បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត The Wall Street Journal បានសរសេរថាភាពចម្រុះនៃអាវុធដ៏ច្រើនប្រភេទដែលអ៊ុយក្រែនបានទទួលពីលោកខាង លិចកំពុងបង្កភាពលំបាកដល់យោធា។ ក្រុមអ្នកវិភាគទាំងអង់គ្លេស និងអាមេរិកបានរាយការណ៍ប្រាប់ទៅ WSJ ថាទោះបីជាអាវុធទាំងនោះមានប្រសិទ្ធភាពខ្ពស់ក្តីចំពោះការប្រយុទ្ធប្រឆាំងទៅនឹងប្រទេសរុស្សីប៉ុន្តែការដឹកជញ្ជូន អាវុធដែលមាន លក្ខណៈចម្រុះគ្នាបែបនេះនឹងបង្កភាពលំបាកដល់យោធារបស់អ៊ុយក្រែននិងបូករួមទាំងបញ្ហាហ្វឹកហាត់ក្នុងការប្រើប្រាស់និងការហ្វឹកហាត់ដើម្បីជួសជុលនិងថែរក្សាផងដែរ។ ជាក់ស្តែងកាលពីដើមជម្លោះអាមេរិកនិងសម្ព័ន្ធមិត្តបានបញ្ជូនប្រព័ន្ធបាញ់មីស៊ីលចល័ត Portable Stinger Anti-Aircraft និងប្រព័ន្ធបាញ់រ៉ូក្កែត Javelin anti-tank...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចំអកឱ្យផលិតផល កូកា-កូឡា ហើយបានលើកថា ផលិតផល ‘តែ Ivan Tea’ គឺជាភេសជ្ជៈឱសថ ដែលផលិតពីស្មៅស៊ីបេរី ធ្វើឱ្យស្រស់ ហើយ “មានប្រយោជន៍” ជាង។ ការចំអកនេះ គឺបន្ទាប់ពីក្រុមហ៊ុន Coca-Cola បានដកខ្លួនចេញពីទីផ្សាររុស្ស៊ីកាលពីខែមិថុនា...
សេអ៊ូល៖ បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូង នាង Kim Garam អតីតសមាជិក Le Sserafim បានជាប់ពាក់ព័ន្ធក្នុងភាពចម្រូងចម្រាសតាំងពីខែមេសា ឆ្នាំ ២០២២ ហើយនៅពេលនាងមានអាយុ ១៦ ឆ្នាំ នាងត្រូវបានគេផ្សព្វផ្សាយជាសាធារណៈទូទាំងប្រទេសកូរ៉េខាងត្បូង និងទូទាំងសហគមន៍ K-Pop ទូទាំងពិភពលោកសម្រាប់ការចោទប្រកាន់ពីការគំរាមកំហែងតាំងពីនាងនៅរៀនមធ្យមសិក្សា។...
អង់គ្លេស៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ការប្រាក់ដែលត្រូវបង់លើការខ្ចីប្រាក់របស់ រដ្ឋាភិបាលបានកើនឡើងចំនួន ១០.៣ពាន់លានផោនធៀប នឹងពេលវេលានេះកាលពីឆ្នាំមុនដោយភាគច្រើនដោយសារ តែអតិផរណាកើនឡើងយ៉ាងឆាប់រហ័ស។ ការខ្ចីប្រាក់របស់រដ្ឋាភិបាលមានចំនួន ២២.៩ពាន់លានផោន កាលពីខែមុនដែលជាការខ្ចីប្រាក់ខែមិថុនាខ្ពស់បំផុតទី២ចាប់តាំងពីកំណត់ត្រាប្រចាំខែបានចាប់ផ្តើមកាលឆ្នាំ ១៩៩៣។ការិយាល័យស្ថិតិជាតិបាននិយាយថា ការខ្ចីប្រាក់មានចំនួន ៤.១ពាន់លានផោនកាលខែមិថុនាច្រើនជាងខែដូចគ្នាកាលពីឆ្នាំមុន។ ការប្រាក់ដែលត្រូវបង់បានកើនឡើងចំនួន ១០.៣ ពាន់លានផោនធៀបនឹងពេលនេះកាលពីឆ្នាំមុនដែលឈានដល់ចំនួនសរុប ១៩.៤ពាន់លានផោនក្នុងខែមិថុនាតែម្នាក់ឯង។ ONS បាននិយាយថា ការកើនឡើងនៃថ្លៃដើមបំណុល ដោយសារតែការកើនឡើងដ៏ធំកាលខែមេសាក្នុងរង្វាស់សន្ទស្សន៍តម្លៃលក់រាយនៃអតិផរណាជាគោលសម្រាប់សញ្ញាប័ណ្ណរដ្ឋាភិបាលដែលភ្ជាប់ដោយសន្ទស្សន៍។ អធិការបតីលោក...
