វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកបើកបរអាយុ ៣៤ ឆ្នាំម្នាក់ត្រូវបានផាកពិន័យជាទឹកប្រាក់ចំនួន ១៣ លានដុង (៤៩៣ ដុល្លារអាមេរិក) សម្រាប់ការឈប់ដោយខុសច្បាប់នៅលើផ្លូវហាយវេល្បឿនលឿនMy Thuan-Can Tho ភាគខាងត្បូងប្រទេសវៀតណាម ដើម្បីហោះហើរយន្តហោះគ្មានមនុស្សបើក “Drone” និងថតវីដេអូ TikTok ។ ប៉ូលិសបាននិយាយថា...
ឥណ្ឌូនេស៊ី៖ ក្រសួងទំនាក់ទំនង និងកិច្ចការឌីជីថលបាននិយាយថា ប្រទេសឥណ្ឌូនេស៊ីបានលុបចោលការព្យួរអាជ្ញាប័ណ្ណប្រតិបត្តិការក្នុងស្រុករបស់ TikTok បន្ទាប់ពីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចែករម្លែកទិន្នន័យ ដែលបានស្នើសុំដោយរដ្ឋាភិបាលអំពីការតវ៉ានាពេលថ្មីៗនេះ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ប្រទេសឥណ្ឌូនេស៊ីមានអ្នកប្រើប្រាស់ច្រើនជាងគេទី២នៅលើកម្មវិធី TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ByteDance របស់ប្រទេសចិនដែលមានអ្នកប្រើប្រាស់ច្រើនជាង ១០០ លាននាក់។ ក្រសួងបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានផ្អាកជាបណ្តោះអាសន្នអាជ្ញាប័ណ្ណប្រតិបត្តិការរបស់កម្មវិធីសម្រាប់ការខកខានក្នុងការផ្តល់ទិន្នន័យគ្រប់គ្រាន់អំពីសកម្មភាពរបស់មុខងារបន្តផ្ទាល់ក្នុងអំឡុងពេលការតវ៉ាប្រឆាំងរដ្ឋាភិបាលកាលខែសីហា។ ប៉ុន្តែលោក Alexander...
ឥណ្ឌូណេស៊ី៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ការប្រកួតវគ្គជម្រុះនៃព្រឹត្តិការណ៍ការប្រកួតកីឡា World Cup នៅអាស៊ីបានឈានដល់ចំណុចកំពូលនៅសប្តាហ៍ក្រោយជាមួយនឹងប្រទេសឥណ្ឌូនេស៊ីរបស់លោក Patrick Kluivert ក្នុងចំណោមប្រទេសចំនួន ៥ ដែលប្រជែងយក ២ កន្លែងនៅសល់ពីតំបន់។ ប្រទេសឆ្កួតបាល់ទាត់ដែលមានប្រជាជនជិត ៣០០ លាននាក់កំពុងជិតដល់ការប្រកួតបាល់ទាត់ពិភពលោកលើកដំបូងចាប់តាំងពីទទួលបានឯករាជ្យពីហូឡង់កាលឆ្នាំ ១៩៤៥។ អាជ្ញាធរបាល់ទាត់ឥណ្ឌូនេស៊ីបានសម្លឹងមើលទៅប្រទេសហូឡង់ ដើម្បីសម្រេចបានដ៏ធំធេង ដោយនាំយកខ្សែប្រយុទ្ធហូឡង់ដ៏ល្បីឈ្មោះ...
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ព្រឹត្តិការណ៍ការប្រកួត Ultimate Fighting Champion ship (UFC) បានប្រកាសពីមុននឹងប្រព្រឹត្តទៅនៅសេតវិមាននៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៦ ដែលជាថ្ងៃខួបកំណើតគម្រប់ ៨០ ឆ្នាំរបស់លោក យោងតាមការចេញផ្សាយពីគេហទំព័រ VN...
ម៉ាឡេស៊ី ៖ ក្រុមអាជ្ញាកណ្ដាល ចៅក្រម គ្រូបង្វឹក គ្រូជំនួយ កីឡាករ និងកីឡាការិនីការ៉ាតេកម្ពុជាចំនួន ៩នាក់បានបញ្ចប់ការប្រកួតកីឡាការ៉ាតេ WKF Karate 1 Series A 2025 នៅប្រទេសម៉ាឡេស៊ី ដើម្បីស្ទាប់ស្ទងសមត្ថភាព និងគុណផលផ្នែកកាតា ក្រោយពីទទួលហ្វឹកហាត់ជាមួយគ្រូបង្វឹកបរទេស ដើម្បីពិនិត្យមើលចំណុចពិសេស និងចំណុចខ្សោយណាខ្លះរបស់កីឡាករ-កីឡាការិនី កីឡាការ៉ាត...
