តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Shana ដែលជាប់ពាក់ព័ន្ធជាមួយក្រសួងប្រេងអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយប្រទេសរុស្ស៊ី ដើម្បីនាំចេញទួរប៊ីនឧស្ម័នក្នុងស្រុកចំនួន ៤០ ទៅកាន់ប្រទេសនេះ។ គេហទំព័រ Shana បានដកស្រង់សម្តីលោក Reza Noshadi ប្រធានក្រុមហ៊ុនវិស្វកម្ម និងអភិវឌ្ឍន៍ឧស្ម័នអ៊ីរ៉ង់ បានឲ្យដឹងថា ពេលនេះអ៊ីរ៉ង់មានលទ្ធភាពបំពេញតម្រូវការក្នុងស្រុករបស់ខ្លួនចំនួន ៨៥ ភាគរយសម្រាប់ឧបករណ៍ និងបរិក្ខារឧស្ម័ន...
ញូវដេលី៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Google ត្រូវបានពិន័យជាប្រាក់ជាង ១៦០លានដុល្លារដោយអ្នកឃ្លាំមើលការប្រឆាំងការជឿទុកចិត្តរបស់ប្រទេសឥណ្ឌា បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថា បច្ចេកវិទ្យាកំពុងបំពានតួនាទីបញ្ជារបស់ខ្លួនលើទីផ្សារស្មាតហ្វូនក្នុងស្រុក។ យោងតាមទីភ្នាក់ងារស្រាវជ្រាវ Counterpoint បានឲ្យដឹងថា ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ Android របស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា មកទល់ពេលនេះ គឺជាអ្នកលេងលេចធ្លោនៅ ប្រទេសឥណ្ឌា ហើយដំណើរការលើ ៩៥ ភាគរយនៃស្មាតហ្វូនទាំងអស់របស់ប្រទេស។ ប៉ុន្តែគណៈកម្មការប្រកួតប្រជែងនៃប្រទេសឥណ្ឌា (CCI)...
ភ្នំពេញ៖នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាបានប្រកាសបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេសប្រដាល់ឃីកបុកស៊ីងកម្រិតអន្តរជាតិជាផ្លូវការដែលមានរយៈពេល៥ថ្ងៃ នៅសណ្ឋាគារភ្នំពេញដើម្បីត្រៀមចូលរួមធ្វើអាជ្ញាកណ្តាល ចៅក្រមការប្រកួតកីឡាជាតិលើកទី៣ និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជា។ ក្នុងឳកាសពិធីបើកវគ្គជាផ្លូវការដោយមានការអញ្ជើញចូលរួមពីសំណាក់លោក តែម ម៉ឺន អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតំណាងលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា...
ភ្នំពេញ៖ អ្នកប្រដាល់ វ៉ាន់ វឿន ក្លិបឃ្លាំងមឿនកីឡានៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និងអ្នកប្រដាល់ ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងសមាគមកីឡាប្រដាល់ក្រសួងការពារជាតិដណ្តើមកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍បើកការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិប្រភេទទម្ងន់ ៦០គីឡូកាមដំណើរឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នាយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅសង្វៀនTV5ព្រែក កំពឹស។...
ក្រុមហ៊ុន អឺបេនលែន បានបង្កើតកម្មវិធី«សប្បុរសធម៌ចន្ទគីរី»ដំបូងបង្អស់ ដើម្បីចូលរួមចំណែកលើកកម្ពស់ការអប់រំនៅក្នុងសហគមន៍៍នៅជុំវិញតំបន់បុរីចន្ទគីរី ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ 2 និងត្រឹមតែ 5នាទីពីមហាវិថី សម្តេចហ៊ុន សែន (ឬផ្លូវ60ម៉ែត្រ)។ គោលបំណងសំខាន់ក្នុងការបង្កើតកម្មវិធីសប្បុរសធម៌នេះ គឺដោយសារការមើលឃើញពីសារៈសំខាន់នៃការអប់រំ ជាពិសេសការជួយសម្រួលដល់ការលំបាកដល់់សិស្សានុសិស្សនៅក្នុងសហគមន៍នេះ ដែលកំពុងជួបប្រទះនូវបញ្ហាកង្វះសម្ភារសិក្សាប្រចាំថ្ងៃដោយការចែកជូននូវកង់ សៀវភៅ កាតាប និងសម្ភារៈសិក្សាផ្សេងៗ។ ដោយឈរលើទស្សនៈជឿជាក់ទៅលើភាពប្រសើររឡើងជាងមុន ក្នុងនោះការចូលរួមចំណែកអភិវឌ្ឍន៍នៅក្នុងសហគមន៍ ក៏ជាគោលដៅអាទិភាពមួយរបស់ក្រុមហ៊ុន...
