គិតត្រឹមល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ ប្រទេសកូរ៉េខាងជើង បានបានប្រកាសរកឃើញអ្នក ឆ្លងជំងឺកូវីដ-១៩សរុបរហូតទៅដល់ចំនួន ១,៤៨០,០៦០នាក់ ខណ:អ្នកស្លាប់បាត់បង់ជីវិតវិញបានកើនឡើង ដល់ចំនួន៥៦នាក់ ទាំងដែលប្រទេសផ្តាច់ការមួយនេះមិនទាន់មានវ៉ាក់សាំង បម្រុងណាមួយចាក់ឲ្យប្រជាជនទាល់តែសោះ ។ នេះបើយោងទៅតាមការចេញផ្សាយដោយ សារព័ត៌មាន NDTV ។ មកទល់ពេលនេះស្ថានភាព ការឆ្លងរីករាលដាលកូវីដ១៩ នៅក្នុងប្រទេសកូរ៉េខាងជើង កាន់តែអាក្រក់ឡើង ពីមួយថ្ងៃទៅមួយថ្ងៃ...
អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួននៅលើបណ្ដាញ Twitter ថា ក្រុមកម្ពុជាក្នុងរយៈ១០ឆ្នាំទៀតនឹងក្លាយជាក្រុមខ្លាំងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ «ក្នុងការប្រកួតស៊ីហ្គេមឈ្នះ១ស្មើ១ចាញ់២ ប៉ុន្តែកម្ពុជាយើងរីកចម្រើនបន្តិចម្ដងៗ។ ខ្ញុំគិតថាកីឡាករកម្ពុជាយើងនឹងក្លាយជាក្រុមខ្លាំងមួយក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ក្នុងរយៈពេល១០ឆ្នាំទៀត។ ការប្រកួតប្រជែងវាមិនមែនជារឿងងាយស្រួលទេ ព្រោះយើងទើបតែកែប្រែទម្រង់លេងឲ្យជាល្អបានបន្តិចម្ដងៗ»។ រំលឹកថា កុងត្រារបស់លោក Honda ក្នុងនាមជាអ្នកចាត់ការក្រុមកម្ពុជា នឹងផុតនៅពេលបញ្ចប់ស៊ីហ្គេម២០២៣៕
ទីក្រុងប៉េកាំង៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ទំនាក់ទំនងរបស់លោក Elon Musk ជាមួយប្រទេសចិន តាមរយៈតួនាទីរបស់លោកជាម្ចាស់ភាគហ៊ុនដ៏ធំបំផុតរបស់ក្រុមហ៊ុន Tesla ម៉ាករថយន្តអគ្គិសនីអាចបន្ថែម ភាពស្មុគស្មាញដល់ការដេញថ្លៃរបស់លោកដើម្បីទិញ Twitter ។ ក្រុមហ៊ុនផ្សេងទៀតចង់ចូលទៅកាន់ ប្រទេសចិន បានដាក់សម្ពាធឲ្យធ្វើតាមជំហររបស់ទីក្រុងប៉េកាំងលើតៃវ៉ាន់ និងបញ្ហាផ្សេងៗទៀត ប៉ុន្តែ Twitter ត្រូវបានបិទដោយរបាំងអ៊ីនធើណេតរារាំងអ្នកប្រើប្រាស់ចិន ភាគច្រើន...
សេនហ្វ្រេនស៊ីស្កូ៖ ប្រធានក្រុមហ៊ុន Facebook លោក Mark Zuckerberg បានបន្លឺកណ្ដឹងបើកពីចម្ងាយ ដើម្បីអបអរសាទរកាលពី ១០ ឆ្នាំមុន ខណៈបណ្តាញសង្គមដ៏គួរឲ្យស្រឡាញ់បានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងទីផ្សារភាគហ៊ុន ដោយឈានដល់ការ Hackathon ពេញមួយយប់ រួមមានកីឡាវាយកូនគោលលើថ្នល់ សម្លៀកបំពាក់ និងតន្ត្រីយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ បច្ចេកវិទ្យា Silicon Valley...
