តៃវ៉ាន់៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នារីពូកែតុងតែងមុខ និងថែរក្សាសម្រស់ជនជាតិ តៃវ៉ាន់ លើបណ្តាញសង្គម ដែលទទួលបានភាពល្បីល្បាញ ដោយសារវីដេអូផ្សាយ ផ្ទាល់របស់នាង ដោយនាងបានស៊ីគ្រឿងសម្អាង និងផលិតផលថែរក្សាស្បែកនោះ បានទទួលមរណភាព ក្នុងអាយុ ២៤ឆ្នាំ។ ត្រូវបានគេស្គាល់ថា ជា Guava Beauty នាងមានអ្នកតាមដានជាង...
ឥណ្ឌូនេស៊ី ៖ អាជ្ញាធរបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា បុរសជនជាតិអាមេរិកម្នាក់ និងជនជាតិកាហ្សាក់ស្ថាន ២ នាក់ប្រឈមមុខនឹង ការកាត់ទោស ប្រហារជីវិតពីបទ ឧក្រិដ្ឋកម្មគ្រឿងញៀន នៅលើកោះបាលីជារមណីយដ្ឋាន ដ៏ពេញនិយមរបស់ប្រទេសឥណ្ឌូនេស៊ី ជាករណីចុងក្រោយបង្អស់ក្នុងប្រទេស ដែលមានច្បាប់ប្រឆាំងគ្រឿងញៀន ដ៏តឹងរ៉ឹងបំផុតមួយចំនួនរបស់ពិភពលោក យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ឥណ្ឌូណេស៊ី ចេញទណ្ឌកម្មធ្ងន់ធ្ងរ...
វៀតណាម៖នេះបើយោង តាមអ្នកលក់រាយ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា យក្សអាមេរិក Apple អាចនឹងរួមបញ្ចូលប្រទេស វៀតណាមស្ថិតក្នុងទីផ្សារដំបូងដែលខ្លួនលក់ iPhone 17 បន្ទាប់ពីការចេញលក់នៅខែកញ្ញា ត្រូវបានគេរំពឹងទុកនោះ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។ អ្នកនាំពាក្យសម្រាប់ខ្សែសង្វាក់លក់រាយស្មាតហ្វូនបាននិយាយថា យើងត្រូវបានស្នើឲ្យរៀបចំសម្រាប់សេណារីយ៉ូដែល iPhone 17 ចេញលក់ភ្លាមៗ...
ក្នុងជម្លោះកាន់តែខ្លាំង ជាមួយប្រធានាធិបតីអាមេរិក មហាសេដ្ឋីបច្ចេកវិទ្យា បានថ្លែងថាវាជាពេលវេលា ដើម្បីទម្លាក់គ្រាប់បែកដ៏ធំ អាមេរិក ៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បានអះអាងជាសាធារណៈថា ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានដាក់ឈ្មោះ ក្នុងឯកសារ Jeffrey Epstein ដែលបិទជិត ហើយបានស្នើថា...
ឥណ្ឌូនេស៊ី៖ លោក Patrick Kluivert ជាគ្រូបង្វឹកឥណ្ឌូនេស៊ីបាននិយាយថា លោកមានទំនុកចិត្តយ៉ាងខ្លាំងថា ប្រទេសឥណ្ឌូនេស៊ីនឹងទទួលបានលទ្ធផលវិជ្ជមានទល់នឹងចិន នៅចំពោះមុខហ្វូងមនុស្សនៅទីក្រុងហ្សាកាតានៅថ្ងៃព្រហស្បតិ៍ សម្រាប់ការធ្វើដំណើរខិតទៅជិតការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” ជាប្រវត្តិសាស្ត្រ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ក្រុម Barcelona និងកីឡាករហូឡង់ លោក Kluivert បានមើលឃើញថា...
ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានលើកឡើងពីការព្រួយបារម្ភអំពីការចាត់តាំងអាជ្ញាកណ្តាលជនជាតិ Uzbek លោក Rustam Lutfullin ឲ្យដឹកនាំការប្រកួតជម្រុះការប្រកួតកីឡា World Cup ដ៏សំខាន់រវាងចិន និងឥណ្ឌូនេស៊ី ខណៈការប្រកួតរបស់គាត់ជាមួយក្រុមអាស៊ីអាគ្នេយ៍តែងតែបញ្ចប់ដោយការពេញចិត្តរបស់ពួកគេ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ លោក Lutfullin រួមជាមួយនឹងជំនួយការអាជ្ញាកណ្តាល Sanjar Shayusupov និង...
