កីឡា

Barcelona កំពុងពន្លឿនការងារផ្ទេរកីឡាករ Raphinha ប្រជែងជាមួយនឹង Liverpool និង Chelsea

The 90min ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona បានកំពុងដាក់ការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការធ្វើការងារយ៉ាងណាដើម្បីអាចជម្រុញកិច្ចការងារចុះកុងត្រាកីឡាករ ឆ្នើមរបស់ Leeds United ។

ក្លឹបនេះបានសម្រេចចិត្តកន្លងមកថា នឹងពន្យាពេលក្នុងការចរចារហូតដល់ចប់រដូវកាលប៉ុន្តែ ក្នុងគ្រានេះក្លឹបជាច្រើនកំពុងចាប់អារម្មណ៍ចង់បានកីឡាករ Raphinha នេះដូចគ្នាដូចនេះ Camp Nou នឹងមិនទុកឲ្យ ឱកាសនេះ កន្លងផុតទៅឡើយ។

ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះមិនមានតែក្លឹប Barcelona ឡើយដែលចង់បាន Raphina ក្រៅពីនោះក៏មានទាំងក្លឹប Liverpool, Chelsea, Newcastle និង West Ham ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top