ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា គូស្នេហ៍ជនជាតិប៉ូឡូញ ជាអ្នកទេសចរមួយគូ ត្រូវបានចាប់ខ្លួន នៅលើកោះទេសចរណ៍ Phangan របស់ប្រទេសថៃ បន្ទាប់ពីត្រូវបានគេចាប់បានឱបគ្នា ទំាងអាក្រាតកាយ នៅទីសាធារណៈដោយអះអាងថា ពួកគេគ្រាន់តែចង់បង្ហាញ ពីសេចក្តីស្រឡាញ់ របស់ពួកគេតែប៉ុណ្ណោះ ។ នេះបើយោងតាមមេប៉ូលីសកោះ Phangan លោក...
បរទេស៖ ក្រុមមន្ត្រីបានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌា និងបារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៧,៤១ ពាន់លានដុល្លារសម្រាប់យន្តហោះចម្បាំង Rafale ចំនួន ២៦ គ្រឿង។ កិច្ចព្រមព្រៀងដែលកើតឡើងចំពេល មានភាពតានតឹងកាន់តែខ្លាំងឡើងរវាងឥណ្ឌា និងប៉ាគីស្ថានដែលនៅជិតខាងនោះ ត្រូវបានបញ្ជាក់កាលពីដើមខែនេះ ដោយគណៈកម្មាធិការខុទ្ទកាល័យសន្តិសុខ របស់ទីក្រុងញូវដែលីរបស់ឥណ្ឌា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបាត់បង់យន្តហោះចម្បាំង F/A-18E Super Hornet និងយានយន្តសណ្តោង បន្ទាប់ពីយន្តហោះចម្បាំង និងយានសណ្តោងទាំងពីរបានធ្លាក់ពីលើនាវា USS Harry S. Truman ។ នាវាផ្ទុកយន្តហោះដែលជាផ្នែកមួយនៃ ក្រុមវាយប្រហាររបស់ទីក្រុងវ៉ាស៊ីនតោន នៅសមុទ្រក្រហមត្រូវបានគេរាយការណ៍ថា កំពុងធ្វើសមយុទ្ធដើម្បីគេចពីការវាយប្រហារ ដោយមីស៊ីលពីក្រុមឧទ្ទាម ហួធី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន។ យោងតាមសារព័ត៌មាន RT...
បរទេស៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា សហភាពអឺរ៉ុបត្រូវតែត្រៀមខ្លួនដើម្បីទទួលខុសត្រូវលើវិស័យការពារជាតិរបស់ខ្លួន ខណៈដែលសហរដ្ឋអាមេរិកកំពុងដើរថយក្រោយបន្តិចម្តងៗពីការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់ខ្លួនមកលើអឺរ៉ុប។ សុន្ទរកថារបស់លោកស្រី បានបង្ហាញសញ្ញាថា ប្លុកនេះគួរតែពង្រឹងសមត្ថភាពយោធារបស់ខ្លួន ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយប្រធានាធិបតីអាមេរិក Donald Trump ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥...
ចិន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកគ្រូបង្រៀននៅសកលវិទ្យាល័យមួយក្នុងប្រទេសចិនបានផ្ទុះការសរសើរយ៉ាងខ្លាំង បន្ទាប់ពីសិស្សនិស្សិតបានបង្ហោះវីដេអូរបស់អ្នកគ្រូនៅលើប្រព័ន្ធអ៊ីនធើណេត ដោយសរសើរទាំងសម្រស់ និងរូបរាងស្រដៀងទៅនឹងតារាសម្តែង Liu Yifei និងការបង្រៀនដ៏ទន់ភ្លន់របស់អ្នកគ្រូ។ នាង Yuan Mengmeng បង្រៀនផ្នែកតក្កវិទ្យា “logic” នៅសកលវិទ្យាល័យ Huainan Normal ខេត្ត Anhui...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Meta បានរាយការណ៍ពីប្រាក់ចំណេញប្រចាំត្រីមាសបានកើនឡើងលើសពីការរំពឹងទុកកាលពីថ្ងៃពុធ ធ្វើឲ្យក្រុមហ៊ុនបាត់ការព្រួយបារម្ភពីទីផ្សារថា ការវិនិយោគដ៏ច្រើនរបស់ខ្លួនក្នុង Cloud computing និងសិប្បនិម្មិតនឹងរារាំងកំណើន។ ក្រុមហ៊ុនបានរាយការណ៍ថា ប្រាក់ចំណេញ ១៦.៦ ពាន់លានដុល្លារក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ លើប្រាក់ចំណូលចំនួន៤២.៣ ពាន់លានដុល្លារជាមួយនឹងការចំណាយអាជីវកម្មលើការផ្សាយពាណិជ្ជកម្មនៅតែមានភាពរឹងមាំ។ ចំណែកភាគហ៊ុននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស រួមមានFacebook Instagram និង Whatsapp ...
