ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច ក្រើនរំលឹកដល់សិស្សថ្នាក់ទី១២ ក្នុងស្រុកខ្សាច់កណ្ដាល ដែលកំពុងត្រៀមប្រលង បាក់ឌុប ត្រូវប្រឹងយកឲ្យបាននិទ្ទេសA ច្រេីនជាងឆ្នាំ២០២៥

កណ្តាល ៖ នៅថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល និងជាប្រធានទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស វិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល និងវិទ្យាល័យពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

កម្មវិធីនេះក៏មានការចូលរួមពីលោក ចេង ឌីណា ប្រធានគណៈអចិន្ត្រៃយ៍គណបក្សស្រុក,គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលមានអ្នកចូ លរួមសរុបចំនួន ៦៤៦នាក់។

ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានថ្លែងថា ការជួបជុំជាមួយក្មួយៗសិស្សានុសុស្សនៅថ្ងៃនេះគឺមានគោលបំណ ងសំខាន់ចង់ជំរុញ និងឃើញលទ្ធផលប្រលងបាក់ឌុបនៅខែសីហាឆ្នាំ២០២៦នេះ របស់ក្មួយៗប្រឡងជាប់បាននិទ្ទេសA ច្រេីនជាងឆ្នាំ២០២៥ និងបានលទ្អផលល្អច្រេីនលេីសលប់ ។

លោកបណ្ឌិត បានរំលឹកជូនក្មួយៗអំពីដំណេីនៃ ការសិក្សាត្រូវឆ្លងកាត់៣ដំណាក់កាធំៗ គឺទី១ របត់ ការសិក្សាថ្នាក់បឋមសិក្សាពេលនៅជាកុមារភាព ទី២ របត់នៃការសិក្សានៅថ្នាក់អនុវិទ្យាល័យ និងរបត់សិក្សាទី៣ គឺការសិក្សានៅថ្នាក់វិទ្យាល័យ ដែលចុងក្រោយបង្អស់គឺ ការនៅសាកលវិទ្យាល័យដែល ផ្តោតខ្លាំងលើការសិក្សាស្រាវជ្រាវខ្លាំងជាងមុនដែលជាការសិក្សាមិនត្រឹមតែទ្រឹស្តី ប៉ុណ្ណោះទេ ប៉ុន្តថែមទាំងការអនុវត្តទៀតផងដែរ។

លោកបណ្ឌិត កៅ ថាច ក្រើន រំលឹកដល់សិស្សថ្នាក់ទី១២ ថា ក្មួយៗកំពុងតែមានឱកាសមាស ត្រូវចាប់អោយជាប់ ព្រោះថាឱកាសមាសថ្ងៃនេះវាមិនរង់ចាំក្មួយៗទ។ ក្មួយៗដែលកំពុងត្រៀមប្រលងត្រូវចាំថា ឪពុកម្តាយយើងបានខិតខំលះបង់ណាស់ដើម្បីឲ្យកូនបានសិក្សានិងទទួលបានលទ្ធផលល្អ ជាពិសេស ពេលបញ្ចប់ការសិក្សានឹងទទួលបានការងារល្អសំរាប់ជួយខ្លួនឯងផង និងបម្រើការងារជូនសង្គមជាតិ។

លោកបណ្ឌិតប្រតិភូ បានផ្តាំផ្ញើថា ក្មួយៗកុំទុកពេលវេលាចោលត្រូវចាំថា លទ្ធផលបានមកពីការធ្វើសកម្មភាព ត្រូវហ៊ាននិយាយ ហ៊ានសួរ ហ៊ានកត់ត្រា ហ៊ានគិត ដែលជារឿងសំខាន់ ជាពិសេស ការហ៊ានគិតថា ខ្លួនឯងត្រូវយកឲ្យបានគឺ ការប្រលងយក និទ្ទេសល្អ ហើយអ្វីសំខាន់ ត្រូវប្រឹងសិក្សាត្រៀម ព្រោះថា នៅសល់រយៈពេលត្រឹមតែ៣ខែទៀតប៉ុណ្ណោះ។

ជាចុងក្រោយ ដើម្បីបានលទ្ធផលល្អ លោកបណ្ឌិតប្រតិភូបានបន្ថែមថា ក្មួយៗ ត្រូវយកវិញ្ញាសារសម័យប្រលង ១០ឆ្នាំចុងក្រោយលើមុខវិជ្ជាសំខាន់ៗ មកហាត់ធ្វើជាប្រចាំដោយ១សប្តាហ៍ប្រលងម្តង ដើម្បីសាកល្បងឬធ្វើតេស្តសមត្ថភាពខ្លួនឯង។

លើសពីនេះ ត្រូវរំលឹកឡើងវិញ នូវមេរៀនឬបង្រៀនជាក្រុម ការអនុវត្តរៀបចំការសួរសំណួរនិងចម្លើយខ្លួនឯង ការផ្ទៀងផ្ទាត់កំហុសឆ្គងខ្លួនឯង​ ជាប្រចាំនិងការរៀបចំកាលវិភាគសិក្សា ការរំលឹកមេរៀន ដែលបានកត់ត្រានូវចំណុចសំខាន់ ហេីយត្រូវបែងចែកពេលសិក្សាខ្លួនឯង និងរំលឹកមេរៀនក្នុង១ថ្ងៃរំលឹក៣៤ដង គឺ ព្រឹក រសៀល ល្ងាច និងយប់ ផ្តោយលើមុខវិជ្ជា ទាំងអស់ ជាពិសេសមុខវិជ្ជាគណិត រូបវិទ្យានិងគីមីវិទ្យាជាដើម៕

Most Popular

To Top