បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត The Times បានរាយការណ៍កាលពីថ្ងៃពុធបានសរសេរថាថា មន្ត្រីកំពូលនៃប្រទេសអេស្តូនីបានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខជាតិរបស់ពួកគេ ដោយសារតែការថយចុះយ៉ាងខ្លាំងនៃកងទ័ព និងរថក្រោះរបស់អង់គ្លេសដែលត្រូវបានដាក់ពង្រាយជាផ្នែកមួយនៃការបន្តរបស់ណាតូនៅក្នុងតំបន់ប្រទេសបាល់ទិក។ ការសម្រេចចិត្តកាត់បន្ថយនេះក៏ចោទជាសំណួរអំពីសមត្ថភាពរបស់ចក្រភពអង់គ្លេសក្នុងការបញ្ជូន អ្នករក្សាសន្តិភាព ទៅកាន់អ៊ុយក្រែន ក្នុងករណីមានបទឈប់បាញ់ផងដែរ។ លោកRiho Terras អតីតមេបញ្ជាការកងកម្លាំងការពារជាតិអេស្តូនី និងឥឡូវនេះជាសមាជិកសភារបស់ប្រទេស បានប្រាប់កាសែត Times Radio ថាចក្រភពអង់គ្លេសហាក់ដូចជាមិនអាចផ្តល់កម្លាំងទំហំកងពលតូចបានទេ...
បរទេស៖ បន្ទាប់ពីការរញ្ជួយដីកម្រិត ៨.២ រ៉ិចទ័រ នៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា កាលពីរសៀលថ្ងៃសុក្រ តំបន់ជាច្រើនក្នុងប្រទេសថៃ រួមទាំងតំបន់ភាគខាងជើង និងកណ្តាល ក៏ដូចជាទីក្រុងបាងកក បានជួបប្រទះនឹងការរញ្ជួយ។ ព្រឹត្តិការណ៍នេះបានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងអំពីមូលហេតុដែលអាជ្ញាធរពាក់ព័ន្ធមិនចេញការព្រមានជាមុន ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានព្រមានថា ផែនការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការដាក់ពន្ធបន្ថែម ២៥ ភាគរយលើការនាំចូលរថយន្តនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចជប៉ុន។ លោកបានប្រាប់គណៈកម្មាធិការសភាមួយថា “យើងនឹងគិតអំពីមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីធ្វើឱ្យសហរដ្ឋអាមេរិកយល់ថា នេះនឹងមិនមានផលប្រយោជន៍អ្វីឡើយ” ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងចាប់ផ្តើមដាក់ពន្ធបន្ថែម ២៥ ភាគរយនៅសប្តាហ៍ក្រោយលើរថយន្តទាំងអស់ ដែលផលិតនៅក្រៅប្រទេសរបស់លោក...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត xAI របស់លោក Elon Musk បានទិញយកវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X (អតីត Twitter) ក្នុងតម្លៃ ៣៣ពាន់លានដុល្លារ ដែលជាការកត់សម្គាល់ចុងក្រោយបង្អស់នៃការបង្រួបបង្រួមអំណាចយ៉ាងឆាប់រហ័សរបស់មហាសេដ្ឋី។ កិច្ចព្រមព្រៀងភាគហ៊ុនទាំងអស់បានប្រកាសកាលពីថ្ងៃសុក្ររួមបញ្ចូលគ្នានូវក្រុមហ៊ុនផលប័ត្រជាច្រើនរបស់លោក Musk រួមបញ្ចូលក្រុមហ៊ុនផលិតរថយន្ត Tesla និង...
មីយ៉ាន់ម៉ា៖ របបយោធាដែលកំពុងកាន់អំណាចបាននិយាយកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ធំមួយក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់ ១,០០០ នាក់ហើយ និងជាង ២,០០០ នាក់ទៀតរងរបួស យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ សេចក្តីថ្លែងការណ៍មួយពីក្រុមព័ត៌មានរបស់របបយោធាបាននិយាយថា មនុស្សចំនួន ១,០០២ នាក់ត្រូវបានគេដឹងថា បានស្លាប់ក្នុងការរញ្ជួយដីកម្រិត ៧.៧ រិចទ័រកាលពីថ្ងៃសុក្រ និង ២,៣៧៦ នាក់បានរងរបួស។...
