សាកលវិទ្យាល័យ Santo Tomas ជាសាកលវិទ្យាល័យ ដែលចំណាស់ជាងគេ នៅក្នុងទ្វីបអាស៊ី។ សាកលវិទ្យាល័យនេះស្ថិតនៅក្នុងប្រទេសហ្វីលីពីន ហើយត្រូវបានបង្កើតឡើងនៅឆ្នាំ ១៦១១។ សាកលវិទ្យាល័យមួយនេះ មានប្រវត្តិជាច្រើនពាក់ព័ន្ធនឹង សាសនាគ្រិស្តកាតូលិក សម្ដេចប៉ាប និងព្រះរាជាអេស្ប៉ាញ។ មុនដំបូងឡើយ អាចារ្យកាតូលិកនៃទីក្រុងម៉ានីល Miguel de Benavides បានចំណាយថវិកាផ្ទាល់ខ្លួនដើម្បី បង្កើតជាថ្នាក់សម្រាប់បួសយុវជន ឲ្យក្លាយជាបព្វជិតនៃសាសនាគ្រិស្ត។...
ការប្រកួត World Cup 2022 ប្រទេសកាតា ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានបិទបញ្ចប់ដោយក្រុមជម្រើសជាតិអាហ្សង់ទីនជាក្រុមជើងឯកលើកពានកំពូលនេះ។ ខាងក្រោមនេះជាកីឡាករទាំង១០រូប ដែលរកគ្រាប់បានបំផុតក្នុងកំពូលព្រឹត្តិការណ៍នេះ បើតាមស្ថិតិរបស់ Transfermarkt៖ ១. Kylian Mbappe៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង ស៊ុតចូលសរុប ៨គ្រាប់ ក្នុង ៧ប្រកួត។...
កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Richarlison ដែលបានទទួលរងរបួសនៅអំឡុងពេល នៃការប្រកួតពានរង្វាន់ពិភពលោក នៅប្រទេសកាតាកាលពីពេលថ្មីៗមកនេះ ត្រូវបានគេដឹងថានឹងត្រៀមខ្លួន ដើម្បីពិនិត្យរបួសតាមរយៈបច្ចេកវិទ្យាស្កេន MRI scan ហើយក្នុងពេលឆាប់ៗនេះ ដើម្បីអាចបញ្ជាក៉អំពីកម្រិតឈឺចាប់ នៃរបួសនិងពេលវេលាសម្រាប់ព្យាបាល។ ការបញ្ជាក់នេះត្រូវបានធ្វើឡើង ដោយគ្រូបង្វឹកក្លឹបមាន់ខ្នាយមាស Spurs លោក Antonio Conte ខណៈដែលកីឡាករបានវិលត្រឡប់ ពីកាតព្វកិច្ចជាមួយនឹង ក្រុមជម្រើសជាតិវិញហើយនោះ ព្រមទាំងបានជួយស៊ុតបាន៣គ្រាប់ផងដែរ...
កីឡាករ Martinelli គឺជាកីឡាករគោលដៅដ៏មានសក្តានុពលម្នាក់ អស់រយៈពេលជាច្រើនខែមកហើយ ដែលក្លឹបយក្សអេស្បាញ Barcelona តែងតែបានព្យាយាមក្នុងការចរចា ដើម្បីផ្លាស់ពីអង់គ្លេស មកលេងនៅអេស្បាញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី កីឡាករប្រេស៊ីលរូបនេះត្រូវបាន The Goal បានអះអាងថាកំពុងតែពិចារណា ក្នុងការបន្តកុងត្រាថ្មី ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ទៀតហើយខណៈដែលកុងត្រាបច្ចុប្បន្ន មានសុពលភាពត្រឹមឆ្នាំ២០២៤ប៉ុណ្ណោះ ដោយសង្ឃឹមថានឹងអាចបន្ត ដល់ឆ្នាំ២០២៧។ ក្នុងវ័យទើបតែ២១ឆ្នាំកីឡាករ...
បរទេស៖ ប្រធានប្រតិបត្តិការ និងជាថៅកែ របស់ក្រុមហ៊ុន Twitter ផងលោក Elon Musk កាលពីថ្ងៃម្សិលមិញនេះ បានប្រកាសស្វែងរកប្រធានក្រុមហ៊ុនថ្មីម្នាក់ ដើម្បីមកកាន់តំណែងជំនួសរូបគាត់ បន្ទាប់ពីក្រុមអ្នកប្រើប្រាស់ បាននាំគ្នាបោះឆ្នោត ដើម្បីសុំឲ្យគាត់ចុះចេញ ពីតំណែងនៅ Twitter។ ប្រភពដែលមាននៅជិតស្និទ្ធ ជាមួយនឹងលោក Elon Musk បានបញ្ជាក់ថាពេលនេះ លោកកំពុងស្វែងរកមនុស្ស...
