ណាហ្គោយ៉ា ៖ ក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុន Toyota Motor Corp បាននិយាយ កាលពីថ្ងៃពុធថា ប្រធានរបស់ខ្លួន បានទទួល កញ្ចប់ប្រាក់ ដែលមានតម្លៃប្រហែល ១.៩៥ ពាន់លានយ៉េន សម្រាប់សារពើពន្ធឆ្នាំ ២០២៤ ជាចំនួនដ៏ធំបំផុត ក្នុងប្រវត្តិសាស្រ្ត របស់ក្រុមហ៊ុន និង កើនឡើង ២០...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona កំពុងត្រៀមខ្លួនរៀបចំក្នុង ការចរចាជាមួយនឹងកីឡាករ Roony Bardghji ដែលកំពុងលេងឲ្យក្លឹប FC Copenhagen ។ Barca បានធ្វើការទាក់ទងជាមួយ នឹងតារាឆ្នើមនេះបានដំបូងគេ ជាផ្លូវការប៉ុន្តែខណៈដែល Porto ក៏បានរៀបចំខ្លួនដើម្បីចរចា ជាមួយនឹងកីឡាករស៊ុយអែត នេះដូចគ្នាផងដែរ។ កាលពីឆ្នាំ២០២១កីឡាកររូបនេះ...
តារាឆ្នើមអាហ្សង់ទីន វ័យជ្រេបន្តិច ទៅហើយកីឡាករ Lionel Messi បានបង្ហាញស្នាដៃសាជាថ្មីម្តងទៀត ហើយការប្រកួតពាន Club World Cup កាលពីយប់មិញប៉ះនឹងក្រុម Porto។ កីឡាកររូបនេះគឺជាអ្នកស៊ុត បាល់ហ្វ្រ៊ីឃីក បានមួយគ្រាប់ និងជាគ្រាប់ជ័យជំនះសម្រាប់ Inter Miamiដែលបញ្ចប់លទ្ធផល យប់មិញគឺ២ទល់នឹង១។ យប់មិញនេះ Porto អាចនាំមុខបានមុនដោយកីឡាករ...
(ភ្នំពេញ)៖ ជាម៉ូយប្រចាំយូរហើយ តែប៉ះតែរង្វាន់តូចៗដូចជាត្រូវមួយកំប៉ុងអីជាដើម មានអីលើកនេះ គាស់ភ្លាមត្រូវរង្វាន់ប្រាក់សុទ្ធ មានតួលេខច្បាស់ៗពេញៗភ្នែកលើក្រវិលកំប៉ុងតែម្តង! បងស្រីម្ចាស់សំណាងរូបនេះ មានឈ្មោះ ងួន ដាវី សព្វថ្ងៃជាអ្នកធ្វើការនៅគ្លីនិចឯកជនមួយកន្លែង និងជាអ្នកមកពីខេត្តកំពង់ស្ពឺផ្ទាល់ បានរៀបរាប់ទាំងក្តីរំភើបក្រៃលែងថា នៅថ្ងៃនោះផងដែរ រូបគាត់បានធ្វើដំណើរចេញទៅទិញអាហារពេលល្ងាច បន្ទាប់ពីចប់ម៉ោងធ្វើការរួច តែក៏នឹកឃើញចង់ទិញភេសជ្ជៈណាដែលមានរសជាតិជូរអែមមួយកំប៉ុងទៀត គ្រាន់បានញ៉ាំឱ្យស្វាងស្មារតី និងប៉ូវកម្លាំងមកបន្តការងារនៅផ្ទះ។ សំណាងអ្វីម្ល៉េះ គ្រាន់តែគាស់ភ្លាម ឃើញតួលេខ ៧,៧៧៧ ដុល្លារនៅលើក្រវិលកំប៉ុងច្បាស់ៗតែម្តង។ មិនចាំយូរ បងស្រីក៏បានទាក់ទងមកលេខទូរស័ព្ទក្រុមហ៊ុនដែលមានលើក្រវិលកំប៉ុងផ្ទាល់ ទើបដឹងថាឈ្នះរង្វាន់លុយសុទ្ធពិត ស្រែកអរផ្អើលអស់បងប្អូនដែលនៅនឹងកន្លែងតែម្តង! បងស្រី ដាវី ក៏បានរៀបរាប់ទៀតថា គាត់តែងតែជាវភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីងស៍ ជាប្រចាំ ដោយសារជាភេសជ្ជៈដែលមានរសជាតិជូរអែមឆ្ងាញ់ សាមសមជាមួយនឹងការបំប៉នស្មារតីឱ្យសកម្ម ព្រោះគាត់តែងតែហត់នឿយអស់កម្លាំងជារឿយៗ បន្ទាប់ពីចេញពីធ្វើការ។ រាល់ដង យ៉ាងច្រើនត្រូវបានមួយកំប៉ុងអីប៉ុណ្ណឹង តែលើកនេះ មានសញ្ញារូបដុល្លារច្បាស់ៗពេញលើក្រវិលកំប៉ុង ទើបធ្វើឱ្យគាត់សង្ស័យ តែពេលដឹងការពិត គាត់ស្ទើរតែមិនជឿ សប្បាយរំភើបឥតឧបមា ដោយសារមួយផ្នែកធំនៃលុយនេះ អាចជួយគាត់បង់ថ្លៃសាលាបាន ព្រោះសព្វថ្ងៃគាត់ជានិស្សិតដែលកំពុងសិក្សាផង និងធ្វើការផង។ ភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីងស៍ ឈ្ងុយ រសជាតិជូរអែមៗ
ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡា ហែលទឹកប្រកាសរៀបបចំ “ការប្រកួតហែលទឹកកុមារ ស.ខ.ហ ឆ្នាំ២០២៥” ( KSF chil dren’s Swimming Competition 2024) ដែលនឹងប្រព្រឹត្ត នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ការប្រកួតនេះធ្វើឡើងកីឡាករ...
