អាមេរិក ៖ នៅពេលនិយាយអំពីគ្រឿង អលង្ការអាពាហ៍ពិពាហ៍របស់នាង Britney Spears នឹងមិន ដែលធ្វើខុសនោះទេ ដូច្នេះវាគ្មានអ្វីចម្លែកទេ សម្រាប់ព្រះនាងប៉ុប កំពុងស្រក់ ដោយគ្រាប់ពេជ្រ ដ៏ភ្លឺចិញ្ចាច ខណៈនាងបានចង ចំណង ជាមួយនឹងមិត្តប្រុស របស់នាងអស់រយៈពេល ៥ឆ្នាំគឺលោក Sam Asghari នេះបើយោង តាមការចេញផ្សាយ...
អាមេរិក ៖ តារាចម្រៀងអាមេរិកនាង Britney Spears បានភ្ជាប់ពាក្យជាមួយដៃគូ ដ៏យូរនឹងលោក Sam Asghari កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ធ្វើឲ្យអ្នកទំាងក្លាយជាគូស្នេហ៍ថ្មី ថ្មោង ជាលើកទី៣ ក្នុងពិធីមង្គលការ ដ៏ស្និទ្ធស្នាលមួយ ដែលចូលរួមដោយក្រុមមិត្តភ័ក្តិ និងក្រុមគ្រួសាររួមមាន អ្នកចូលរួមដូចជា Madonna, Drew Barrymore, Selena...
ដូនតាខ្មែរតាំងពីសម័យបុរាណមក មានប្រើប្រាស់អាវុធ យុទ្ធភណ្ឌជាច្រើនប្រភេទដូចជា ដាវ លំពែង កាំបិត ព្រួញ ខែល ក្នុងនោះក៏ឃើញមាន ប្រភេទស្នា ដូចបណ្ដាប្រទេសជាច្រើនផ្សេងទៀតនាសម័យបុរាណផងដែរ។ ស្នា គឺជាអាវុធមួយប្រភេទ ធ្វើដោយឈើ មានត្រពងមានដៃ មានខ្សែបន្លោះ មានកៃតម្លោះបាន មានព្រួញស្លាបសម្រាប់ដាក់ផ្គាប់យឹតបាញ់។ គេអាចដឹងពីវត្តមានដ៏ចំណាស់របស់ស្នា នៅលើទឹកដីខ្មែរតាមរយៈរូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន នៅចុងសតវត្សទី ១២...
លោក Alain Migliaccio អ្នកតំណាងរបស់លោក Zinedine Zidane បាននិយាយទៅកាន់សារព័ត៌មាន L’Équipe អម្បាញ់មិញនេះដោយធ្វើការទាត់ចោលនូវពាក្យចចាមអារ៉ាមដែលថា លោក Zidane បានព្រមព្រៀងទៅធ្វើជាគ្រូបង្គោលក្លឹប Paris Saint Germain ។ លោក Migliaccio បាននិយាយថា៖” ពាក្យចចាមអារ៉ាមទាក់ទងនឹងការព្រមព្រៀងជាមួយនឹង PSG គឺព័ត៌មានដែលមិនមានមូលដ្ឋានច្បាស់លាស់ចេះតែថា។...
អៀរឡង់ខាងជើង៖ គ្រួសាររបស់លោកបានប្រកាសកាលពីថ្ងៃសុក្រថា អតីតកីឡាករជម្រើសជាតិអៀរឡង់ខាងជើង និងអតីតគ្រូបង្វឹកអៀរឡង់ ខាងជើង Billy Bingham ដែលបានដឹកនាំប្រទេស របស់លោកទៅ World Cup ២ដង និងបានគ្រប់គ្រង Everton និង Greece បានទទួលមរណភាពក្នុងអាយុ ៩០ ឆ្នាំហើយ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ លោក Bingham...
តូក្យូ៖អ្នកស្រាវជ្រាវជឿថា រូបរាងដូចមនុស្សអាចធ្វើឲ្យទំនាក់ទំនងរបស់ មនុស្សយន្តមានភាពប្រសើរឡើង និងធ្វើឲ្យម៉ាស៊ីនកាន់តែមានភាពស្រដៀងគ្នា ខណៈអ្នកវិទ្យាសាស្ត្របានបង្កើតស្បែកមនុស្ស នៅលើមនុស្សយន្តអាចជ្រាបទឹក និងអាចព្យាបាលដោយខ្លួនឯងបាន យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ អ្នកវិទ្យាសាស្ត្រចង់ឲ្យមនុស្សយន្តមើលទៅដូចមនុស្សតាម ដែលអាចធ្វើទៅបាន ដូច្នេះពួកវាអាចទាក់ទងគ្នាបាន ដោយមានសារសំខាន់ជាពិសេសនៅពេលពួកវាត្រូវបានប្រើក្នុង ឧស្សាហកម្មថែទាំសុខភាព និងសេវាកម្ម។ អ្នកស្រាវជ្រាវជឿថា ស្បែកដែលមានជីវិត គឺជាដំណោះស្រាយដើម្បីផ្តល់ឲ្យមនុស្សយន្ត នូវរូបរាង និងការប៉ះនៃភាពមានជីវិត។ ដើម្បីបង្កើតស្បែក អ្នកស្រាវជ្រាវបានបញ្ចូលម្រាម ដៃមនុស្សយន្តឆ្អឹងខ្លី...
