អាមេរិក៖យោងតាមការ ចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ទីវាលនៃតង់ត្រូវគេបានបោះបង់ចោលដែល មានសំរាមពាសពេញគ្រប់ទីកន្លែងគឺជាទិដ្ឋភាពមិនសប្បាយចិត្ត បន្ទាប់ពីពិធីបុណ្យ Readingបញ្ចប់ជាផ្លូវការទៅហើយ។ វីដេអូយន្តហោះគ្មានមនុស្សបើកបង្ហាញតង់រាប់រយត្រូវទុកចោលដោយអ្នកបោះតង់ បន្ទាប់ពីពិធីបុណ្យតន្ត្រីកាលពីចុងសប្តាហ៍មុន ជាមួយនឹងប្រតិបត្តិការសម្អាតដ៏ធំដែលត្រូវការ។ មនុស្សរាប់ម៉ឺននាក់ត្រូវបានគេគិតថា បានចូលរួមក្នុងការផ្សាយតន្ត្រីបន្តផ្ទាល់ប្រចាំឆ្នាំនៅឆ្នាំនេះ ដោយចុងសប្តាហ៍នេះត្រូវបានដាក់ចំណងជើងដោយ Dave, Arctic Monkeys និង The 1975 ។រូបភាពនៃតង់ជាច្រើនដែលបន្សល់ទុកក្រោយពិធីបុណ្យដ៏មានប្រជាប្រិយ បាននាំឲ្យមានការរិះគន់លើបណ្តាញសង្គម រិះគន់ភាពរញ៉េរញ៉ៃ ហើយឆ្ងល់ថា...
អង់គ្លេស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា អ្នកវិទ្យាសាស្ត្ររកឃើញសត្វពីងពាង False Widow នៅចក្រភពអង់គ្លេសក្នុងចំនួនកើនឡើងចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ អាចសម្របខ្លួនបាននូវអាកប្បកិរិយាវាយប្រហាររបស់ខ្លួន និងកំណត់គោលដៅផ្នែកដែលងាយរងគ្រោះបំផុតនៃរាងកាយរបស់សត្រូវ។ ការសិក្សាមួយបានរកឃើញថា ការខាំរបស់សត្វពីងពាង False Widow មួយក្បាលមានពិសខ្លាំងជាងសត្វពីងពាងអៀរឡង់ដល់ទៅ២៣០ដង។ ក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យជាតិអៀរឡង់ Galway (NUIG) បានស៊ើបអង្កេតពីភាពខ្លាំងនៃពិសរបស់សត្វពីងពាង ដើម្បីយល់ពីមូលហេតុដែលវាជោគជ័យខ្លាំងក្នុងការរីករាលដាលតាមទីក្រុង និងទីក្រុងនានាជុំវិញពិភពលោក។ ពួកគេបានរកឃើញថា...
ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យ កីឡាជិះកង់លើផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ២០០គីឡូម៉ែត្រ ក្នុងស្មារតីយុវជន “អរគុណសន្តិភាព” ដឹកនាំដោយក្រុមកង់ សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ បាននឹងកំពុងទាញយក ការចាប់អារម្មណ៍ ពីសំណាក់អ្នកស្នេហាវិស័យកីឡាជិះកង់ រយៈចម្ងាយឆ្ងាយពីគ្រប់ទិសទី ប្រមាណជា៥០ក្រុម មានដល់ទៅ៣០០កង់ចូលរួម ជិះលើផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជា ពីថ្ងៃទី៣-៤ កញ្ញា ២០២២ខាងមុខនេះ ។...
ភ្នំពេញ ៖ ទន្ទឹមនឹងការប្រកួតកម្មវិធី Cambodian Idol រដូវកាលទី៤ចប់ មហាជនបាន បង្ហាញអារម្មណ៍ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះឃើញរូបភាព តារាចម្រៀង ពេជ្រ សូលីកា ចាប់ដៃគូជាមួយ ថុល សុភិទិ ថតសម្អាតការ ជាមួយគ្នាបាត់ ខណៈទើបតែចប់កម្មវិធីមិនបានប៉ុន្មានផង ទោះកន្លងមកអ្នកទាំងពីរ រងការិះគន់ពីមហាជនក្តី ។...
ភ្នំពេញ ៖ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ លោក ណយ ផាណា អគ្គលេខាធិការ នៃសហព័ន្ធកីឡាកីឡាកាយ សម្ព័ន្ធកម្ពុជា និងជាប្រធានគណៈប្រតិភូ ថ្នាក់ដឹកនាំគ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណា្តល និងកីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិចំនួន១៨នាក់ ទៅចូលរួមការប្រកួតកីឡាកាយ សម្ព័ន្ធអេរ៉ូប៊ិកជើង ឯកអាស៊ី លើកទី៧ ឆ្នាំ...