បរទេស៖ យោងតាមការចេញផ្សាយដោយកាសែត The Bloomberg កាលពីថ្ងៃអង្គារម្សិលមិញនេះ បានបញ្ជាក់ថាប្រទេសតួកគី បានធ្វើការបង្ហាញនូវការទាមទាមួយចំនួន ពីអង្គការណាតូនិងប្រទេសហ្វាំងឡង់ ព្រមទាំងស៊ុយអែតផង ដើម្បីឈប់ធ្វើជាអ្នករារាំងសមាជិកភាពរបស់ប្រទេសទាំងពីរចូលអង្គការណាតូ។ រដ្ឋាភិបាលទីក្រុងអង់ការ៉ា បានធ្វើការសំណូមពរឲ្យមានការដក ទណ្ឌកម្មទាំងឡាយប្រឆាំងទៅនឹងការសម្រេចចិត្ត ទិញអាវុធការពារអាកាស S-400 ពីប្រទេសរុស្សី ព្រមទាំងអនុញ្ញាតិឲ្យរដ្ឋាភិបាលតួកគី ក្នុងការចូលរួមកម្មវិធីទិញ អាវុធអាមេរិកជាពិសេសយន្តហោះ F-35 ឡើងវិញផងដែរ ប៉ុន្តែដោយការទាមទារ...
អនុប្រធានក្រុមកីឡា Kickboxing របស់ថៃ Tira Buyanne Kittikorn បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ដោយសារតែសម្រស់ស្អាតមិនចាញ់តារា។ ត្បិតតែមានវ័យក្មេងកើតក្នុងឆ្នាំ១៩៩៥ Kittikorn គឺជាស្ត្រីដែលមានឥទ្ធិពលម្នាក់ក្នុងវិស័យកីឡាកររបស់ប្រទេសថៃ។ មុនទទួលយកតំណែងជាអនុប្រធាននៃក្រុមកីឡា Kickboxing និងហិរញ្ញិក នាងធ្លាប់បានកាន់តំណែងមួយក្នុងសមាគមកីឡាករវាយកូនបាល់របស់ថៃ។ កន្លងទៅ Kittikorn ធ្លាប់ចាប់អាជីពជាកីឡាការិនីវាយកូនបាល់ ប៉ុន្តែមិនជោគជ័យ។ បន្ទាប់ពីនោះ នាងបានចូលសិក្សាក្នុងសកលវិទ្យាល័យ ហើយមិនយូរប៉ុន្មានក៏បានចាប់អាជីពជាអ្នកចាត់ការ។...
បរទេស៖ យោធាអាមេរិកបាននិយាយថា ខ្លួនបានធ្វើតេស្តដោយជោគជ័យនូវប្រព័ន្ធមីស៊ីលលឿនជាងសំឡេង ដោយអះអាងថា អាវុធថ្មីនេះមានល្បឿនលឿនជាងល្បឿនសំឡេងប្រាំដង។ វាបានសម្គាល់ការបាញ់បង្ហោះគំរូដោយជោគជ័យលើកដំបូងបន្ទាប់ពីការសាកល្បងបរាជ័យចំនួនបីលើក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា កងទ័ពអាកាសអាមេរិក បានប្រកាសពីការសាកល្បងកាលពីថ្ងៃចន្ទដោយនិយាយថា វាត្រូវបានធ្វើឡើងនៅចុងសប្តាហ៍នៅជិតមូលដ្ឋានទ័ពអាកាស Edwards ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ការសាកល្បងបានឃើញយន្តហោះទម្លាក់គ្រាប់បែក B-52 Stratofortress បានបញ្ចេញអាវុធឆ្លើយតបរហ័ស AGM-183A...