ថៃ៖នាយកដ្ឋានសត្វព្រៃប្រទេសថៃ បាននិយាយកាលពីថ្ងៃអាទិត្យថា សត្វតោមួយក្បាលដែលចិញ្ចឹមក្នុងផ្ទះឯកជនមួយកន្លែងនៅប្រទេសថៃ ដោយម្ចាស់ផ្ទះខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យសត្វតោនោះមកវាយប្រហារក្មេងប្រុសម្នាក់ដែលកំពុងដើរលើផ្លូវសាធារណៈបង្កឲ្យរងរបួលធ្ងរ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ នាយកដ្ឋានបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា សត្វតោបានវាយប្រហារលើកុមារដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិនស្គាល់អត្តសញ្ញាណ ខណៈកុមារនេះកំពុងដើរលើផ្លូវសាធារណៈកាលពីយប់ថ្ងៃសៅរ៍ក្នុងខេត្ត Kanchanaburi ភាគខាងលិចទីក្រុងបាងកក។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ក្មេងប្រុសនេះកំពុងធ្វើដំណើរទៅផ្ទះពីលេងជាមួយក្មេងៗផ្សេងទៀត នៅពេលដែលសត្វតោដ៏ធំបានវាយប្រហារលើកុមារនោះតែម្តងទៅ។ ម្ចាស់សត្វតោដែលនាយកដ្ឋានសត្វព្រៃកំណត់អត្តសញ្ញាណបានត្រឹមតែឈ្មោះ Parinya ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ការពារសត្វព្រៃ ហើយប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់៦ ខែ...
អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា មហាសេដ្ឋីអាមេរិក លោក Bill Gates បានរិះគន់ប្រទេសស៊ុយអែត ចំពោះការរកប្រាក់បន្ថែមទៀតសម្រាប់វិស័យយោធា ខណៈដែលកាត់បន្ថយការប្តេជ្ញាចិត្ត ផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ចំពោះកម្មវិធីជំនួយអន្តរជាតិ។ បទសម្ភាសន៍មួយទៅកាន់កាសែត Dagens Industri របស់ប្រទេសស៊ុយអែត កាលពីថ្ងៃពុធ លោក Gates មានភាពល្បីល្បាញ ដោយសារការចូលរួមរបស់លោក ក្នុងគម្រោងសប្បុរសធម៌ជាច្រើនជុំវិញពិភពលោក បានសម្តែងការសោកស្តាយដែលច្បាប់ថវិការបស់ប្រជាជាតិ...
ភ្នំពេញ ៖ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ត្រៀមខ្លួនបញ្ជូនប្រតិភូ ចៅក្រមអន្តរជាតិ គ្រូបង្វឹក កីឡាករកាយវប្បកម្មចំនួន ៤ រូប ទៅចូលរួមការប្រកួតជ្រើសរើសជើងឯក កីឡាកាយវប្បកម្មពិភពលោក ឆ្នាំ២០២៥ លើកទី១៦ (The 16 WORLD BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS)...
ភ្នំពេញ ៖ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ប្រកាសបើកព្រឹត្តិការណ៍ ប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី ៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅទីលានកីឡាសូហ្វតិន្នីស ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយអនុវត្តតាមកម្មវិធីប្រចាំឆ្នាំ របស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងការអនុវត្តថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា ។ ការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិនេះ...
ប្រកួតយប់មិញក្នុងទឹកដីរបស់ Brentford ក្រុមភ្ញៀវធ្វើមិនសូវបានល្អខ្លាំងទេ ដោយអាចស៊ុតបញ្ចូលទី បានត្រឹមតែ១គ្រាប់តាំងតែពីនាទីទី៩មកម្ល៉េះ។ កីឡាករខ្សែប្រយុទ្ធ Erling Halaand ជាអ្នកស៊ុតបញ្ចូលទីតាំងពីនាទីទី៩ ហើយក៏មិនមានគ្រាប់បញ្ចូលទីគ្នា ណាកើតឡើងទៀតដែល។ ម្ចាស់ផ្ទះគ្រប់គ្រងបាល់បានតិច ជាងបង្កើតឳកាសបានតិចជាង និងស៊ុតចំគោលដៅ បានតែ១ដងគត់ក្នុងការប្រកួត ដល់ទៅ៩០នាទីខណៈដែល Man City ព្យាយាមស៊ុតដល់ទៅ១០ និងគ្រប់គ្រងបាល់បាន់ទៅដល់៧០ភាគរយ។ យ៉ាងណាក្តីជ័យជំនះទាំងប្រផិត ប្រផោយយប់មិញនេះធ្វើឲ្យ...