កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ លោក Park Jin Young បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយស ក្នុងកម្មវិធី Point of Omniscient Interfere របស់ MBC ហើយបានចែករម្លែកអាថ៌កំបាំង របស់លោកចំពោះការគ្រប់គ្រងសុខភាព។
វគ្គនេះបានបង្ហាញពីជីវិតប្រចាំថ្ងៃ និងទស្សនវិជ្ជាសុខភាពរបស់លោក ហើយក៏បានបង្ហាញវិធីសាស្រ្តសុខភាពដែលបានជួយតារាចម្រៀង និងតារាសម្តែងជនជាតិកូរ៉េខាងត្បូងនាង Suzy ផងដែរ។
លោកបានបង្ហាញថា អាឡែស៊ីមានឫសគល់យ៉ាងជ្រៅនៅក្នុងជំងឺអូតូអ៊ុយមីន ដោយបញ្ជាក់ថា “ឈាមកាន់តែក្រាស់” គឺជាមូលហេតុចម្បង។ លោកបានសង្កត់ធ្ងន់ថា ការទប់ស្កាត់សារធាតុដែលមិនគួរចូលទៅក្នុងខ្លួនគឺជាគន្លឹះនៃការគ្រប់គ្រងសុខភាព។
លោកក៏បានលើកឡើងថា ការគ្រប់គ្រងសុខភាពលាតសន្ធឹងហួសពីទម្លាប់នៃការញ៉ាំអាហារ និងបានសង្កត់ធ្ងន់លើការគ្រប់គ្រងផលិតផលគ្រួសារ។ lokបានបន្ថែមថា គាត់បានអនុវត្តទម្លាប់របៀបរស់នៅទាំងនេះជាប់លាប់ចាប់តាំងពីចុងអាយុ ៣០ ឆ្នាំរបស់លោក ហើយថាមនុស្សគ្រប់រូបមើលមកលោក ដោយចម្លែកនៅពេលដែលលោកចាប់ផ្តើមដំបូង៕