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា ទទួលជួបសវនាការជាមួយគណៈប្រតិភូក្រុមហ៊ុន ជីប ម៉ុង ដឹកនាំដោយលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ដែលបាននាំយកថវិកាចំនួន ១.០០០.០០០ ដុល្លារ (មួយលានដុល្លារអាមេរិក) មកឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២៥ និងខួបលើកទី ៧០ ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ គិតចាប់ពីឆ្នាំ ២០០១ មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជាចំនួន ៤៤ លើក សរុបជាថវិកាចំនួន ៧.៨២៥.៣៥០ ដុល្លារ រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវព្រះរាជសវណីរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូក្រុមហ៊ុន ជីប ម៉ុង ដែលតែងតែបានចូលរួមបរិច្ចាកទាំងថវិកា និង សម្ភារៈ ជូនកាកបាទក្រហមកម្ពុជាដោយសន្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដែលនេះគឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានជម្រាបជូនគណៈប្រតិភូអំពីសកម្មភាពសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ដូចជាតាមរយៈការឧបត្ថម្ភថវិកា ១ លានដុល្លារ ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផាជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១២ រៀងមក, ការឧបត្ថម្ភថវិកា ៥លានដុល្លារ ជូនមន្ទីរពេទ្យហ្លួងម៉ែ, ការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប, ការចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់សមាគម អង្គការ មជ្ឈមណ្ឌលនានា ដែលទទួលបន្ទុកខាងផ្នែកកុមារកំព្រា ជនមានពិការភាព ចាស់ឥតទីពឹងជាដើម។ល។ ការផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ, ការសាងសង់ផ្ទះ-អណ្តូងទឹកជូនប្រជាពលរដ្ឋនៅតាមទីជនបទឆ្ងាយដាច់ស្រយ៉ាល និងសកម្មភាពជាច្រើនទៀតរបស់កាកបាទក្រហមកម្ពុជា។ ជាក់ស្តែង ក្នុងឆ្នាំ២០២៤កន្លងទៅ...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid ទំនងជានឹងត្រូវសម្រេចចិត្តចុងក្រោយហើយថាលក់កីឡាករខ្សែប្រយុទ្ធ Rodrygo ចេញនៅរដូវក្តៅនេះខណៈដែល Man UTD និង Arsenal ស្ថិតនៅក្នុងចំណោមក្លឹបថ្មីដែលចង់បានកុងត្រារបស់កីឡាករ។ តាមប្រភពដដែលក្លឹប Real នឹងអាចដាក់លក់ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ ក្នុងតម្លៃខ្លួនប្រមាណជា ៨៥លានផោនដែលមានន័យថាក្លឹបអាចប្រមូលបានលុយមួយចំនួន មកធ្វើការពង្រឹងសមត្ថភាពរបស់ក្រុមឡើងវិញ នៅរដូវកាលក្រោយតាមរយៈការចំណូលថ្មីបន្ថែមទៀត។ គួរឲ្យដឹងដែរថា...
ភ្នំពេញ ៖ ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង គ្រងតំណែង ជើងឯក នៃព្រឹតិ្តការណ៍កីឡាបាល់ទាត់ ជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ២០២៤/២៥ “Cambodian Premier League 2024/25” បន្ទាប់ពីក្រុមនេះ បានយកឈ្នះ ក្រុមបាល់ទាត់ណាហ្គាវើលដ៍ លទ្ធផល ២ទល់នឹង១នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅកីឡដ្ឋានស្វាយរៀង...
ទីក្រុងប៉ារីស៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ជនសង្ស័យចំនួន ១០ នាក់ត្រូវបានកាត់ទោសនៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទលើករណីប្លន់កាលពីឆ្នាំ ២០១៦ របស់តារាល្បីរបស់អាមេរិក អ្នកនាង Kim Kardashian ជាមួយគ្រឿងអលង្ការមានតម្លៃប្រហែល ១០ លានដុល្លារអាមេរិកត្រូវបានលួចពីតារាទូរទស្សន៍ និងអ្នកមានឥទ្ធិពល។ អ្នកនាង Kardashian អាយុ ៤៤ ឆ្នាំបានរងរបួស ហើយចាកចេញពីទីក្រុងប៉ារីសប៉ុន្មានម៉ោង...