ញូវយ៉ក ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម New York X Corp របស់មហាសេដ្ឋីបច្ចេកវិទ្យាយក្ស អាមេរិក លោក Elon Musk បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងច្បាប់ New York ដែលតម្រូវឲ្យ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ...
ញូវយ៉ក៖លោក Sam Altman នាយកប្រតិបត្តិរបស់ Startup បាននិយាយថា Meta បានផ្តល់ប្រាក់រង្វាន់ ១០០ លានដុល្លារដល់និយោជិត OpenAI ក្នុងការដេញថ្លៃ ដែលមិនជោគជ័យ ដើម្បីទាក់ទាញទេពកោសល្យរបស់អ្នកផលិត ChatGPT និងពង្រឹងក្រុម AI ជំនាន់ថ្មីរបស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today...
វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ដោយមិនប្រើកម្លាំង និងការហៅជាវីដេអូប៉ុន្មាន នាទីប៉ុណ្ណោះ អ្នកបោកប្រាស់មាន ឱកាសគ្រប់គ្រង ធ្វើឲ្យជនរងគ្រោះចាក់សោរខ្លួន ក្នុងបន្ទប់សណ្ឋាគារ និងទាញយកប្រាក់លោះពី គ្រួសាររបស់ពួកគេ។ នៅរសៀលថ្ងៃទី៤ ខែមិថុនា ស្ត្រីម្នាក់ឈ្មោះ Van អាយុ៥៨ឆ្នាំ បានប្រញាប់ប្រញាល់...
ភ្នំពេញ៖ លោក ហេង ផេង ជាគ្រូបង្វឹកធំ បានប្រាប់តាមអនឡាញពីប្រទេសព្រុយណេថា ព្រឹត្តិការការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១២ ឆ្នាំ២០២៥ “ 12th South East Asian Karate Federation Champion ships 2025 ” នៅប្រទេសព្រុយណេ នាថ្ងៃទី១៩...
(ភ្នំពេញ)៖ ជាក្រុមហ៊ុនដឹកនាំដោយសហគ្រិនខ្មែរ ជីប ម៉ុង តែងរួមចំណែកក្នុងការបណ្តុះស្មារតីគាំទ្រផលិតផលខ្មែរ តួយ៉ាងដូចជាដំណាំបន្លែបង្ការធម្មជាតិពិតៗ ពីប្រជាកសិករក្នុងស្រុកជាដើម ដោយថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង បានប្រមូលទិញទិន្នផលដំណាំផ្លែល្ពៅជាច្រើនតោន ពីចំការនៅក្នុងខេត្តព្រះវិហារផ្ទាល់ ដើម្បីចែកជូនដល់គ្រប់បុគ្គលិក ជីប ម៉ុង ដោយឥតគិតថ្លៃ។ ស្របពេលដែលការគាំទ្រផលិតផលខ្មែរកំពុងផុសផុលឡើង ជីប ម៉ុង បានចូលរួមយ៉ាងសកម្មក្នុងការពង្រីកទីផ្សារ កសិផលក្នុងស្រុក ដែលជាភោជផលធម្មជាតិ ដាំដុះដោយកសិករខ្មែរសុទ្ធសាធ ដើម្បីជាចំណែកក្នុងការជំរុញ និងលើកស្ទួយផលិតផលក្នុងស្រុក ក៏ដូចជាបង្វិលចរន្តពាណិជ្ជកម្ម ឱ្យបានជាផលប្រយោជន៍ដល់គ្រប់ពលរដ្ឋក្នុងសង្គមផងដែរ។ ជាទង្វើដ៏ប្រពៃមួយ ដែលក្រុមហ៊ុន ជីប ម៉ុង បានជួយសម្រួលដល់ដំណាំមួយចំនួន ដែលកំពុងប្រមូលផលហូរហៀរពេញចំការ។ ជាក់ស្តែង ជីប ម៉ុង ស៊ុបភើម៉ាឃីត ដែលមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ តែងប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន ក្នុងការពង្រឹងស្មារតីលើកស្ទួយផលិតផលក្នុងស្រុក ដោយតែងបញ្ជរទិញគ្រប់ផលិតផលខ្មែរ ជាពិសេស គឺផលដំណាំធម្មជាតិពីចំការកសិករផ្ទាល់ ដើម្បីពង្រីកទីផ្សារកសិកម្មក្នុងស្រុក កាត់បន្ថយការនាំចូលនូវអ្វីដែលខ្មែរអាច ផលិតបាន ក៏ដូចជាបន្តជំរុញការគាំទ្រផលិតផលខ្មែរនៅក្នុងស្រុកផងដែរ។ ជីប ម៉ុង គាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក៕