អតីតកីឡាករឆ្នើមអ្នកចាំទីរបស់ជម្រើសជាតិអ៊ីតាលីនិងក្លឹប Juventus លោក Buffon នៅថ្ងៃនេះបានធ្វើការលើកឡើងដោយសង្ឃឹមទុកថាកីឡាករអាហ្សង់ទីន Di Maria នឹងអាចផ្ទេរមក ចូលរួមជាមួយនឹងក្លឹបនៅអ៊ីតាលី ជាមិនខាននៅរដូវក្តៅនេះ។ លោក Buffon ក៏ធ្លាប់ជាអ្នកធ្វើការជាមួយគ្នានឹង Di Maira ដែរកាលពីគ្រាលេងនៅក្លឹបបារាំង PSG ហើយបានលើកឡើងថាវត្តមានរបស់គាត់នៅអ៊ីតាលី ហាក់ដូចជាមានវត្តមានរបស់លោក Diego Maradona សាជាថ្មីនៅលីគកំពូល...
លោក Ryan Giggs នៅថ្ងៃនេះបានធ្វើការប្រកាសមួយទាំងគួរឲ្យភ្ញាក់ផ្អើលថា លោកនឹងចុះចេញពីតំណែងជាគ្រូបង្វឹករបស់ជម្រើសជាតិ វេលហើយនៅមុន ពេលដែលព្រឹត្តិការណ៍បាល់ទាត់ ពិភពលោកនៅប្រទេសកាតា នឹងឈានចូលមកដល់។ ការប្រកាសនេះធ្វើឡើងនៅក្នុងពេលដែលអតីតកីឡាករ ឆ្នើមរបស់បិសាចក្រហម Man UTD និងជម្រើសជាតិវេលរូបនេះកំពុងស្ថិតនៅក្នុងដំណើរការនៃការកាត់ ទោសពាក់ព័ន្ធទៅនឹងករណីរំលោភបំពានមួយ។ បុរសរូបនេះបានទទួលយកតំណែងជាគ្រូបង្វឹក វេលកាលពីឆ្នាំ២០១៨ ប៉ុន្តែបានផ្អាករហូតដល់ឆ្នាំ២០២០ ដើម្បីប្រឈមមុខទៅនឹងការកាត់ទោស អំពីករណីរំលោភបំពាននិង ប្រើប្រាស់អំពើហិង្សាលើអតីតមិត្តស្រី របស់ខ្លួននាពេលកន្លងមក៕...
អាមេរិក ៖នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា លោក Elon Musk បាននិយាយទៅកាន់បុគ្គលិកបណ្តាញសង្គមយក្ស Twitter ជាលើកដំបូង ហើយបានរៀបរាប់ពីព័ត៌មានលម្អិតថ្មីនៃចក្ខុវិស័យរបស់លោកសម្រាប់ក្រុមហ៊ុន រួមទាំងផែនការធ្វើឲ្យបុគ្គលិកមួយចំនួនធ្វើការពីផ្ទះផងដែរ។ មហាសេដ្ឋីបានប្រាប់បុគ្គលិក Twitter ថា ទោះបីជាពីមុនបានប្រាប់បុគ្គលិក Tesla ឲ្យចាកចេញពីក្រុមហ៊ុន ប្រសិនបើពួកគេមិនចង់ចំណាយពេល ៤០ ម៉ោងក្នុងមួយសប្តាហ៍នៅក្នុងការិយាល័យក៏ដោយ លោកសុខចិត្តធ្វើការលើកលែងខ្លះ។ លោកបាននិយាយថា ការលម្អៀងខ្លាំងចំពោះការធ្វើការផ្ទាល់ខ្លួន...
ភ្នំពេញ៖កាលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹព្រេមៀសេនធ័រ សែនសុខ។ កម្មវិធីនេះត្រូវបានបែងចែកជា ២...
កាន់តែមានឱជារស… កាន់តែស្រទន់… នោះគឺ “កាហ្វេណាយត្រូ ខូលព្រូ” (Nitro Cold Brew) ដែលធានាផ្ដល់ជូនអតិថិជននូវបទពិសោធន៍នៃការពិសាកាហ្វេដ៏ថ្មី និងមិនអាចបំភ្លេចបាន។ Nitro Cold Brew បានឆ្លងកាត់ដំណើរការឆុងបែបត្រជាក់ជាមួយ ណាយត្រូជែន (Nitrogen) រហូតដល់ 24ម៉ោង ដែលធានាផ្តល់ជូននូវរសជាតិកាហ្វេកាន់តែមានឱជារសឈ្ងុយឆ្ងាញ់ជាងមុន និងផ្អែមជាងមុន ដោយពុំតម្រូវការឲ្យមានការបន្ថែមសាជាតិផ្អែមនានានោះឡើយ។ កាហ្វេនេះសាកសមបំផុតសម្រាប់អ្នកចូលនិយមពិសាកាហ្វេខ្មៅ ...
