កីឡា

Arsenal នៅតែបន្តតាមប្រមាញ់ Vlahovic

The La Repubblica ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal នៅតែបន្តចាប់អារម្មណ៍ ជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Dusan Vlahovic នៅឡើយ ទោះបីជាបានដឹងថាហើយកីឡាកររូបនេះ នឹងមិនចុះហត្ថលេខាជាមួយនឹងក្លឹបណាដោយតម្លៃខ្លួនទាបនោះទេ។

កាំភ្លើងធំ Arsenal មានដំណឹងចចាមអារ៉ាមជាមួយ នឹងកីឡាកររូបនេះជាយូរមកហើយ ហើយជឿជាក់ថាការដោះដូរនឹងអាចធ្វើឡើងក្នុងពេលឆាប់ៗនេះឬយ៉ាងយូរបំផុត នៅរដូវក្តៅខាងមុខ ប៉ុន្តែជឿជាក់ថាការចរចាគ្នា នៅមិនទាន់រួចស្រេចនៅឡើយ រវាងកីឡាករជាមួយនឹងក្លឹប Juventus ។

Vlahovic មានបំណងចង់ផ្ទេរមកចូលរួម ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ជាជាងក្លឹបណាទាំងអស់ ជាពិសេសក្នុងពេល Arsenal កំពុងស្ថិតនៅកំពូលតារាងអង់គ្លេស បែបនេះនាំមុខគេដាច់ក្រុម លេខ២ Man City ដល់ទៅ៥ពិន្ទុ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top