កីឡា

ក្លិបចំនួន១៨ ចូលរួមការប្រកួតកីឡាប៉េតង់ ពាន់រង្វាន់វ័យចាស់

ភ្នំពេញ៖ លោក សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាកិត្តិយសចូលរួម ពិធីបើកការប្រកួតកីឡាប៉េតង់ ពាន់រង្វាន់វ័យចាស់ និងការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកមួយថ្ងៃ ដែលប្រព្រឹត្តទៅនៅទីលានហ្វឹកហាត់ របស់សហព័ន្ធ នៃពហុកីឡដ្ឋានជាតិអូឡាំពិក រៀបចំឡើងដោយសមាគមប៉េតង់វ័យចាស់ សហការជាមួយបុរីធីវីស្តារ។

ការប្រកួតនេះមានក្លិបចំនួន១៨នាក់ ៨រាជធានីខេត្ត និងក្រសួងចំនួន៣ គឺក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណែកសម្ព័ន្ធកីឡាប៊ូល និងប៉េតង់ខេត្តកំពង់ឆ្នាំង សម្ព័ន្ធកីឡាប៊ូល និងប៉េតង់ខេត្តកណ្តាល សម្ព័ន្ធកីឡាប៊ូល និងប៉េតង់ខេត្តព្រះវិហារ សម្ព័ន្ធកីឡាប៊ូល និងប៉េតង់ខេត្តប៉ៃលិន សម្ព័ន្ធកីឡាប៊ូល និងប៉េតង់ខេត្តស្ទឹងត្រែង សម្ព័ន្ធកីឡាប៊ូល និងប៉េតង់ខេត្តមណ្ឌលគិរី សម្ព័ន្ធកីឡាប៊ូល និងប៉េតង់ខេត្តកំពង់ធំ សម្ព័ន្ធកីឡាប៊ូល និងប៉េតង់រាជធានីភ្នំពេញ។

ចំពោះរាជធានីភ្នំពេញមាន៧ក្លិបទៀតរួមមាន ក្លិបកីឡាប៉េតង់ចតុមុខ ក្លិបកីឡាប៉េតង់បឋមសិក្សាទួលស្វាយព្រៃ ក្លិបកីឡាប៉េតង់ហនុមាន ក្លិបកីឡាប៉េតង់កូនខ្មែរ ក្លិបកីឡាប៉េតង់សេនារាជសីហ៍ និងក្លិបកីឡាប៉េតង់គ្លូបប៊ល (វិស្ណុរាជ)។

ក្នុងចំណោមកីឡាទំាងអស់ ប្រភេទកីឡាប៉េតង់ជាប្រភេទកីឡាពេញនិយម សម្រាប់កីឡាករអាយុច្រើន ចំពោះការប្រភេទកាន់តែចាស់ កាន់តែមានបទពិសោធន៍ច្រើន ក្នុងការប្រកួត ក៏ជាគំរូបមួយសម្រាប់ជំរុញ ចលនាយុវជន-យុវតី និងកីឡាករ-កីឡាការិនីវ័យក្មេង ជំនាន់មកលេងកីឡាប៉េតង់នេះ៕ ដោយ៖លី ភីលីព

Most Popular

To Top