បរទេស៖ នាវិកម្នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីកប៉ាល់របស់កងទ័ពជើងទឹកថៃបានក្រឡាប់លិចនៅក្នុងសមុទ្រ ត្រូវបាននាំយកមកច្រាំងសមុទ្រកាលពីថ្ងៃចន្ទ (១៩ ធ្នូ) ។ មកទល់ពេលនេះ ម្នាក់ក្នុងចំណោម នាវិក ៧៥នាក់ត្រូវបានជួយសង្គ្រោះដោយមន្ត្រីបាននិយាយថា បុរសនោះបាននៅក្នុងទឹករយៈពេល ១០ ម៉ោង ដោយបានតោងជាប់នឹងឧបករណ៍សង្គ្រោះ មុនពេលត្រូវបានរកឃើញ។ មនុស្ស ៣១នាក់ផ្សេងទៀត នៅតែកំពុងបាត់ខ្លួននៅសមុទ្រក្នុងឈូងសមុទ្រថៃនៅឡើយ។ យោងតាមសារព័ត៌មានថៃ The Nation...
អង់គ្លេស៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ភាពត្រជាក់របស់ចក្រភពអង់គ្លេសហាក់ដូចជាបានធ្លាក់ចុះ ខណៈសីតុណ្ហភាពឡើងដល់ ១៥.៨ អង្សាសេនៅ Rhyl, Wales បន្ទាប់ពីសីតុណ្ហភាពរងសូន្យសប្តាហ៍ ទឹកកក និងព្រិល។ Met Office បាននិយាយថា តំបន់ជាច្រើននៅទូទាំងប្រទេសបានឡើងដល់កម្រិត ១៤ អង្សាសេ កាលពីថ្ងៃចន្ទ ក្នុងការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់បើធៀបទៅនឹងការបង្កកកាលពីសប្តាហ៍មុន។ Braemar ក្នុងប្រទេសស្កុតឡេនបានស៊ូទ្រាំ -១៧.៣អង្សាសេនៅថ្ងៃអង្គារ ខណៈសីតុណ្ហភាពនៅកន្លែងផ្សេងទៀតនៅជុំវិញប្រទេសបានធ្លាក់ចុះដល់កម្រិតទាបរហូតដល់...
ភ្នំពេញ ៖ លោក តែម ម៉ឺន អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានកិត្តិយស សហព័ន្ធកីឡាឃីកបុកស៊ីង កម្ពុជា និងលោក សំ សុខយី អនុប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡានាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញមកទទួលស្វាគមន៍ ក្រុមអត្តពលិកឃីក បុកស៊ីងកម្ពុជា ដណ្ដើមបានមេដាយ សរុបចំនួន១២គ្រឿង...
ភ្នំពេញ ៖ ជឿជាក់ថា អ្នកគាំទ្រប្រាកដស្គាល់តារាសម្តែង សាន សុម៉ាលី ព្រោះនាងធ្លាប់ជា តួឯកដ៏ល្បីនៅក្នុងរឿង«កាកី»កាលពីជាង ១០ឆ្នាំមុន ។ នាងក៏ជាតារាស្រីដែល មានឈ្មោះបោះសំឡេងហើយ រូបសម្រស់នឹងការតុបតែងខ្លួនទៀតក៏សិចស៊ីនឹង ទាក់ទាញមិនធម្មតា។ ជារឿយៗតារាស្រីរូបនេះ តែងលេចឮរឿងរ៉ាវស្នេហាជាបន្ត បន្ទាប់ដោយមាន ការលើកឡើងថា សាន សុម៉ាលី ស្រឡាញ់និងចូលចិត្តតែ ប្រុសក្មេងៗប៉ុណ្ណាះ...
ដូហា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាបាល់ទាត់ កម្រិតពិភពលោក ដែលមានក្រុមចំនួន ៤៨ក្រុម ក្នុងនោះប្រទេស ម្ចាស់ផ្ទះអាចមានចំនួន ៣ ក្រុម និងមានការប្រកួតជាង ១០០ប្រកួត ។ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការរៀបចំការប្រកួត បាល់ទាត់ពិភពលោកដ៏តូចបំផុត ក្នុងប្រវត្តិសាស្ត្រ ឥឡូវនេះ FIFA...