អាមេរិក ៖ នេះបើយោងតាមរបាយការណ៍ របស់ BuzzFeed News បានប្រាប់ឲ្យដឹងថា សំឡេងលេចធ្លាយចេញ ពីកិច្ចប្រជុំផ្ទៃក្នុង កម្មវិធីTikTok ជាង ៨០ បង្ហាញឲ្យ ឃើញបុគ្គលិក ដែលមានមូលដ្ឋាន នៅប្រទេសចិន នៃកម្មវិធីចែករម្លែកវីដេអូ ដ៏ពេញនិយមបានចូលប្រើទិន្នន័យ អ្នកប្រើប្រាស់ សហរដ្ឋអាមេរិក ម្តងហើយ ម្តងទៀត...
តាមការសង្កេតមួយ រយៈពេលចុងក្រោយនេះ នៅលើបណ្តាញសង្គម ពិសេសតាម Group ដែលពាក់ព័ន្ធនឹងរថយន្ត គឺឃើញមានការបង្ហោះច្រើន នូវរូបភាពបង្ហាញពីការលោតសញ្ញា Check ព្រមានអំពីកម្រិតសាំង ក្នុងធុងទាបជិតអស់ ក្នុងអំឡុងពេលដែលសាំង កំពុងឡើងថ្លៃនេះ ។ វាជាការបង្ហោះ ក្នុងន័យលេងសើចមួយ ប៉ុន្តែអ្នកប្រើប្រាស់រថយន្តខ្លះ អាចនឹងមិនដឹងទេថា ពេលលោតសញ្ញា Check នេះម្តងៗ តើសាំងសល់ប៉ុន្មានលីត្រទៀត?...
ម្ចាស់មេដាយមាសពិភពលោក វ៉ូវីណាម ឆ្នាំ២០១៩ និងម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម២០២២ នៅវៀតណាម កីឡាការិនី ពៅ សុខា មានជំនឿចិត្តថាខ្លួន នឹងយកបានមេដាយមាស ជូនជាតិសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។ ពៅ សុខា កាលឈ្នះមេដាយសំរឹទ្ធ ស៊ីហ្គេម នៅវៀតណាម (រូបថត ពៅ សុខា...
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី១៧ ខែមិថុនា បានប្រគល់រង្វាន់២០លានរៀល និង១០លានរៀលជូនដល់គូស្វាមីភរិយាចំនួន៧១គូ ដែលមានសំណាង ឈ្នះរង្វាន់ពីការចាប់ឆ្នោត ក្នុងវគ្គទី១ នៃកម្មវិធីអាពាហ៍ពិពាហ៍ ទាន់សម័យរបស់ស្រាបៀរ កម្ពុជា ខណៈការចាប់ឆ្នោតលើកទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនាខាងមុខនេះ។ ការប្រគល់រង្វាន់ត្រូវបានធ្វើឡើង កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ដោយក្រុមហ៊ុនបានប្រគល់រង្វាន់ផ្ទាល់ ដល់ដៃអតិថិជន រស់នៅតាមបណ្តាខេត្តផ្សេងៗគ្នា មានដូចជា ព្រះសីហនុ កំពត សៀមរាប ក្រចេះ កំពង់ឆ្នាំងព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ស្ពឺ ព្រៃវែង ស្វាយវៀង និងកំពង់ធំ។ ក្នុងនោះ គូស្វាមីភរិយាចំនួន១៦ គូទទួលបានរង្វាន់ជាទឹកប្រាក់សុទ្ធចំនួន ២០លានរៀល ខណៈគូស្វាមីភរិយាចំនួន៥៥គូទៀតទទួលបានរង្វាន់ ជាទឹកប្រាក់សុទ្ធចំនួន ១០លានរៀល។ គូស្វាមីភរិយាជាច្រើន ក៏បានសម្តែងក្តីរំភើបរីករាយ ដែលបានឈ្នះទឹកប្រាក់ពិតៗ និងអរគុណដល់ក្រុមហ៊ុន