ភ្នំពេញ, ២២ កក្កដា ២០២២ – ក្រុមហ៊ុន ERA Cambodia ដែលជាក្រុមហ៊ុនជំនាញ ដោយផ្តោតលើឯកទេសផ្នែកទិញលក់ និងជួល ខុនដូ មានយីហោដើមពីសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីបូកសរុបសមិទ្ធិផល និងការទទួលស្គាល់នូវភាពជោគជ័យ របស់ភ្នាក់ងារដែលសម្រេចបាន រយៈពេលពាក់កណ្តាលឆ្នាំ២០២២ និងការដាក់ចេញផែនការសកម្មភាពបន្តបន្ទាប់ ដើម្បីពង្រីកវិសាលភាព ក្នុងការចាប់យកចំណែកទីផ្សារខុនដូ ដែលកំពុងមានការរីកចម្រើននៅកម្ពុជា។ ក្រុមហ៊ុន ERA Cambodia បានរៀបចំកម្មវិធីទទួលស្គាល់សមិទ្ធិផល និងអាជីពការងារ ឬហៅថា Career Advancement Day នៅឯភោជនីយដ្ឋានទន្លេបាសាក់...
អឺរ៉ុប ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា នៅពេលភ្លើងឆេះព្រៃរាលដាល ពាសពេញទ្វីបអឺរ៉ុប ផ្ទៃមេឃលើទីក្រុង Athens ប្រែជាខ្មៅ ហើយប៉ូលិសក្នុងប្រទេសបារាំង បានឃាត់ខ្លួនបុរសម្នាក់ ដើម្បីសាកសួរជុំវិញ ការដុតបំផ្លាញ។ ភ្លើងឆេះព្រៃដ៏កាចសាហាវ នៅតែបន្តឆាបឆេះទ្វីបអឺរ៉ុប ខណៈអ្នកពន្លត់អគ្គីភ័យរាប់រយនាក់ កំពុងតស៊ូដើម្បីទប់ស្កាត់ ភ្លើងឆេះព្រៃដ៏ធំមួយ នៅខាងក្រៅ ជាយក្រុង Athens...
អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ដំណឹងនេះត្រូវបានទទួល ដោយក្តីរីករាយពីសហជីព និងអ្នកតស៊ូមតិថាមពល នុយក្លេអ៊ែរ ប៉ុន្តែអ្នកបរិស្ថាន មិនសប្បាយចិត្ត ហើយក្រុមក្នុងស្រុកមួយ បានប្តេជ្ញាបន្តយុទ្ធនាការ របស់ខ្លួនប្រឆាំង នឹងស្ថានីយ៍ថាមពល ។ រដ្ឋាភិបាលបានផ្តល់ការយល់ព្រម លើការអភិវឌ្ឍន៍សម្រាប់ស្ថានីយ៍ ថាមពលនុយក្លេអ៊ែរ Sizewell C ថ្មីនៅ...
អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា Bitcoin បានបាត់បង់ពាក់កណ្តាលក្នុងមួយយប់ បន្ទាប់ពីក្រុមហ៊ុនផលិត រថយន្តយក្សអាមេរិក Tesla បាននិយាយថា ខ្លួនបានលក់ប្រហែល ៧៥ភាគរយ នៃការកាន់កាប់និមិត្តសញ្ញា និម្មិតរបស់ខ្លួន ។ រូបិយប័ណ្ណគ្រីបតូ ដ៏ធំបំផុត របស់ពិភពលោកបានធ្លាក់ចុះមកនៅត្រឹម ២៣,២៦៨.៩២ដុល្លារ បន្ទាប់ពីព័ត៌មាននេះ ទោះបីជាវាបានស្ទុះ...
អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា តារាសម្តែងដែលដើរតួជា Big Mama Thornton ក្នុងខ្សែភាពយន្តប្រចាំឆ្នាំនេះ អំពី Elvis Presley ត្រូវបានគេប្រទះឃើញស្លាប់ ក្នុងបន្ទប់ដេក នៅផ្ទះរបស់នាង ។ តារាចម្រៀង និងជាតារាសម្តែង Shonka Dukureh ដែលសម្តែងជាតារាចម្រៀងក្រុម...
វគ្គចុងក្រោយនៃការចាប់សន្លឹកឆ្នោតផ្សងសំណាង ឈ្នះប្រាក់លានច្រើនសន្ធឹកសន្ធាប់ ពីស្រាបៀរ កម្ពុជា នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ទី២៣ ខែកក្កដា នេះហើយ ដូច្នេះអតិថិជន ដែលបានជាវស្រាបៀរ កម្ពុជាសម្រាប់ពិធីមង្គលការ សូមកុំភ្លេចរង់ចាំទស្សនា ការចាប់រង្វាន់ក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE BEAT CONCERT ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ១០យប់ ឬតាមរយៈការ Live បន្តផ្ទាល់នៅលើទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជា។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើការចាប់សន្លឹកឆ្នោត និងប្រគល់រង្វាន់ចំនួន២ដងរួចមកហើយ ជូនដល់គូស្វាមីភរិយាថ្មី សរុបចំនួន ១៦១ គូ ព្រមទាំងគ្រោងនឹងធ្វើការ ប្រគល់រង្វាន់បន្ថែមទៀត ដល់គូស្វាមភរិយាចំនួន ២៤ គូនាពេលដ៏ខ្លីខាងមុខ។ តាមផែនការ ក្រុមហ៊ុនគ្រោងផ្តល់រង្វាន់សរុបចំនួន៣០០រង្វាន់ សម្រាប់ឆ្នាំ២០២២នេះ ដែលបែងចែកជារង្វាន់ទឹកប្រាក់សុទ្ធ ២០លានរៀល និង១០ លានរៀន។ ដូច្នេះ សម្រាប់ការចាប់សន្លឹកឆ្នោត លើកចុងក្រោយ នៅសៅរ៍នេះ ក្រុមហ៊ុននឹងធ្វើការចាប់រង្វាន់ចំនួន ១១៥ ដើម្បីសម្រេចតាមផែនការដែលបានកំណត់។ គួរបញ្ជាក់ថា ការចាប់សន្លឹកឆ្នោតនេះ គឺដើម្បីផ្តល់លាភសំណាង ដល់គូស្វាមីភរិយាថ្មី ដែលបានជាវស្រាបៀរ កម្ពុជាចាប់ពី២៥កេសឡើងទៅសម្រាប់ទទួលភ្ញៀវ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងផ្តល់លាភសំណាងដល់គូស្វាមីភរិយាថ្មី ហើយក្រុមហ៊ុនគ្រោងនឹងបន្តការផ្តល់រង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់នេះបន្ថែមទៀត សម្រាប់រដូវកាល២០២៣ខាងមុខនេះ ដូច្នេះសូមអតិថិជនទាំងអស់កុំភ្លេចជ្រើសរើសស្រាបៀរ កម្ពុជាដើម្បីមានឱកាសទទួលបានរង្វាន់មហាសាល។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទ ០៦១/០៦៧/០៦៩/៩០២៩០២ ឬតាមរយៈទំព័រហ្វ៊េសប៊ុកស្រាបៀរ កម្ពុជា https://www.facebook.com/cambodiabeer ។