ភ្នំពេញ៖អ្នកឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បាននាំយកអំណោយ មានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថវិកាផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ា និងថវិការបស់សប្បុរជន ដែលចូលរួមតាមរយៈអ្នកឧកញ៉ា ទៅឧបត្ថម្ភជូនកងទ័ពជួរមុខ នៅក្នុងខេត្តព្រះវិហារ ក្នុងនោះក្រៅពីសម្ភារៈ គ្រឿងឧបភោគបរិភោគ មានថវិកាសរុបចំនួនជាង ២៣៤លានរៀល ដែលអញ្ជើញទទួលផ្ទាល់ដោយ លោកនាយឧត្តមសេនីយ៍ ទៀ សីហា...
ភ្នំពេញ៖នាពីព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រុមហ៊ុន Ford Cambodia និងអ័រគីដេ ឌីវែឡុបម៉ិន “Orkide Development” បានរួមគ្នារៀបចំបើកកម្មវិធីធំប្រចាំឆ្នា គឺព្រឹត្តិការណ៍បើកសាកល្បងរថយន្តហ្វត ២០២៥ “Beyond The Road 2025 Test Drive Festival 2025” ដែលប្រព្រឹត្តនៅបុរី Orkide The Botanic City ស្ថិតនៅផ្លូវជាតិលេខ៦។ ក្នុងពិធីបើកជាផ្លូវការនេះដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក គ្រួច សុភត្ត្រា ជានាយកចាត់ការទូទៅនៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានលើកឡើងថា ការសហការនេះបង្ហាញពីគោលបំណងរបស់យើង ក្នុងការបង្កើតឲ្យមានបទពិសោធន៍ថ្មីមួយសម្រាប់បងប្អូនដែលមានបំណងចងសាកល្បងបើករថយន្ដ Ford ហើយក៏ងាយស្រួលសម្រាប់បងប្អូនរស់នៅក្នុងបុរីផ្ទាល់មិនបាច់ទៅណាឆ្ងាយអាចអញ្ជើញចូលរួមលេងកម្សាន្តទាំងអស់នាចុងសប្តាហ៍នេះផ្ទាល់តែម្តង។ លោកបានបន្តថា ការរៀបចំកម្មវិធីនេះឡើង យើងធ្វើការបង្ហាញនូវបរិយាកាសនៃការរស់នៅដ៏សុខដមសម្រាប់បងប្អូនរស់នៅក្នុងបុរី អ័រគីដេ ជាមួយទីធ្លាដ៏ធំ បរិយាកាសល្អ មានបឹងសិប្បនិមិត្ត សួនបៃតង។ នៅទីនេះយើងមិនត្រឹមតែសាងសង់បុរីសម្រាប់ការរស់នៅតែមួយមុខនោះទេ ប៉ុន្តែជាទីកន្លែងដែលពោរពេញទៅដោយធម្មជាតិ ផាសុកភាព និងសុវត្ថិភាពខ្ពស់។ គួរឲ្យបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងប្រព្រឹត្តឡើង ៣ ថ្ងៃពេញចាប់ពីថ្ងៃទី ៦ដល់ ៨ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩ ព្រឹកដល់ ១០ យប់ ជាឱកាសពិសេសសម្រាប់អ្ននេះជាឱកាសដ៏ល្អសម្រាប់ឲ្យអ្នកដែលចង់ដឹងអំពីសមត្ថភាពពិតប្រាកដនៃរថយន្តដែលអ្នកកំពុងមាន ឬសម្រាប់អ្នកមានបំណងចង់ទិញធ្វើការសាកល្បងផ្ទាល់ជាមួយនឹងផ្លូវសម្រាប់បើកល្បឿនយឺត ខ្សាច់ ទឹក ភក់ និងថ្ម ហើយក៏មានផ្លូវល្បឿនលឿន បើកលក្ខណៈ off-road ជាមួយនឹងអ្នកជំនាញ។...
ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា បានបញ្ជូនគ្រូបង្វឹក និងកីឡាករ ស្ថិតក្រុមជម្រើសជាតិកម្ពុជាចំនួន ២ រូប ទៅចូលរួមបោះជំរំហ្វឹកហាត់ ប្រភេកីឡាទូកកានូស្ព្រីង និងចូលរួមប្រកួតកីឡា ទូកកានូស្ព្រីងជ្រើសរើសជើឯកអាស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្ត Rayong ប្រទេសថៃ...
ភ្នំពេញ ៖ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ជាអគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានអញ្ជើញ...