ដែលបានបង្កើតឲ្យមានកម្មវិធីផ្តល់សំណាងដល់អតិថិជន។ កម្មវិធីអាពាហ៍ពិពាហ៍ទាន់សម័យ ផ្តល់ឱកាសចាប់ឆ្នោតផ្សងសំណាង ជាទឹកប្រាក់សរុបរហូតដល់ ទៅ១លានអាមេរិក បែងចែកជារង្វាន់២០លានរៀល និងរង្វាន់១០លានរៀល សម្រាប់ឆ្នាំ២០២២ ដល់គូស្វាមីភរិយា ដែលបានជាវស្រាបៀរកម្ពុជា យកទៅទទួលភ្ញៀវ ក្នុងថ្ងៃមង្គលការ ចាប់ពី២៥កេសឡើងទៅ។ ការចាប់ឆ្នោតធ្វើឡើងសរុបចំនួន ៣ លើកផ្តល់សំណាងដល់គូស្វាមីភរិយា សរុបចំនួន៣០០គូ ដោយលើកទី១ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមេសា កន្លងទៅ ហើយបានរកឃើញអ្នកឈ្នះ១០០ គូ លើកទី២នឹងគ្រោងធ្វើឡើង នៅថ្ងៃទី២៥ខែមិថុនា ចំណែកលើកទី៣នឹងត្រូវធ្វើឡើង នៅថ្ងៃទី២៣ ខែកក្កដាក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE BEAT CONCERT នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស។ បន្ទាប់ពីចាប់ឆ្នោតរួច ក្រុមហ៊ុននឹងធ្វើការពិនិត្យផ្ទៀងផ្ទាត់ ព័ត៌មានជាមុនសិន ហើយធ្វើការប្រគល់រង្វាន់ សម្រាប់តែគូស្វាមីភរិយា ដែលមានឯកសារគ្រប់គ្រាន់ និងបានអនុវត្តតាមលក្ខន្តិកៈ របស់ក្រុមហ៊ុន។ ក្រុមហ៊ុននឹងជំនួសចំនួនសន្លឹកឆ្នោត ខុសលក្ខន្តិកៈ ដោយបូកបន្ថែមចំនួន ដែលខុសនេះ ពីលើចំនួនសន្លឹកឆ្នោតចំនួន១០០គូ នៅក្នុងការចាប់រង្វាន់លើកទី២។ គួរបញ្ជាក់ថា កម្មវិធីអាពាហ៍ពិពាហ៍ទាន់សម័យ ផ្តល់ជូនសម្រាប់តែគូស្វាមីភរិយា ដែលបានជាវស្រាបៀរ កម្ពុជាយកទៅទទួលភ្ញៀវ ក្នុងថ្ងៃមង្គលការពិតប្រាកដតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងលេខទូរស័ព្ទ ០៦១/០៦៧/០៦៩/៩០២ ៩០២ ឬតាមរយៈទំព័រហ្វ៊េសបុកស្រាបៀរកម្ពុជា https://www.facebook.com/cambodiabeer ។ ស្រាបៀរ កម្ពុជា ដើម្បីអ្នកមានស្នាដៃ...
ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ៖ ដើម្បីបង្កើនការយល់ដឹងដល់យុវជនអំពីសហគ្រិនភាព និងការអភិវឌ្ឍខ្លួនក្នុងវិស័យនេះ សហគ្រិនខ្មែរ ឬហៅថា Khmer Enterprise (KE) ក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងពីក្រសួងអប់រំយុវជននិងកីឡា បើកគម្រោងកម្មវិធីបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយដែលមានឈ្មោះថា «សហគ្រិនជំនាន់ថ្មី NextGen Enterprise» ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងការបណ្តុះបណ្តាលដល់សិស្សានុសិស្សនៅតាមវិទ្យាល័យចំនួន...
អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា មនុស្សបាននិយាយលា របស់ពួកគេទៅកាន់ Internet Explorer បន្ទាប់ពីចូលនិវត្តន៍នៅសប្តាហ៍នេះ ខណៈលោក Bill Gates បានសើចចំអកឲ្យ អ្នកទ្រឹស្តីឃុបឃិតគ្នា អំពី COVID-19 ថា ការស្លាប់របស់ Internet Explorer ដោយសារតែ...
បរទេស ៖ ម្ចាស់ជើងឯក Serie A ក្លឹប AC Milan នៅសប្តាហ៍នេះ បានឈានទៅដល់ការផ្តល់កុងត្រា មួយដល់កីឡាករឆ្នើម Marcelo ដែលទើបតែបានប្រកាស ចាកចេញពីក្លឹប Real Madird ទៅហើយនោះ ដែលមានតម្លៃប្រមាណ ជា៣លានអឺរ៉ុបក្នុងមួយរដូវកាល។ យោងតាមការចេញផ្សាយ របស់ Sportskeeda...
បវរកញ្ញាភេទទី៣កម្ពុជា សៃហ្វុន កំពុងតែធ្វើឲ្យគ្រប់គ្នាជាពិសេសអ្នកគាំទ្ររបស់នាង មានការភ្ញាក់ផ្អើល ខ្លាំងក្រោយឃើញសំលៀកបំពាក់ សឹងតែគ្រប់ឈុតដែលនាងបានស្លៀក ដើម្បីយកទៅប្រកួត នៅលើឆាក អន្តរជាតិនៅប្រទេសថៃ សុទ្ធតែស្អាតៗ ហើយទាក់ទាញខ្លាំង។ បវរកញ្ញាភេទទី៣ Miss International Queen ឆ្នាំ២០២២ សៃ ហ្វុន បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង ក្រោយឃើញនាងបានបង្ហាញសមត្ថភាព ក៏ដូចជាសម្រស់ដ៏ស្រស់ស្អាត ភាពលេចធ្លោ...
អង្គការណាតូបានព្រមានថា ប្រទេសលោកខាងលិចត្រូវតែត្រៀមខ្លួន ដើម្បីបន្តគាំទ្រអ៊ុយក្រែន នៅក្នុងសង្រ្គាម ដែលនឹងត្រូវអូសបន្លាយពេលរាប់ឆ្នាំ។ អគ្គលេខាធិការណាតូ លោក Jens Stoltenberg បាននិយាយថា ការចំណាយលើសង្រ្គាមគឺខ្ពស់ ប៉ុន្តែការ អនុញ្ញាតឱ្យទីក្រុងម៉ូស្គូសម្រេចបាននូវគោលដៅយោធារបស់ខ្លួនគឺអាចមានគ្រោះថ្នាក់ខ្លាំង។ ក្នុងនោះរួមមានទាំងថ្លៃចំណាយលើអាវុធ និង ការកើនឡើងនៃតម្លៃប្រេង និងទំនិញនៅជុំវិញ ពិភពលោក ឥផងដែរ។ នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson...
អតីតគ្រូបង្វឹកឆ្នើមរបស់ក្លឹប Real Madrid លោក Zinedine Zidane នៅសប្តាហ៍នេះ បានបង្ហើបអំពីបំណង ក្នុងការវិលត្រឡប់មករកអាជីពរបស់ខ្លួនវិញ ក្រោយការខកខានអស់រយៈ ពេលជាងមួយឆ្នាំមកនេះ។ ការលើកឡើងរបស់គ្រូបង្វឹករូបនេះ អំពីការវិលត្រឡប់លើកនេះ ធ្វើឡើងនៅចំពេលមានដំណឹងចចាមអារ៉ាម អំពីការចរចារវាងគ្រូបង្វឹករូបនេះ ជាមួយនឹងក្លឹបអ្នកមានបារាំងព្រមជាមួយនឹង ក្រុមជម្រើសជាតិបារាំងផងដែរ៕ លោក Zidane បានថ្លែងបែបនេះថា៖ ខ្ញុំនៅសល់គោលបំណងច្រើន ទៀតណាស់ដែលនឹងត្រូវធ្វើឡើង...