ក្រុងបាងកក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សេវាកម្មរថភ្លើង BTS Skytrain នៅទីក្រុងបាងកក ត្រូវបានផ្អាកជាបណ្តោះអាសន្ន បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ នៅកណ្តាលប្រទេសមីយ៉ាន់ម៉ា ។ ប្រតិបត្តិករ Skytrain បានប្រកាសតាមរយៈទំព័រ Facebook ផ្លូវការរបស់ខ្លួនថា ដោយសារស្ថានភាពអាសន្ន រថភ្លើង...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Steve Davis ជាអ្នដ៏ស្មោះត្រង់បំផុតរបស់ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាយក្យរបស់អាមេរិក លោក Elon Musk ដែលជាដៃស្តាំអស់រយៈពេលជាង ២០ឆ្នាំ ហើយឥឡូវនេះលោកកំពុងបង្កើតអាជីវកម្មដ៏ចម្រូងចម្រាសបំផុតរបស់មហាសេដ្ឋីដោយស្ងាត់ស្ងៀម។ នៅពេលលោក Musk បានអះអាងកាលពីខែមុនថា រដ្ឋាភិបាលអាមេរិកបានចូលរួមក្នុងសកម្មភាពឆ្កួតទាំងស្រុងនៃការចែកចាយថវិកា ១០០ពាន់លានដុល្លារដល់មនុស្សដោយគ្មានលេខសន្តិសុខសង្គម បុរសម្នាក់បានផ្លាស់ប្តូរយ៉ាងលឿន។ ២ថ្ងៃក្រោយមក...
ទីក្រុងហូជីមិញ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា រថយន្តសង្គ្រោះបន្ទាន់ដែលប្រទះឃើញដឹកក្រុមតារាសម្ដែងចូលការដាក់ចាក់បញ្ចាំងភាពយន្តនៅទីក្រុងហូជីមិញ បានបង្កឲ្យមានការខឹងសម្បារជាសាធារណៈ បន្ទាប់ពីមន្ត្រីបានបញ្ជាក់ថា រថយន្តនេះមិនមានច្បាប់អនុញ្ញាត និងមានប្រវត្តិរំលោភបំពាន។ លោក Tang Chi Thuong ប្រធានមន្ទីរសុខាភិបាលទីក្រុងហូជីមិញ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រថយន្តសង្គ្រោះដែលប្រើសម្រាប់ដឹកក្រុមតារាសម្តែង ទៅចូលរួមព្រឹត្តិការណ៍ផ្សព្វផ្សាយភាពយន្តភ័យរន្ធត់វៀតណាមមិនត្រូវបានអនុញ្ញាតសម្រាប់សេវាសង្គ្រោះបន្ទាន់នោះឡើយ។ កាលពីថ្ងៃពុធ វីដេអូដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីរថយន្តសង្គ្រោះបន្ទាន់មកដល់ផ្សារទំនើបមួយនៅផ្លូវ Cao Thang...
ចិន៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បានប្រកាសផ្តល់ជំនួយចំនួន ៤.១៣ លានដុល្លារដល់សាកលវិទ្យាល័យ Zhejiang កាលពីថ្ងៃទី២៦ ខែមីនា ដោយពង្រឹងភាពជាដៃគូរយៈពេលមួយទសវត្សរ៍របស់ខ្លួនជាមួយកម្មវិធី Mobile Application Innovation Contest និងពង្រីកការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអប់រំសិស្ស និងអ្នកអភិវឌ្ឍន៍នៅប្រទេសចិន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា។ ការបរិច្ចាគនេះនឹងត្រូវបានប្រើដើម្បីបង្កើតមូលនិធិកម្មវិធី Apple...
ទីក្រុងប៉េកាំង៖ ប្រធានាធិបតីចិនលោក Xi Jinping បានអំពាវនាវឲ្យមានការប្រមូលផ្តុំនាយកប្រតិបត្តិពហុជាតិសាសន៍កាលពីថ្ងៃសុក្រ ដើម្បីការពារឧស្សាហកម្មពិភពលោក និងខ្សែសង្វាក់ផ្គត់ផ្គង់ ខណៈទីក្រុងប៉េកាំងស្វែងរកការដោះស្រាយការព្រួយបារម្ភ របស់ក្រុមហ៊ុនបរទេសលើសុខភាពរបស់សេដ្ឋកិច្ចចិន ចំពេលមានការគំរាមកំហែងនៃពន្ធបន្ថែមរបស់អាមេរិក។ ទីក្រុងប៉េកាំងកំពុងប្រយុទ្ធដើម្បីបំបាត់ការភ័យខ្លាចថា សង្រ្គាមពាណិជ្ជកម្មជាថ្មីជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នឹងធ្វើឲ្យមានការកើនឡើងបន្ថែមទៀតក្នុងសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកបាននឹងកំពុងតស៊ូដើម្បីងើបឡើងវិញពីជំងឺរាតត្បាត។ ភាពមិនសប្បាយចិត្តជាយូរមកលើបទប្បញ្ញត្តិរឹតបន្តឹងរបស់ប្រទេសចិន ការបង្រ្កាបភ្លាមៗលើក្រុមហ៊ុនបរទេស និងកន្លែងលេងមិនស្មើគ្នាដែលអនុគ្រោះដល់ក្រុមហ៊ុនរបស់ចិនគ្រប់គ្រងដោយរដ្ឋក៏កំពុងកាត់បន្ថយអារម្មណ៍អាជីវកម្មផងដែរ។ លោក Xi...