តូរកៅអី អ្នកគ្មានសុជីវធម៌ទេ ។អ្នកគួរតែស្ងប់ស្ងាត់ ក្នុងអំឡុងពេលហោះហើរ និងច្រើនទៀត៕ ដោយ៖លី ភីលីព

Most Popular

To Top