ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត ១៤នាក់ ក្រោយប៉ះទង្គិចគ្នា ក្នុងពន្ធនាគារមួយនៅ ម៉ិកស៊ិក

ម៉ិកស៊ីកូស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ថា ឆ្មាំ១០នាក់និងអ្នកទោស៤ នាក់បានស្លាប់បន្ទាប់ពីការវាយប្រហារនៅក្នុងពន្ធនាគារមួយកាលពីថ្ងៃអាទិត្យនៅក្នុងទីក្រុង Ciudad Juarez ភាគខាងជើងប្រទេសម៉ិកស៊ិក ។ ការិយាល័យរដ្ឋអាជ្ញារដ្ឋ Chihuahua បានរាយការណ៍ដូច្នេះ ។

ការិយាល័យបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីព្រឹកថ្ងៃអាទិត្យ ខ្មាន់កាំភ្លើងនៅក្នុងរថយន្តបានបើកការបាញ់ប្រហារទៅលើបុគ្គលិកសន្តិសុខពន្ធនាគារ ។

ការិយាល័យបានឲ្យដឹងថា ទាហានម៉ិកស៊ិក និងប៉ូលិសរដ្ឋបានគ្រប់គ្រងពន្ធនាគារបានវិញនៅថ្ងៃអាទិត្យ ដោយមានមនុស្ស ចំនួន១៣នាក់ទៀតបានរងរបួស ហើយអ្នកទោស២៤នាក់បានរត់គេចខ្លួនក្នុងអំឡុងពេលកើតហេតុនោះ ។

ប៉ូលិសក្នុងតំបន់បានសម្លាប់ខ្មាន់កាំភ្លើង២នាក់នៅក្នុងរថយន្ត ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍បានបញ្ជាក់ឲ្យដឹងដូច្នេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top