កីឡាករខ្សែបម្រើ ប្រយុទ្ធបារាំង Paul Pogba មកដល់ពេលនេះជឿជាក់ថា នឹងកាន់តែខិតជិត នឹងការសម្រេចចិត្តក្នុងការចាកចេញពីបិសាចក្រហម Man UTD ហើយ ។ The Mirror ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា ក្លឹបយក្សអ៊ីតាលី Juventus ដែលធ្លាប់ជាក្លឹបដើម របស់កីឡាកររូបនេះនៅតែមានជំនឿជាក់ថា Pogba នឹងធ្វើការវិលត្រឡប់ ទៅចូលរួមជាមួយនឹងក្លឹបវិញ...
The Goal ចេញផ្សាយនៅថ្ងៃនេះ កីឡាករខ្សែប្រយុទ្ធប៉ូឡូញ Lewandowski ទីបំផុតគឺបានសម្រេចចិត្ត មិនបន្តកុងត្រាជាមួយ នឹងក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ឡើយហើយជឿជាក់ថា ប្រហែលជានឹងជ្រើស យកក្លឹបថ្មីនៅរដូវក្តៅនេះ។ កុងត្រារបស់កីឡាកររូបនេះ បច្ចុប្បន្ននឹងត្រូវផុតកំណត់ នៅត្រឹមចុងរដូវកាលនេះប៉ុណ្ណោះ ប៉ុន្តែការពិភាក្សាគ្នាជាច្រើន គឺមិនត្រូវបានធ្វើឡើងសម្រេចឡើយ ហើយវានឹងក្លាយទៅជាសំពាធ របស់Bayern Munich ក្នុងការលក់កីឡាកររូបនេះ...
ក្នុងថ្ងៃនេះកម្ពុជាមានប្រភេទកីឡា ដែលរំពឹងបានមេដាយមាសចំនួន ៦ គ្រឿងក្នុងនោះ ៤ គ្រឿងឡើងដល់វគ្គផ្ដាច់ព្រ័ត្រគឺ កីឡាប្រដាល់វិញ្ញាសា ឃីកបុកស៊ីង និង២មេដាយមាសទៀតគឺ ប៉េតង់វិញ្ញាសាវាយយកពិន្ទុ ដែលកម្ពុជារំពឹងឈ្នះដូចគ្នា។ កីឡាករកម្ពុជា៤រូបដែលត្រូវដណ្ដើមមេដាយមាសមាន ១-ទូច រ៉ាចាន់ ប៉ះ កីឡាករថៃ Arunno Sivaphan ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ២-...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានសន្យាផ្តល់ការវិនិយោគជាង ១៥០លានដុល្លារ ដល់សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ សម្រាប់កិច្ចសហប្រតិបត្តិការ ដែនសមុទ្រ ហេដ្ឋារចនាសម្ព័ន្ធ និងគំនិតផ្តួចផ្តើមផ្សេងទៀត ខណៈដែលខ្លួនបានចាប់ផ្តើមកិច្ចប្រជុំកំពូល រយៈពេលពីរថ្ងៃ ជាមួយក្រុមសមាជិកទាំង១០ នៅវ៉ាស៊ីនតោន ។ ការប្រមូលផ្តុំនេះ គឺមានបំណងបង្ហាញ ពីការប្តេជ្ញាចិត្ត ដែលសហរដ្ឋអាមេរិកមាន ចំពោះឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រទេសចិន...
ក្លឹប Barcelona បានខាតដល់ទៅ១២៥លានផោន បន្ទាប់ពីសម្រេចចិត្តលក់ខ្សែបម្រើប្រយុទ្ធ Philippe Coutinho ទៅឲ្យ Aston Villa។ កាលពីខែមករា Coutinho វ័យ២៩ឆ្នាំបានចូលរួមជាមួយ Villa ក្រោមការដឹកនាំរបស់ Steven Gerrard ជាកីឡាករខ្ចីជើង ជាមួយលក្ខខណ្ឌទិញផ្ដាច់នៅបញ្ចប់រដូវកាល។ គេបានបង្ហាញសមត្ថភាព ល្អដោយរកបាន៤គ្រាប់ ក្នុងការលេង១៦ប្រកួតជាមួយ Villa។...
