អាមេរិក៖ ស្ត្រី២នាក់ ដែលបាត់បង់ការងារ នៅបណ្តាញសង្គមយក្សអាមេរិក Twitter បន្ទាប់ពីលោក Elon Musk ចូលកាន់តំណែងកំពុងប្តឹង ក្រុមហ៊ុនដោយអះអាងថា ការបញ្ឈប់ការងារថ្មីៗនេះបានប៉ះពាល់ ដល់បុគ្គលិកស្រី មិនសមហេតុផល យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ ប្រហែលពាក់កណ្តាល នៃកម្លាំងការងាររបស់បណ្តាញទំនាក់ទំនងសង្គមត្រូវបានដោះលែង កាលពីដើមខែមុន បន្ទាប់ពីលោក Musk បានទិញក្រុមហ៊ុនក្នុងតម្លៃ ៤៤...
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលថ្ងៃទី ១០ ខែធ្នូនៃ ‘Hangout with Yoo’ នាង Lee Mi Joo បានបង្ហាញពីចំណាប់អារម្មណ៍របស់នាង ចំពោះកីឡាករបាល់ទាត់កូរ៉េខាងត្បូងអាយុ ២៤ ឆ្នាំ លោក Cho Gue Sung...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ លោក Emmanuel Macron ប្រកាសថា ប្រទេសបារាំង នឹងផលិតស្រោមអនាម័យ និងចែកជូនដោយឥតគិតថ្លៃ នៅក្នុងឱសថស្ថាន សម្រាប់នរណាម្នាក់ ដែលមានអាយុរហូតដល់២៥ឆ្នាំ នៅក្នុងឆ្នាំថ្មីនេះ ។ ការផ្លាស់ប្តូរនេះកើតឡើងនៅគ្រា...
អង់គ្លេសយប់មិញទោះបីជា បានគ្រប់គ្រងបាល់បានច្រើនជាង ដល់ទៅ៥៨ភាគរយក្តី និងស៊ុតបានចច្រើនជាងដល់ទៅ១៦ដង និងចំគោលដៅ៨ដងក្តី ប៉ុន្តែហាក់ដូចជា មិនមានសំណាងល្អសោះ។ Kane គឺជាអ្នករកបាល់បានតែមួយគ្រាប់គត់ ឲ្យអង់គ្លេសនៅតង់ទី២នាទីទី៥៤ ជាបាល់១១ម៉ែត្រ ខណៈដែលបារាំងបាននាំមុខមុន តាំងតែពីនានីទី១៧ដោយកីឡាករ Tchouameni ។ ការប្រកួតអូសបន្លាយដល់នាទីទី៧៨ ទើបកីឡាករខ្សែប្រយុទ្ធជើងចាស់ Olivier Giroud អាចស៊ុតបាន១គ្រាប់ទៀត ដើម្បីបញ្ចប់ការប្រកួត បារាំងយកឈ្នះអង់គ្លេស...
កីឡាករ Youssef En Nesyi គឺជាអ្នករកគ្រាប់បាល់ដំបូង នៃការប្រកួតបាល់ទាត់វគ្គ១៦ក្រុមចុងក្រោយ រវាងក្រុមម៉ារ៉ុក និងក្រុមប៉ទុយហ្គាល់ និងក៏ជាគ្រាប់បាល់តែមួយគត់ ក្នុងការប្រកួតនេះផងដែរ។ ម៉ារ៉ុករកបាន១គ្រាប់នេះ សមល្មមទៅឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស និងប្រវត្តិសាស្ត្ររបស់ប្រទេសក្នុងតំបន់អាហ្វ្រិក ខណៈប៉ទុយហ្គាល់ ត្រូវធ្វើដំណើរទៅផ្ទះវិញទាំងសោកសៅ។ ជ័យជំនះនេះមានន័យថាម៉ារ៉ុក នឹងត្រូវប្រកួតប៉ះបារាំងនៅវគ្គបន្ទាប់ ហើយក្រុមណាឈ្នះនឹងឡើងទៅប្រកួតផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុមដែលទទួលជ័យជំនះ នៃការប្រកួតរវាងអាហ្សង់ទីននិងក្រូអាត៕ ប្រែសម្រួល៖ស៊ុនលី
ដូហា៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា កីឡាករឆ្នើម Cristiano Ronaldo ត្រូវបានគេដាក់ពិន័យជាថ្មីម្តងទៀត ខណៈលោក Fernando Santos ជ្រើសរើសខ្សែប្រយុទ្ធដូចគ្នា ដែលបានបំបែកប្រទេសស្វីសសម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយ របស់ព័រទុយហ្គាល់ជាមួយម៉ារ៉ុកយប់នេះ។ កីឡាករ Ronaldo វ័យ ៣៧ ឆ្នាំត្រូវបានគេដាក់ឈ្មោះ ក្នុងចំណោមកីឡាករបម្រុងសម្រាប់ការប្រកួត ១៦ ចុងក្រោយរបស់ប្រទេសរបស់លោកជាមួយនឹងប្រទេសស្វីស...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ថា ពលរដ្ឋជាង២៥.០០០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារជំងឺគ្រុនផ្តាសាយនៅសហរដ្ឋអាមេរិក នៅក្នុងសប្តាហ៍ដែលបញ្ចប់ នៅត្រឹមថ្ងៃទី៣ ខែធ្នូនេះ ។ បើយោងតាមទិន្នន័យដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក ហៅកាត់ថា (CDC) បានឲ្យដឹងដូច្នេះ ។ មជ្ឈមណ្ឌល CDC បានឲ្យដឹងថា...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ ប្រទេសអ៊ីតាលី អង់គ្លេស និងជប៉ុន បានបង្ហាញកម្មវិធីសមរភូមិអវកាសពិភពលោក ហៅកាត់ថា (GCAP) ដែលជាគំនិតផ្តួចផ្តើមរួមគ្នាមួយ ដើម្បីអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយ ជំនាន់ក្រោយនៅឆ្នាំ២០៣៥ ។ យោងតាមសេចក្តីថ្លែងការណ៍ របស់ទីស្តីការគណៈរដ្ឋមន្ត្រីរបស់ប្រទេសអ៊ីតាលី កម្មវិធីនេះនឹង “បង្កើនល្បឿន របស់ប្រទេស ដែលមានសមត្ថភាពយោធាកម្រិតខ្ពស់...
ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ អ្នកនាង សូដា នីតា បានបង្ហាញពីកូនបំណុលមួយចំនួន ដែលព្យាយាមគេចវេះមិនព្រមសង នឹងបានបង្ហាញការលើកលែងបំណុលដល់ សឿ សុធារ៉ា ដែលធ្វើឱ្យមហាជនលើកឡើងថា តារាសម្តែងរូបនេះមានអ្នកជំពាក់ លុយច្រើនណាស់ ក្រោយពីនាងរកស៊ីខាងចងការប្រាក់ និងជាមេតុងទីន។ ដោយឡែក កាលពីថ្ងៃទី៩ ម្សិលមិញនេះ មហាជនអ្នកលេងបណ្តាញសង្គម ក៏មាន ការភ្ញាក់ផ្អើលនិងសោកស្តាយ ក្រោយពីមាននារីស្រស់ស្អាតម្នាក់...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា មកជូន គ្រួសារក្រីក្រ ចំនួន២គ្រួសារ រស់នៅ ក្រុម១១ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ដោយឃើញជាក់ស្តែងថា គ្រួសារទាំង២នេះ កំពុងជួបការលំបាក ទើប ចុះមកសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា មកជូនមកជូនភ្លាមៗ ដើម្បីដោះស្រាយជីវភាព។ គ្រួសារក្រីក្រ ទាំង២គ្រួសារ រួមមាន: គ្រួសារទី១: លោកយាយ មានឈ្មោះ ហេង ង៉ូវ អាយុ ៩១ឆ្នាំ ពិការភ្នែក និងមិនអាចដើរបាន មានកូនប្រុស ឈ្មោះ ភូ សុខ អាយុ៤៨ឆ្នាំ និង ចៅប្រុស មួយរូបទៀត មានឈ្មោះ សុង គីមស៊ាង អាយុ ១១ឆ្នាំ (មិនទាន់បានចូលរៀន) អ្នកទាំងបី រាល់ថ្ងៃសុំផ្ទះគេស្នាក់នៅ។ គ្រួសារទី២: ឈ្មោះ គង់ លី អាយុ ៣១ឆ្នាំ ពិការជើងដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយទទួលបន្ទុកមើលថែប្អូនប្រុសម្នាក់ទៀតមានឈ្មោះ បុី រ័ត្ន អាយុ ២៧ឆ្នាំ មានសតិមិនប្រក្រតី ដោយសារគ្រោះថ្នាក់ធ្លាក់ពីលើម៉ូតូ តាំងពីអាយុ៣ឆ្នាំមកម្លេះ។ អំណោយ និងថវិកា ដែលលោកឧកញ៉ា នាំយកមកជូនគ្រួសារក្រីក្រទាំងពីរ ដោយក្នុងមួយគ្រួសារ ទទួលបាន: ១-អង្ករ ៥០គីឡូ, ២-មី ១កេស, ៣-ត្រីខ ១យួ, ៤-ទឹកត្រី ១យួ, ៥-ទឹកស៊ីអ៉ីវ ១យួ, ៦-ប្រេងឆា ២ដប, ៧-អំបិល ១គីឡូ, ៨-ប៊ីចេង ១គីឡូ, ៩-ស្ករស ១គីឡូ, ១០-ទឹកដោះគោ ៥កំប៉ុង, ១១-ទឹកសុទ្ធ ១កេស និងថវិកា ចំនួន ៥០មុឺនរៀល សុំបញ្ជាក់ថា ដោយមើលឃើញ ចៅប្រុស របស់លោកយាយ ហេង ង៉ូវ មិនទាន់បានចូលរៀន លោកឧកញ៉ា ក៏បានចាត់ក្រុមការងារសហការជាមួយអជ្ញាធរភូមិ ដើម្បីនាំយកចៅប្រុស របស់លោកយាយ ទៅចុះឈ្មោះចូលរៀន ហើយលោកឧកញ៉ា ក៏បានឧបត្ថម្ភកង់ថ្មីមួយគ្រឿងដល់ ចៅប្រុស របស់លោកយាយផងដែរ សំរាប់ឲ្យធ្វើដំណើរទៅសាលារៀន។ គ្រួសារទាំងពីរ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់លោកឧកញ៉ា ទៀ វិចិត្រ និង និងលោកជំទាវ ដែលបានផ្តល់ជំនួយឧបត្ថម្ភ ដល់រូបគាត់ទាំងពីរគ្រួសារ ដើម្បីដោះស្រាយជីវិភាពប្រចាំថ្ងៃ៕