អ៊ីតាលី៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថាក្រុមតន្រ្តីអ៊ុយក្រែន Kalush Orchestra បានឈ្នះការប្រឡងចម្រៀង Eurovision ក្នុងការបង្ហាញយ៉ាងច្បាស់អំពីការគាំទ្រសម្រាប់ប្រទេសដែលរងគ្រោះដោយសង្រ្គាម។ ក្រុមតន្រ្តីបុរស៦នាក់លាយបញ្ចូលគ្នានូវបទភ្លេងប្រពៃណី និងហ៊ីបហបសហសម័យក្នុងគោលបំណងការពារវប្បធម៌អ៊ុយក្រែនគឺជាមនោសញ្ចេតនាដ៏គួរឲ្យចាប់អារម្មណ៍ និងជាទីពេញចិត្តរបស់អ្នកក្នុងចំណោមក្រុមតន្ត្រី និងអ្នកសម្ដែងចំនួន ២៥ នាក់ប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រដ៏ធំ ហើយការបោះឆ្នោតសាធារណៈពីផ្ទះគឺជាការសម្រេចចិត្តក្នុងការធានាជ័យជម្នះរបស់ពួកគេ។ លោក leg Psiuk ជាបុរសជួរមុខរបស់ក្រុមតន្រ្តីនេះបានទាញយកអត្ថប្រយោជន៍ពីទស្សនិកជនទូទាំងពិភពលោកដ៏ធំសម្បើមដើម្បីធ្វើការអង្វរយ៉ាងអន្ទះអន្ទែងចំពោះអ្នកប្រយុទ្ធដែលមានសេរីភាពនៅតែជាប់នៅក្រោមរោងចក្រដែកដ៏ធំក្នុងទីក្រុងកំពង់ផែភាគខាងត្បូងនៃ Mariupol...
ដើម្បីឲ្យជីវិតរបស់អ្នករស់នៅប្រកបទៅដោយសេចក្តីស្ងប់សុខ មិនសូវស្មុគស្មាញ និងមិនមានសម្ពាធពីមនុស្សជុំវិញខ្លួន រឿងដំបូងដែលអ្នកត្រូវធ្វើនោះគឺអ្នកត្រូវ ឈប់សង្ឃឹមរំពឹងអោយមនុស្សគ្រប់គ្នាយល់ស្របជាមួយអ្នក អ្នកត្រូវចាំថាមនុស្សយើង មានការគិតគំនិតផ្សេងៗពីគា្ន ទោះបីជាអ្នកល្អប៉ុណ្ណា អ្នកមានគំនិតល្អអស្ចារ្យកម្រិតណា ក៏នៅតែមានអ្នកជំទាស់ ពោល អ្នកដែលមិនយល់ស្រប មានគំនិតផ្ទុយផ្សេងពីអ្នករាប់មិនអស់ឡើយ ។ ដូច្នេះការដែលមានមនុស្សមិនយល់ស្របជាមួយនឹងអ្នកជារឿងធម្មតាទូទៅ មិនមានអ្វី ដែលប្លែកនោះឡើយ ប៉ុន្តែប្រសិនបើថ្ងៃណាមួយមានមនុស្សយល់ស្របជាមួយអ្នកគ្រប់ពេលវេលា អ្នកត្រូវដឹងថាថ្ងៃហ្នឹងប្រាកដជាមានបញ្ហាឬខុសធម្មតាអ្វីមួយកើតឡើងហើយ ជួនកាលវាអាចជាគ្រោះថ្នាក់សម្រាប់អ្នកក៏អាចថាបានដែរ។ដូច្នេះសូមឈប់រំពឹងទៀតទៅ ថានឹងអោយអ្នកដទៃគ្រប់ៗគ្នាមកយល់ស្របជាមួយអ្នកនោះ។ រីឯចំណុចទី២វិញ...
The 90min ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona បានកំពុងដាក់ការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការធ្វើការងារយ៉ាងណាដើម្បីអាចជម្រុញកិច្ចការងារចុះកុងត្រាកីឡាករ ឆ្នើមរបស់ Leeds United ។ ក្លឹបនេះបានសម្រេចចិត្តកន្លងមកថា នឹងពន្យាពេលក្នុងការចរចារហូតដល់ចប់រដូវកាលប៉ុន្តែ ក្នុងគ្រានេះក្លឹបជាច្រើនកំពុងចាប់អារម្មណ៍ចង់បានកីឡាករ Raphinha នេះដូចគ្នាដូចនេះ Camp Nou នឹងមិនទុកឲ្យ ឱកាសនេះ កន្លងផុតទៅឡើយ។ ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះមិនមានតែក្លឹប Barcelona ឡើយដែលចង់បាន...