គួរឲ្យរំភើបជំនួសបងប្រុសម្នាក់ រស់នៅក្រុងតាខ្មៅដៃមានសំណាងខ្លាំង គាស់ឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារ ពីស្រាបៀរ កម្ពុជា ជួយគាត់ធ្វើផ្ទះថ្មីឲ្យស្អាត និងបំពេញបំណងប្រាថ្នាក្នុងជីវិតជាច្រើនទៀត ជាមួយលុយច្រើនសន្ធឹកសន្ធាប់បែបនេះ។ បងប្រុសម្នាក់នេះ ឈ្មោះ ឈៀង ដារ័ត្ត អាយុ ៣០ ឆ្នាំ មានទីលំនៅ ស្ថិតក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល មានសំណាងក្លាយជាបុរសកំពូលសំណាងទី៥ក្នុងខែវិច្ឆិកានេះឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារពីស្រាបៀរ កម្ពុជា។ កាលពីសប្តាហ៍មុននេះ បងប្រុស ឈៀង ដារ័ត្ត ដែលមានមុខរបរជាកម្មកររោងចក្រ បានទិញស្រាបៀរ កម្ពុជាអស់ ២ កេសកន្លះយកមកពិសាជុំគ្នាជាមួយបងប្អូន តែសំណាងខ្លាំង ជួបលាភធំប្តូរវាសនាខ្លួនមួយរំពេច។ បងប្រុស ឈៀង ដារ័ត្ត និយាយដោយក្តីរំភើបក្តុកក្តួល ក្នុងចិត្តថា៖ «ខ្ញុំទិញស្រាបៀរ កម្ពុជា អស់ ២ កេសកន្លះ ផឹកជុំគ្នាជាមួយបងប្អូន ៥ នាក់។ ពេលហូបដល់កន្លះកេសចុងក្រោយ ខ្ញុំក៏គាស់ត្រូវរង្វាន់២ម៉ឺនដុល្លារ។ ខ្ញុំអរឡើងចង់ហោះបងអើយ ជីវភាពកំពុងខ្វះខាត លុយច្រើនដល់ម្លឹងខ្ញុំអាចធ្វើផ្ទះថ្មីឲ្យស្អាត និងបំពេញបំណងប្រាថ្នាច្រើនណាស់ ខ្ញុំអរគុណស្រាបៀរ កម្ពុជាខ្លាំងណាស់ផ្តល់រង្វាន់ពិតៗ»។ នេះបានគេហៅថា វាសនាមនុស្សពិតជាមើលមិនឃើញ មែនបងប្អូន! តើនរណាជាអ្នកមានសំណាង បន្ទាប់ព្រោះរង្វាន់ធំ២ម៉ឺនដុល្លារមាន៥រង្វាន់ជារៀងរាល់ខែ?
វ៉ាស៊ីនតោន ៖ ក្រសួងការពារជាតិ អាមេរិក បានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ស្តីពីមហាអំណាចយោធា របស់ប្រទេសអាស៊ីថា ប្រទេសចិន កំពុងឈានទៅរកការស្តុក ទុកក្បាលគ្រាប់ នុយក្លេអ៊ែរច្រើនជាង ៣ដងរហូតដល់ ១៥០០គ្រាប់នៅឆ្នាំ២០៣៥ នៅពេលដែលខ្លួន មានបំណងបញ្ចប់ ទំនើបកម្មយោធារបស់ខ្លួន ។ មន្ទីរបញ្ចកោណក៏បានព្រមានថា ទីក្រុងប៉េកាំងមានគោល បំណងធ្វើឱ្យកងទ័ពរំដោះប្រជាជនចិនក្លាយជា “ឧបករណ៍យោធា ដែលអាចទុកចិត្តបាន”...
សេនហ្វ្រេនស៊ីស្កូ ៖ Twitter មិនអនុវត្តគោលនយោបាយ របស់ខ្លួនប្រឆាំង នឹងព័ត៌មានមិនពិតអំពី COVID-19 ទៀតទេ ដោយបង្កើន ការព្រួយបារម្ភ ក្នុងចំណោមអ្នកជំនាញ សុខភាពសាធារណៈថា ការផ្លាស់ប្តូរអាចមាន ផលវិបាកធ្ងន់ធ្ងរ ប្រសិន បើវារារាំងការចាក់វ៉ាក់សាំង និងការខិតខំប្រឹង ប្រែងផ្សេងទៀត ប្រយុទ្ធប្រឆាំងនឹងមេរោគ នៅតែរីករាលដាល យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ...
ញូវយ៉ក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា បទ“Stay” បានធ្វើការវាយលុកដោយ The Kid Laroi និង Justin Bieber បានឈរនៅលើកំពូល តារាងបទចម្រៀង ជាសកលរបស់ Apple Music ឆ្នាំ ២០២២ ខណៈអ្នកផ្សាយតន្ត្រីយក្ស បានចេញផ្សាយបញ្ជី...
ភ្នំពេញ ៖ លោកបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានអញ្ជើញចូលរួមពិធីបិទ ការប្រកួតកីឡាកាយសម្ព័ន្ធ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ឆ្នាំ២០២២ ដែលបានបញ្ចប់ ដោយជោគជ័យនៅ ល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ ក្រោមការសហការ...
ភ្នំពេញ ៖ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២លោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានតំណាងឲ្យលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា និងអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានអញ្ជើញចូលរួមពិធីបិទ ការ ប្រកួតកីឡាលើកទម្ងន់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ ២០២២ នៅពហុកីឡដ្ឋានជាតិ...
ភ្នំពេញ ៖ លោក ផៃ សុខ អនុប្រធានតំណាង ឲ្យលោក សំហេង បុរស ប្រធានសហព័ន្ធកីឡា អត្តពលកម្មខ្មែរស្ម័គ្រចិត្ត និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រង ព្រឹត្តិការណ៍កីឡា និងគណៈកម្មការរៀបចំព្រឹត្តិការណ៍ កីឡាជាតិលើកទី៣ឆ្នាំ២០២២ បានអញ្ជើញចូលរួម ពិធីបិទការប្រកួតកីឡាជាតិ លើកទី៣...
ភ្នំពេញ ៖ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងលោកឧត្តមសេនីយ៍ឯក វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលបន្ទុកពិសេស និងគណៈកម្មាធិការ នៃក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីបិទ ការប្រកួតកីឡាជាតិលើកទី៣ នៃប្រភេទកីឡាប្រដាល់គុនខ្មែរ ឆ្នាំ២០២២...
រដ្ឋកាលីហ្វ័រញ៉ា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា គណៈកម្មការពាណិជ្ជកម្ម សហព័ន្ធ និងរដ្ឋមួយចំនួន តូចបានប្រកាសការដោះស្រាយ ជាមួយក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Google និង iHeartMedia ទាក់ទងនឹងការផ្សាយ ពាណិជ្ជកម្មតាមវិទ្យុ ដែលបំភាន់អំពីទូរស័ព្ទ Google ។ នេះបើយោង តាមអគ្គមេធាវីរដ្ឋ កាលីហ្វ័រញ៉ាលោក...
ចិន ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា នាវិកបេសកកម្ម Shenzhou XV បានចូលទៅក្នុងស្ថានីយអវកាស Tiangong នៅព្រឹកថ្ងៃពុធ ហើយពួកគេ ត្រូវបានគេផ្តល់ឥ្យ នូវការឱបដ៏កក់ក្តៅពីមិត្តភក្តិ Shenzhou XIV របស់ពួកគេដោយ បានគោចររួចហើយ អស់រយៈពេលជិត ៦ ខែ ។...