បរទេស៖ ក្រុមហ៊ុនថាមពលរដ្ឋរបស់រុស្សី Gazprom កាលពីថ្ងៃអង្គារម្សិលមីញនេះ បានប្រកាសជាផ្លូវការហើយក្នុងការកាត់ផ្តោច់ទាំងស្រុងនូវការផ្គត់ផ្គង់ហ្គាស ទៅឲ្យក្រុមហ៊ុនថាមពលរបស់បារាំង Engie ក្រោយពេលដែល បារាំងបានខកខាន មិនបានទូទាត់លុយសម្រាប់ខែកក្កដាបាន តាមចំនួននិងកាលកំណត់នៅឡើយនោះ។ Gazprom កន្លងមកបានធ្វើការណែនាំទៅដល់ Engie រួចហើយថាខ្លួននឹងធ្វើការបញ្ឈប់ការផ្គត់ផ្គង់ហ្គាស ចាប់ពីថ្ងៃទី១ ខែកញ្ញានេះ តទៅប្រសិន បើការទូទាតលុយមិនត្រូវបានធ្វើឡើងតាមពេលវេលា ដែលបានកំណត់ទេនោះ ហើយដែលកាលកំណត់នោះគឺគិតត្រឹមល្ងាចថ្ងៃអង្គារ ម្សិលមិញនេះតែម្តង។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់លោកស្រី Christine Lambrecht កាលពីថ្ងៃអង្គារម្សិលមិញ នេះ បានថ្លែងប្រាប់ទៅកាន់រដ្ឋាភិបាលអាល្លឺម៉ង់ថា មកដល់ពេលនេះអាល្លឺម៉ង់ មិនអាចបញ្ចូនអាវុធ បន្ថែមទៀត ទៅឲ្យអ៊ុយក្រែន ឡើយសម្រាប់កិច្ចការងារការពារជាតិ។ លោកស្រីបានបន្តទៀតថាកងកម្លាំងយោធាអាល្លឺម៉ង់ នៅពេលនេះ គឺត្រូវការអាវុធនៅក្នុងស្តុកគ្រប់គ្រាន់ ដើម្បីអាច ធានាបាននូវប្រព័ន្ធការពារជាតិដ៏រឹង ម៉ាំមួយដោយខ្លួនឯង។ លោកស្រីបានថ្លែងបែបនេះថា៖ ខ្ញុំត្រូវតែនិយាយការពិតក្នុងនាមជារដ្ឋមន្ត្រី ក្រសួងការពារជាតិថា ពេលនេះពួក...
Brighton យប់មិញបានធ្វើដំណើរទៅដល់ទឹកដី Craven Cottage របស់ក្រុម Fulham ទាំងមានទំនុក ចិត្តប៉ុន្តែ ជាលទ្ធផលមិនដូច នឹងការរំពឹងទុកឡើយ គឺបានត្រឹមតែខកចិត្តត្រឡប់ មកផ្ទះវិញប៉ុណ្ណោះ។ Brighton ធ្វើបានយ៉ាងល្អដោយអាចគ្រប់គ្រងបាល់ បានរហូតទៅដល់៦០ភាគរយ និងស៊ុតបាន៧ដងដែរប៉ុន្តែ សម្រេចបានតែ១គ្រាប់ប៉ុណ្ណោះ ខណៈដែលម្ចាស់ផ្ទះគ្រប់គ្រងបាល់បាន៤០ ភាគរយស៊ុត ចេញបាន១០ដង និងសម្រេចបាន២គ្រាប់ ដែលបញ្ចប់លទ្ធផលទៅ...
The Goal បានចេញផ្សាយនូវការដោះដូរ ដ៏មានសក្តានុពលជាច្រើនក្នុងនោះ គេអាចមើលឃើញដូចជា៖ កីឡាករ Amad Diallo របស់ Man UTD អាចនឹងទៅលេងក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយនឹងលីកក្រោម របស់ អង់គ្លេស League One គឺក្លឹប Sunderland ។ Leverkusen កៀកនឹងចុះកុងត្រានាំយកកីឡាករ...
ប្រកួតរវាងក្រុមតោខៀវ Chelsea ជាមួយនឹងក្រុមម្ចាស់ផ្ទះ Southampton យប់មិញនេះគ្រាប់បាល់ បានកើត ឡើងចំនួនតែ៣គ្រាប់ ប៉ុណ្ណោះប៉ុន្តែជាលទ្ធផលក្រុមម្ចាស់ផ្ទះអាចយកបាន៣ពិន្ទុ ទាំងប្រផិតប្រផោយ ទៅលើក្រុមខ្លាំង Chelsea។ គ្រាប់បាល់ដំបូងកើតឡើងនៅនាទីទី២៣ ដោយកីឡាករខ្សែប្រយុទ្ធ Raheem Sterling ប៉ុន្តែមិនដល់៥នាទី ផងនៅនាទីទី២៨ម្ចាស់ផ្ទះអាចតាម បានពីក្រោយមួយគ្រាប់វិញដោយកីឡាករ Romeo Laviaហើយនិង បាននាំមុខ មួយគ្រាប់ទៀតដោយ...