សិស្សានុសិស្សនៅវិទ្យាល័យជាច្រើន ក្នុងរាជធានីភ្នំពេញ បានចូលរួមប្រកួតថតរូប ក្នុងកម្មវិធីតោះចេញលេងផឹកIZE ពេញហ្វ៊េសប៊ុក យ៉ាងសប្បាយរីករាយ និងឈ្នះរង្វាន់ស្អាតៗ ពីទឹកក្រូចអាយស៍ថែមទៀតផង។ ហ្វ៊េនៗទឹកក្រូចអាយស៍មកពីវិទ្យាល័យ បាក់ទូក វិទ្យាល័យ ស៊ីសុវត្ថិ វិទ្យាល័យ ទួលទំពូង វិទ្យាល័យ ទួលអំពិល និងវិទ្យាល័យជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ បានចូលរួមថតរូបបញ្ចេញស្តាយ បែបឡូយកាលីបរួចបង្ហោះក្នុងគណនីហ្វ៊េសប៊ុករបស់ខ្លួន ដោយភ្ជាប់ជាមួយពាក្យពេចន៍ថា «ម៉ោង ១០ ព្រឹក ឬម៉ោង ២ រសៀលហើយតោះផឹក IZE»។ អ្នកទទួលបាន Like Comment និង Share បូកបញ្ចូលគ្នាចាប់ពី ២០០ ឡើងទៅនឹងទទួលបានកាបូបសិក្សាយ៉ាងស្រស់ស្អាត ឬកែវទឹកបែបឃ្យូតៗ ពីទឹកក្រូចអាយស៍ភ្លាមៗ នៅសាលាដែលមានរៀបចំ កម្មវិធីតោះចេញលេងផឹកIZE។ កម្មវិធីតោះចេញលេង ផឹកIZEនឹងធ្វើដំណើរទៅកាន់ សាលាចំនួន១៦នៅរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី២៥ ខែមិថុនាដើម្បីផ្តល់ភាពសប្បាយរីករាយ និងឱកាសដល់សិស្សានុសិស្ស ក្នុងការជួបជាមួយតារាង ក្នុងដួងចិត្ត Linda Vee និងNaro Vee ពិសេសចូលរួមលេងហ្គេម បង្វិលកងយករង្វាន់ ដោយគ្រាន់តែទិញទឹកក្រូចអាយស៍ចំនួន២ដប ឬ ២ កំប៉ុងតែប៉ុណ្ណោះ។ បានថតរូបស្អាតៗ ជួបជាមួយអាយដល និងមានឱកាសឈ្នះរង្វាន់ឃ្យូតៗ ពីទឹកក្រូចអាយស៍បែបនេះ តើចាំអ្វីទៀតចូលរួមកម្មវិធីតោះចេញលេង ផឹកIZEនៅរៀងរាល់ម៉ោង ៧ ព្រឹក ដល់ម៉ោង ៥ រសៀលទាំងអស់គ្នា។ តាមដានផេកទឹកក្រូចអាយស៍ IZE ដើម្បីទទួលបានព័ត៌មានថ្មីៗ។ https://www.facebook.com/izecolakhmerbeverages
ភ្នំពេញ ៖ តារាសម្តែងរូបស្រស់សិចស៊ី ផាន់ ផាត់ណា ក្រោយពីបានសម្រាល បានកូនប្រុស ម្នាក់ កាលពីអំឡុងចុងឆ្នាំ ២០១៩ នាងធ្វើឱ្យអ្នកគាំទ្រ អន្ទះសារចង់ដឹងថា តើឪពុកនាងនោះ គឺជាបុរសរូបណា ខណៈដែលមានតារាស្រីដូចជា ឌុច លីដា ក៏បានសម្រាលកូន ទាំងគ្មានដំណឹងរៀបការដែរ ប៉ុន្តែនាងក្លាហានហ៊ានបង្ហាញមុខគូស្នេហ៍យ៉ាងច្បាស់ៗ ឱ្យមហាជនបានស្គាល់ ។...
ភ្នំពេញ ៖ ជារឿងដ៏ចាប់អារម្មណ៍មួយ ក្រោយពីតារាចម្រៀង ទៀង មុំសុធារី ដែលបច្ចុប្បន្ន កំពុងមានងារ ជាជំទាវពេញច្បាប់នោះ បានបង្ហាញមុខកូនស្រីក្រមុំ ដ៏ស្រស់ស្អាតម្នាក់ កំពុងព្យាយាម ចាប់ផ្ដើម បោះជំហ៊ានលើវិថីសិល្បៈ តាមរយៈកម្មវិធីប្រឡង បរវកញ្ញា លំដាប់ថ្នាក់អន្តរជាតិ មួយគឺ « Miss Preteen international...
ភ្នំពេញ៖ បើទោះបីជាវិបត្តិកូវីដ១៩ រយៈពេលជាង២ឆ្នាំកន្លងមកនេះបានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកនិងតំបន់អាស៊ានជះឥទ្ធិពលខ្លាំងក៏ពិតមែន ប៉ុន្តែក្រឡេកមកមើលកម្ពុជាវិញ ចំពោះក្រុមហ៊ុន ហួត ជា ស្ទើរគ្រប់សាខា នៅបន្តផ្គត់ផ្គង់សម្ភារគ្រឿងសំណង់ ហ៊ួត ជា អាចគ្រប់គ្រងបាននូវស្ថិរភាពអាជីវកម្មបានជាធម្មតា។ ឥឡូវនេះ លោកអ្នកគ្រាន់តែ ចំណាយទុនចាប់ពី ៥ពាន់ដុល្លារឡើង គឺអាចចាប់ផ្តើមអាជីវកម្ម នឹងក្លាយជាម្ចាស់សាខា លក់សម្ភារគ្រឿងសំណង់ សាខា ហ៊ួត ជា...
អាមេរិក ៖ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ម្ចាស់មេដាយមាស អូឡាំពិកកីឡាការិនី កែភេទ Caitlyn Jenner បានផ្តល់ការគាំទ្រសំឡេង របស់នាង សម្រាប់គោលនយោបាយថ្មី ដែលហាមឃាត់ស្ត្រីកែភេទ មិនឲ្យចូលរួមសម្រាប់ ការប្រកួតប្រជែង លើប្រភេទកីឡាហែលទឹក ។ សម្រាប់ការវះកាត់បានចែក រម្លែកក្តីរីករាយរបស់នាងភ្លាមៗ បន្ទាប់ពីការប្រកាស កាលពីថ្ងៃអាទិត្យ...