បរទេស ៖ សហរដ្ឋអាមេរិក បានបង្កើតច្បាប់ ស្តីពីការចែករំលែកព័ត៌មាន សម្ងាត់ ជាមួយអ៊ុយក្រែន ខណៈដែលផ្តល់ព័ត៌មាន ដល់ទីក្រុងគៀវ ឱ្យបានច្រើន តាមតែអាចធ្វើទៅបាន ដើម្បីវាយប្រហារយោធារុស្ស៊ី ។ នេះបើយោងតាមកាសែត Washington Post ដែលបានដកស្រង់សម្តី មន្ត្រីមិនបញ្ចេញឈ្មោះ កាលពីថ្ងៃពុធ បន្ទាប់ពីការអះអាង របស់ប្រព័ន្ធផ្សព្វផ្សាយជាច្រើន ថ្ងៃអំពីទំហំនៃការចូលរួម...
ម៉ូស្គូ ៖ យោធារុស្ស៊ីបានឲ្យដឹងថា ខ្លួនបានទទួលព័ត៌មានថ្មី ដែលបង្ហាញ ពីព័ត៌មានលម្អិតនៃ “ការពិសោធន៍ អមនុស្សធម៌ របស់មន្ទីរបញ្ចកោណ លើពលរដ្ឋអ៊ុយក្រែន” នៅក្នុងមន្ទីរពេទ្យវិកលចរិកក្នុងតំបន់ Kharkov នៃប្រទេសអ៊ុយក្រែន។ លោក Igor Kirillov ប្រធានផ្នែកការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្ត នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានឲ្យដឹងថា “ប្រភេទចម្បង...
សេនហ្វ្រេនស៊ីស្កូ ៖ បណ្តាញសង្គមយក្សអាមេរិក Twitter បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ថា នាយកប្រតិបត្តិជាន់ខ្ពស់២នាក់ កំពុងឆ្ពោះទៅរកការចាកចេញ ហើយវាបានផ្អាក ការជួលភាគច្រើន ខណៈលោក Elon Musk ត្រៀមខ្លួនក្លាយជាម្ចាស់ថ្មី របស់វេទិកាផ្ញើសារសកល យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ អ្នកនាំពាក្យ Twitter បានប្រាប់ AFP...
បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយ កាលពីថ្ងៃពុធថា រដ្ឋាភិបាលទីក្រុងមូស្គូ មិនមានផែនការដាក់ច្បាប់ អាជ្ញាសឹកនៅក្នុងប្រទេស ចំពេលមានជម្លោះ ដែលកំពុងបន្តជាមួយអ៊ុយក្រែនទេ ។ លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធ ដោយច្រានចោលការអះអាងបែបនេះ ដែលធ្វើឡើងដោយចារបុរសកំពូល របស់សហរដ្ឋអាមេរិក ។...
អាត្លង់តា ៖ បើយោងតាមមន្ត្រីសហរដ្ឋអាមេរិក ដែលស្គាល់ពីការប្រកាសការរំពឹងទុកថា ក្រុមហ៊ុនផលិតរថយន្ត កូរ៉េខាងត្បូង Hyundai Motor Group ត្រូវបានគេរំពឹងថា នឹងប្រកាសនៅសប្តាហ៍ក្រោយថា ខ្លួនកំពុងសាងសង់រោងចក្រ ផលិតរថយន្តអគ្គិសនី ដ៏ធំមួយនៅជិត Savannah រដ្ឋ Georgia យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ក្រុមហ៊ុន Hyundai...