កីឡា

Juventus នៅតែមានទំនុកចិត្ត ចំពោះការដោះដូរ កីឡាករ Paul Pogba

កីឡាករខ្សែបម្រើ ប្រយុទ្ធបារាំង Paul Pogba មកដល់ពេលនេះជឿជាក់ថា នឹងកាន់តែខិតជិត នឹងការសម្រេចចិត្តក្នុងការ
ចាកចេញពីបិសាចក្រហម Man UTD ហើយ ។

The Mirror ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា ក្លឹបយក្សអ៊ីតាលី Juventus ដែលធ្លាប់ជាក្លឹបដើម របស់កីឡាកររូបនេះ
នៅតែមានជំនឿជាក់ថា Pogba នឹងធ្វើការវិលត្រឡប់ ទៅចូលរួមជាមួយនឹងក្លឹបវិញ នៅរដូវក្តៅនេះ ។

ក្រៅពីនោះគេក៏បានដឹងដែរថា ទាំងក្លឹបយក្ស Real Madrid និងក្លឹបអ្នកមានបារាំង PSG សុទ្ធតែបានបង្ហាញ ចំណាប់អារម្មណ៍ជាមួយនឹងកីឡាករ រូបនេះដូចគ្នា ប៉ុន្តែ Juventus គឺបានត្រៀមខ្លួនរួចទៅហើយ ជាមួយនឹងកុងត្រា ដែលកីឡាករ នឹងអាចទទួលបានប្រាក់ កម្រៃប្រមាណជា ១៦ម៉ឺនផោន ក្នុងមួយសប្តាហ៍ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top