កោះ Wight៖យោងតាមការចេញផ្សាយពី គេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ឆ្អឹងសត្វសម័យបុរេប្រវត្តិសាស្ត្រជាច្រើនដែលជាកម្មសិទ្ធិរបស់ សត្វដាយណូស័រ Spinosaurid មានជើង២ត្រូវបានរកឃើញ នៅលើកោះនៅឆ្នេរសមុទ្រភាគខាងត្បូងនៃចក្រភពអង់គ្លេសដោយ អ្នកប្រមាញ់ដាយណូស័រ Nick Chase បានស្លាប់តាំងពីពេលនោះមក។ គ្រោងឆ្អឹងដាយណូស័រ ដែលបានដើរលើដីដ៏ធំបំផុតមិនធ្លាប់មាន របស់ អឺរ៉ុបត្រូវបានរកឃើញនៅលើកោះ Wight ចំណែកសត្វប្រភេទនេះមានប្រវែងជាង១០ម៉ែត្រនេះបានរស់នៅ ១២៥ លានឆ្នាំមុន។ ការវិភាគដោយអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Southampton...
ភ្នំពេញ៖ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ណាហ្គាវើលដ៍បានផ្តល់រង្វាន់ ដល់អត្តពលិកមេដាយមាស គ្រូបង្វឹក និងប្រតិភូគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជា ស្មើនឹងទឹកប្រាក់សរុប ៨៨.០០០ដុល្លារ (ប្រាំបីម៉ឺនប្រាំបីពាន់ដុល្លារអាមេរិក) ជាផ្នែកមួយនៃកិច្ចព្រមព្រៀងឧបត្ថម្ភ “ណាហ្គាវើលដ៍ឆ្ពោះទៅរកមេដាយមាស” ជាមួយគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជា ខណៈកាលពី SEA GAMES ឆ្នាំ២០១៩ ណាហ្គាវើលដ៍បានឧបត្ថម្ភ ដល់អត្តពលិកមេដាយមាសសរុប ៣៦.០០០ ដុល្លារ...
ភ្នំពេញ៖ ដូចដែលទស្សនិកជនបានជ្រាបរួចមកហើ់យថា អ្នកនាង ហ្វី យ៉ាតា គឺជាតារាស្រីមួយដួង ក្នុងចំណោមតារាស្រីមួយចំនួនទៀត ដែលទស្សនិកជន និយមតាមដានរឿងជីវិតឯកជន ជាពិសេសគឺរឿងជីវិតស្នេហារបស់នាងតែម្ដង ។ ជាការពិតណាស់ អ្នកមេម៉ាយហាយសូ ហ្វី យ៉ាតា ត្រូវបានគេដឹងថា ជាតារាស្រីស្រស់សោភាដែលតែងតែប្ដូមុខគូស្នេហ៍ជាច្រើន ហើយចាប់តាំងពីពេលដែលនាងប្រកាសចែកផ្លូវជាមួយលោក ហេង ពិទូ ជាលើកទីពីរមក ឃើញថានាងបានរកឃើញអ្នកស្អំបេះដូងយ៉ាងឆាប់រហ័ស...
ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនទូរគមនាគមន៍របស់កម្ពុជា ដែលឈ្នះពានរង្វាន់ច្រើនជាងគេបំផុត ទទួលបានពានរង្វាន់អន្តរជាតិមួយទៀតហើយ ដែលលើកនេះជាការឈ្នះរង្វាន់ ក្នុងប្រភេទវេទិកាហ្គេមអនឡាញរបស់ខ្លួនគឺPlaygame។ នៅឆ្នាំនេះផងដែរ គម្រោង Playgame Unlimited ត្រូវបានដាក់ពាក្យចុះឈ្មោះ ក្នុងពានរង្វាន់ប្រភេទហ្គេមអនឡាញ ហើយបានឈ្នះពានរង្វាន់ កីឡាអេឡិចត្រូនិក និងហ្គេមអនឡាញប្រភេទ Arcade ល្អបំផុតប្រចាំឆ្នាំ២០២២ ពីទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ។ ការប្រកាសនេះត្រូវបានធ្វើឡើងជាផ្លូវការ នៅក្នុងសន្និសិទសារព័ត៌មានដែលធ្វើឡើង នៅការិយាល័យកណ្តាលសែលកាត ស្របពេលជាមួយគ្នា នៃការដាក់ដំណើរការផលិតផលថ្មីមួយទៀតគឺ Playgame Cloud ដែលជាវេទិកាហ្គេមអនឡាញ ដំបូងគេបង្អស់របស់កម្ពុជា។ លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានឈ្នះពានរង្វាន់មួយនេះ។ វាបានបង្ហាញពីសក្ខីភាព ក្នុងការខិតខំប្រឹងប្រែងរបស់យើង ដើម្បីបង្កើតវេទិកា សម្រាប់សហគមន៍ហ្គេមអនឡាញ ដែលកំពុងតែរីកចម្រើននៅកម្ពុជា។ នេះក៏បង្ហាញពីការយកចិត្តទុកដាក់ របស់យើងទៅលើតម្រូវការរបស់អតិថិជន ហើយយើងនឹងព្យាយាមបំពេញ នូវរាល់តម្រូវការជាមួយផលិតផល ដែលទើបតែទទួលបានពានរង្វាន់មួយនេះ” ។ សែលកាត បានចូលរួមអភិវឌ្ឍន៍វិស័យ កីឡាអេឡិចត្រូនិកនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ និងបានបង្កើតកម្មវិធីរួមទាំងភាពជាដៃគូសហការ ដើម្បីផ្គត់ផ្គង់ដល់សហគមន៍ហ្គេមអនឡាញ ដែលកំពុងរីកចម្រើននៅកម្ពុជា។ Playgame របស់ សែលកាត គឺជាគំនិតផ្តួចផ្តើម ដែលបានដាក់ដំណើរការ កាលពីខែមេសា ឆ្នាំ២០២០ ដោយមានគោលបំណងប្រមូលយក និងទាក់ទាញយុវជនឱ្យកាន់តែច្រើនឡើង តាមរយៈការទាញយកផ្នែកមួយ ដែលមិនសូវទទួលបានការ យកចិត្តទុកដាក់នៅលើទីផ្សារកន្លងមក និងបង្កើតតួនាទីពិសេសៗ ដែលពាក់ព័ន្ធនឹងតម្រូវការរបស់អតិថិជន។ Playgame បានភ្ជាប់មកជាមួយនូវកញ្ចប់ នៃវេទិកាសង្គមអនឡាញ បណ្តាអ្នកមានទេពកោសល្យ ផ្នែកកីឡាអេឡិចត្រូនិកជាច្រើនរូប ក្រុមកីឡាករអេឡិចត្រូនិក ក្រុមCasters និង ក្រុមStreamers ដើម្បីផ្គត់ផ្គង់ដល់តម្រូវការនៃមាតិកាដែលមានភាពប្លែកថ្មី លេចធ្លោ និងមានជាកញ្ចប់ទិន្នន័យ ពីគម្រោង Playgame Unlimited។ វេទិកា Playgame បម្រើតម្រូវការជារួម ដល់សហគមន៍ហ្គេមអនឡាញ ហើយបើកឱ្យប្រើប្រាស់ ដោយសេរីសម្រាប់អ្នកចូលចិត្តលេងហ្គេមទាំងអស់ ដោយមិនគិតពីប្រភេទស៊ីមកាត ដែលពួកគាត់កំពុងប្រើប្រាស់។ វេទិកានេះរួមមានកញ្ចប់ទិន្នន័យ Virtual Shop ដែលផ្តល់ជូនសេវាកម្មទាក់ទង នឹងរបៀបរស់នៅ និងផលិតផលសម្រាប់ហ្គេមអនឡាញ ពីម៉ាកល្បីៗដូចជា Steam Discord Netflix និងម៉ាកជាច្រើនផ្សេងទៀត រួមទាំងរូបិយប័ណ្ណ សម្រាប់លេងហ្គេមPlaycoins និងការចុះឈ្មោះចូលរួម ការប្រកួតកីឡាអេឡិចត្រូនិកផងដែរ។ ម៉្យាងវិញ ទៀតគម្រោង Playgame Unlimited ក៏ផ្តល់នូវទិន្នន័យឥតកំណត់ ក្នុងការប្រកួតកីឡាអេឡិចត្រូនិកដ៏ពេញនិយម ដែលកំពុងកើនឡើងគួរឱ្យកត់សម្គាល់ រួមមានវិញ្ញាសារ Mobile...