កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាសម្តែងស្រីកូរ៉េខាងត្បូងនាង Choi Mina Sue បានបង្ហាញពីភាពថ្លៃថ្នូរ នៃការក្លាយជាបវរកញ្ញាផែនដីលេខ១ តាមរយៈការថតរូបឈុតហែលទឹក បានធ្វើឲ្យរូបនាងទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់នាង។ នាង Choi Mina Sue ទទួលបានការចាប់អារម្មណ៍ចាប់តាំងពីបង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្តរបស់ Netflix គឺ Inferno 5 គឺ...
កូរ៉េខាងត្បូង ៖ នេះបើយោងតាមភ្នាក់ងាររបស់នាង SM Entertainment បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ បានប្រាប់ឲ្យដឹងថា តារាចម្រៀង នាង Winter សមាជិកក្រុមចម្រៀងនារី Aespa បានបរិច្ចាគប្រាក់ចំនួន ២០០ លានវ៉ុន (១៣៣,៦០០ ដុល្លារ) ដល់កុមារដែលរងទុក្ខដោយសារជម្លោះទូទាំងពិភពលោក និងអ្នកជំងឺមកពីគ្រួសារក្រីក្រ នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily ។...
អង់គ្លេស ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតីតកីឡាករបាល់ទាត់ឆ្នើមអង់គ្លេស លោក David Beckham រកចំណូលបាន ២៥ លានដុល្លារអាមេរិក ក្នុងរយៈពេលត្រឹម តែមួយខែប៉ុណ្ណោះ ដោយសារកិច្ចសន្យាផ្សាយពាណិជ្ជកម្ម ជាច្រើនដែលជាប់ទាក់ទង នឹងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ “2026 World Cup”...
កូរ៉េខាងជើង៖ក្រុមបាល់ទាត់នារីកូរ៉េខាងជើងបានឡើងទៅលេងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់នារីពិភពលោកលើកដំបូង របស់ពួកគេចាប់តាំងពីឆ្នាំ២០១១ “Women’s World Cup since 2011” កាលពីថ្ងៃព្រហស្បតិ៍ ដោយហ្វីលីពីន ក៏ទទួលបានកៅអីមួយក្នុងព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសប្រេស៊ីលនៅឆ្នាំក្រោយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ក្រុមកូរ៉េបានយកឈ្នះក្រុមតៃវ៉ាន់ ៤-០ លើក្រុម Gold Coast របស់អូស្ត្រាលី...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានប្រកាសតែងតាំង លោក វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់ ទទួលបន្ទុកបេសកកម្មពិសេស នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៨ ឆ្នាំ២០២២-២០២៦ និងបន្តអាណត្តិទី៩ ឆ្នាំ២០២៦-២០៣០ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក បណ្ឌិតសភាចារ្យ ហង់ជួន...
ភ្នំពេញ ៖ នាថ្ងៃទី២០ ខែមីនា នេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានដឹកនាំកិច្ចប្រជុំ ជាមួយគណៈកម្មការ ចំពោះកិច្ចនៃការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៦ ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ...
យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Juventus នៅតែចិញ្ចឹមចិត្តចង់បានកីឡាករ Sandro Tonali ត្រឡប់មកចូលរួមក្លឹបនៅអ៊ីតាលីវិញជានិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កីឡាករផ្ទាល់ខ្លួនក៏តែងតែថែរក្សាចិត្តចង់វិលត្រឡប់ដូចគ្នាដែរនេះបើយោងតាមការបញ្ជាក់បន្ថែមពីសំណាក់អ្នកជំនាញសារព័ត៌មានបាល់ទាត់ដ៏ល្បីលោក Fabrizio Romano ។ យ៉ាងនក្តីសម្រាប់ទីផ្សារនៅពេលនេះកីឡាករ Tonali អាចមានតម្លៃខ្លួនរហូតទៅដល់១០០លានអឺរ៉ូនិងវានឹងក្លាយទៅជាផលលំបាកមួយសម្រាប់ក្លឹបនៅអ៊ីតាលីមួយនេះដើម្បីធ្វើការងារ៕ ប្រែសម្រួល៖ស៊ុនលី
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹប Newcastle United ត្រូវបានគេដឹងថា កំពុងព្យាយាមស្វែងរកកីឡាករចំណូលថ្មី នៅក្នុងទីផ្សាររបស់អឺរ៉ុបនៅពេលរដូវក្តៅខាងមុខនេះ។ ចុងក្រោយនេះតារាឆ្នើមម្នាក់របស់ក្លឹប Inter Milan គឺកីឡាករ Pio Esposito បានក្លាយទៅជាគោលដៅថ្មីរបស់ក្លឹបដែលមានមូលដ្ឋាននៅអង់គ្លេសនេះ។ ភ្នាក់ងាររបស់ Newcastle ថែមទាំងបានធ្វើដំនើរមកចូលរួមទស្សនាការប្រកួតរបស់កីឡាករកាលពីយប់ថ្ងៃសៅរ៍កន្លងមករវាងក្រុម Inter Milan និង...
ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ “កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន”។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត DHA ត្រូវបានបង្កើនរហូតដល់ 100mg ដើម្បីជួយពង្រឹងកោសិកាខួរក្បាល និងការចងចាំឱ្យកាន់តែវៃឆ្លាត ព្រមទាំងបន្ថែមសារធាតុ HMO ដែលជាប្រព័ន្ធការពារភាពស៊ាំដ៏សំខាន់សម្រាប់សុខភាពពោះវៀន និងការពារកុមារពីជំងឺផ្សងៗ ព្រមទាំងវីតាមីន និងជាតិរ៉ែលើសពី...
ភ្នំពេញ៖ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៨ ឆ្នាំ២០២២-២០២៦ និងបន្តអាណត្តិទី៩ ប្រចាំឆ្នាំ២០២៦-២០៣០ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានគណៈកម្មាធិការជាតិ...