កីឡា

កីឡាប៉េតង់ ឈ្នះមេដាយមាស មួយទៀត ខណៈកីឡាតេក្វាន់ដូ ឈ្នះមេដាយប្រាក់ និងសំរិទ្ធ នៃការប្រកួត SEA GAMES 2021

ភ្នំពេញ ៖ ប្រទេសកម្ពុជា បន្តដណ្តើមបានមេដាយ១គ្រឿង ប្រាក់១គ្រឿង និង សំរិទ្ធ១គ្រឿង បន្ថែមទៀត ខណៈប្រទេសម្ចាស់វៀតណាម ឈ្នះមេដាយមាស ច្រើនជាងគេឈរ កំពូលតារាង ការប្រកួតនៃព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម ។

លទ្ធផល ប្រកួតថ្ងៃនេះ កីឡាតេក្វាន់ដូកម្ពុជា ទទួលបាន មេដាយ ២គ្រឿង គឺ ប្រាក់ ១គ្រឿង បានទទៅលើកីឡាករ សំ យូដេត និងសំរិទ្ធ ១គ្រឿង បានទៅលើកីឡាករ ឈុន សុខឡុង ។ ចំណែកក្រុមប៉េតង់កម្ពុជា ឈ្នះមេដាយមាស ក្រោយពីបានយកឈ្នះ ក្រុមម្ចាស់ផ្ទះ វៀតណាម នៅវគ្គផ្តាច់ព្រ័ត្រ គឺ កីឡាករ ស៊ិន វង់ និងកីឡាការនី វង ចន្ថាលើវិញ្ញាសាគូចម្រុះ ។

ចំពោះកីឡាវ៉ូវីណាម ចាប់ប្រកួត នៅថ្ងៃស្អែក ទី១៨ ខែឧសភា វិញ្ញាសាក្រុមនារី១បុរស៣មានអាវុធ ៖ កីឡាករិនី ប៉ាល់ ឆរស្ម៊ី កីឡាករ លី បូរ៉ាមី កីឡាករ ជ្រិន ប៊ុនឡុង និងកីឡាករ ប្រាក់ សុវណ្ណនី ។ វិញ្ញាសា សម្តែងការពារខ្លួនគ្មានអាវុធ កីឡាការិនី ប៉ាល់ ឆរស្ម៊ី និងកីឡាការិនី ពៅ សុខា រីឯប្រយុទ្ធនារី ៥៥គីឡូ៖កីឡាការិនី សុខ សុភី ។

ចាប់ឆ្នោត៖Sea games លើកទី៣១ កីឡាវ៉ូវីណាម ៖ វិញ្ញាសាប្រយុទ្ធ គឺកីឡាករ ទិន ឌិត (សែន រ៉ាដេតទម្ងន់៥៥ គីឡូក្រាមឈរ ជើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត (កក់មេដាយសំរិទ្ធ) កីឡាករ អេ វីរៈខាំឈីតភូថង ទម្ងន់ ៦៥គីឡូក្រាមប៉ះកីឡាករថៃ Anupak Phetpoon កីឡាករ អេ អាំម៉ារីនភូថង ទម្ងន់ ៦០ គីឡូក្រាម ប៉ះកីឡាករ ហ្វីលីពីន Danny kingadittiw ។

កីឡាការិនី សុខ សុភី ទម្ងន់ ៥៥គីឡូក្រាម ឈរជើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត (កក់មេដាយសំរិទ្ធ) កីឡាការិនី ប៉ិច ចំនោ ទម្ងន់ ៦០គីឡូក្រាម ប៉ះកីឡាការិនី វៀតណាម HIEN LE THI កីឡាការិនី ជុក សុម៉ាលីទម្ងន់ ៦៥គីឡូក្រាម ឈរជើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត (កក់មេដាយសំរិទ្ធ) ៕

Most Popular

To Top