សិល្បៈ និង កម្សាន្ត

“ការរួមភេទក្នុងស្ទូឌីយោ” តារាចម្រៀងលោក Yen Chih បានក្បត់ប្រពន្ធដែលមានផ្ទៃពោះ ដោយលួចទំនាក់ទំនង ស្នេហាមិត្តរួមក្រុម

តៃវ៉ាន់៖យោងតាមការចេញ ផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងជនជាតិតៃវ៉ាន់ លោក Yen Chih ដែលជាអ្នកចម្រៀងនាំមុខគេ នៃក្រុមតន្រ្តីតៃវ៉ាន់ Oppa Shangqing ត្រូវបានគេបង្ហាញថា បានក្បត់ប្រពន្ធរបស់គាត់ គឺតារាចម្រៀងនាង Wang Moyu ហើយទំនាក់ទំនងស្នេហាមួយ ត្រូវបានលាតត្រដាងរវាងសមាជិក នៃក្រុមតែមួយ។

ក្រុមតន្រ្តីនេះត្រូវបានគេស្គាល់ថា ទទួលបានប្រាក់ឧបត្ថម្ភជិត ៤១.០០០ ដុល្លារអាមេរិកពីក្រសួងវប្បធម៌តៃវ៉ាន់ និងមានសមាជិក ៣ នាក់។  លោក Yen Chih ត្រូវបានគេរកឃើញថា មានទំនាក់ទំនងស្នេហាជាមួយអ្នកវាយស្គររបស់ក្រុមតន្រ្តីគឺនាង Chen Manqing ដែលគាត់បានណែនាំ។ ព័ត៌មានលម្អិតនៃទំនាក់ទំនងស្នេហានេះរួមមានថា អ្នកទាំងពីរត្រូវបានគេរាយការណ៍ថា បានរួមភេទជាមួយក្នុងស្ទូឌីយោថតសំឡេង ហើយទំនាក់ទំនងស្នេហានេះបានកើតឡើងនៅពេលនាង Wang មានផ្ទៃពោះនៅដើមឆ្នាំ ២០២៤។

ចាប់តាំងពីពេលនោះមក លោក Yen បានទទួលស្គាល់ពីទំនាក់ទំនងស្នេហានេះ ខណៈនាង Chen បានបង់ប្រាក់ប្រហែល ៩.២០០ ដុល្លារអាមេរិកជាសំណងសម្រាប់ទំនាក់ទំនងស្នេហានេះ។ ចាប់តាំងពីពេលនោះមក លោក Wang បានចែករម្លែករឿងមួយដែលបញ្ជាក់ថា នាង និងកូនស្រីរបស់នាងនឹងមិនអីទេ ទោះបីជាមានទំនាក់ទំនងស្នេហានេះកើតឡើងក៏ដោយ៕

Most Popular

To Top