ភ្នំពេញ៖ លោកអ្នកដែលនិយមប្រើប្រាស់ ស្មាតហ្វូនទាំងអស់ប្រាកដជាចង់ដឹង និងមានចម្ងល់ថាតើ Galaxy Z Fold4 និង Galaxy Flip4 នេះមានមន្តស្នេហ៍ ឬចំណុចពិសេសអ្វីខ្លះទៅ ទើបអាចធ្វើឱ្យអ្នកប្រើប្រាស់ ដកចិត្តពុំរួចបែបនេះ? ដូចអ្វីដែលក្រុមហ៊ុន សាមសុង បានធ្វើការចុះផ្សាយម្តងរួចមកហើយ ពីលក្ខណៈទូទៅនៅពេល ចេញលក់ថ្ងៃដំបូង។ ប៉ុន្តែនៅពេលនេះក្រុមហ៊ុន នឹងបើកបង្ហាញជូនអ្នកគាំទ្របន្ថែមទៀត តើអ្វីដែលធ្វើឪ្យអតិថិជន...
ក្រុមហ៊ុន អិន ស៊ី អិច បានបញ្ចញនូវ Teaser របស់ ហុងដា DREAM នៅលើទំព័រហ្វេសបុកផ្លូវការរបស់ខ្លួន ហើយនេះជាការបង្ហាញអំពី តម្រុយនៃការផ្លាស់ប្តូររូបរាងថ្មី ទាំងស្រុងរបស់ ហុងដា Dream អង្រួនបេះដូងអ្នកប្រើប្រាស់ឲ្យនៅមិនស្ងប់ គេងមិនលក់ បក់មិនល្ហើយ ទន្ទឹងរង់ចាំ ថាតើនឹងមានអ្វីផ្លាស់ប្តូរខ្លះទៅ? ចង់ដឹងថា ហុងដា...
The Sun ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា ក្លឹបបិសាចក្រហម Man UTD នឹងអនុញ្ញាតិឲ្យកីឡាករ Cristiano Ronaldo ក្នុងការចាកចេញពីក្លឹប នៅខែមករាខាងមុខនេះ ហើយប៉ុន្តែនៅថ្ងៃចន្ទនេះកីឡាករនិងគ្រូបង្វឹកលោកErik ten Hag នឹងត្រូវជួបពិភាក្សាគ្នា ជាលើកចុងក្រោយផងដែរ។ កីឡាករវ័យ៣៧ឆ្នាំរូបនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងក្លឹបមួយរយៈកន្លងមកនេះ ជាពិសេសពេលដែលប្រកួតណា ដែលគាត់មិនអាចបង្ហាញខ្លួន...
កិឡាករខ្សែប្រយុទ្ធ Ousmane Dembele ត្រូវបានគេមើលឃើញថា គឺជាផ្នែកមួយដ៏សំខាន់ នៃការប្រកួតរបស់ Barcelona កាលពីយប់មិញក្នុងជ័យជំនះលើក្រុម AT Club ក្នុងលទ្ធផលដល់ទៅ ៤ទល់នឹង០ដែលជាលទ្ធផលកំពុងដាក់សំពាធលើក្រុម Real Madrid ដែលកំពុងឈរនៅកំពូលតារាងនៅឡើយ។ គ្រាប់បាល់ទាំង៤គ្រាប់ កើតឡើងដោយកីឡាករទាំង ៤រូបរបស់ Barcelona ដូចជា Dembele នៅនាទីទី១២ដោយកីឡាករ...
លទ្ធផលប្រកួតទាំងប្រផិតប្រផោយ បានធ្វើឲ្យក្រុមមាន់ខ្នាយមាស Spurs បានបាត់បង់ ៣ពិន្ទុយ៉ាងសំខាន់ នៅក្នុងទឺកដីខ្លួនឯងកាលពី យប់មិញទៅលើក្រុមភ្ញៀវ Newcastle ទោះបីជាបានប្រឹងប្រែងស៊ុតដល់ទៅ ១៧ដងក្តីប៉ុន្តែមិនអាចធ្វើអ្វី ក្រុមភ្ញៀវឡើយនៅទីបញ្ចប់។ Newcastle យកឈ្នះ Spurs ទាំងប្រផិតប្រផោយ ក្នុងលទ្ធផល២ទល់នឹង១ ខណៈដែល២គ្រាប់របស់ក្រុមភ្ញៀវ កើតឡើងពីការធ្វេសប្រហែលតង់ទី១ ទាំងពីរគ្រាប់ដោយកីឡាករ Callum Wilsonនៅនាទីទី៣១ និង១គ្រាប់ទៀតដោយកីឡាករMiguel...