ភ្នំពេញ ៖ ផេកជាផ្លូវការរបស់ SEA Games 31 Viet Nam 2021 បាននិយាយថា សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រកាសសមាសភាព ក្រុមកីឡាហែលទឹកជើងទាកម្ពុជា “Cambodian Finswimming Team” ដើម្បីចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA Games លើកទី៣១ នាខែឧសភា...
(ភ្នំពេញ) ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២៖ ដោយសារតែក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ មិនចេះសាបសូន្យចំពោះអនាគតសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សី និងជាធនធាន ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសជាតិ ក្រុមហ៊ុន សាមសុង កម្ពុជា ក៏បានបន្តនូវយុទ្ធនាការសប្បុរសធម៌របស់ខ្លួន ដោយធ្វើការបរិច្ចាគនូវសម្ភារសិក្សាដល់សិស្សានុសិស្សចំនួន 500 នាក់ និងរចនាបណ្ណាល័យឱ្យមានភាពទាក់ទាញថ្មី (Renovate) ដោយបន្ថែមសៀវភៅក្នុងបណ្ណាល័យចំនួន 400...
តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុន Nissan Motor Co និយាយថា ខ្លួនមានគោលបំណងបំពាក់ រថយន្តស៊េរីថ្មីនៅឆ្នាំ ២០៣០ ជាមួយនឹងបច្ចេកវិទ្យាជំនួយអ្នកបើកបរ ដើម្បីជួយបង្កើនការជៀសវាង ការប៉ះទង្គិចគ្នាយ៉ាងខ្លាំង ដោយប្រើព័ត៌មានពេលវេលាជាក់ស្តែង អំពីជុំវិញរថយន្ត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនផលិតរថយន្តជប៉ុន គ្រោងនឹងបញ្ចប់ការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីនេះ ដោយប្រើឧបករណ៍ចាប់សញ្ញា ដើម្បីរកមើលរូបរាង និងចម្ងាយរបស់វត្ថុដោយភាពត្រឹមត្រូវ និងដំណើរការដោយស្វ័យប្រវត្តិ...
សេនហ្វ្រេនស៊ីស្កូ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft ក្នុងសប្តាហ៍នេះបានរាយការណ៍ ពីប្រាក់ចំណូលប្រចាំត្រីមាសដ៏រឹងមាំ ដែលដំណើរការ ដោយតម្រូវការសម្រាប់ Cloud Computing របស់ខ្លួន ។ ក្រុមហ៊ុនបច្ចេកវិទ្យា Titan បាននិយាយថា ខ្លួនទទួលបានប្រាក់ចំណេញចំនួន ១៦.៧ ពាន់លានដុល្លារ លើប្រាក់ចំណូលចំនួន ៤៩.៥ ពាន់លានដុល្លារ...
បរទេស៖ យោងតាមការចេញផ្សាយដោយ rt.com នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងកិច្ចការងារផ្ទៃក្នុង របស់ប្រទេសអូស្ត្រាលី បានធ្វើការចោទប្រកាន់ប្រទេសចិន គឺជាអ្នកប៉ុនប៉ង់ក្នុងការជ្រែតជ្រែក ការបោះឆ្នោតរបស់ខ្លួន ដែលប្រព្រឹត្តទៅនាខែក្រោយនេះ។ ថ្លែងបែបនេះទៅកាន់ស្ថានីយវិទ្យុ Brisbane មន្ត្រីជាន់ខ្ពស់របស់ប្រទេសអូស្ត្រាលី បានធ្វើការលើកឡើងថា ពលរដ្ឋអូស្ត្រាលី គួរតែចាប់ផ្តើមយកចិត្តទុកដាក់ ចំពោះបញ្ហានេះ ជាពិសេសកត្តាសញ្ញាដែលចិន បានធ្វើឡើងជាមួយនឹងកោះ Solomon កាលពីសប្តាហ៍មុន។ ទោះបីជាមិនអាចធ្វើការបញ្ជាក់លំអិតថា...
តូក្យូ៖ ក្រុមហ៊ុន Toyota Motor Corp បាននិយាយថា ទិន្នផលក្នុងស្រុករបស់ខ្លួន ក្នុងសារពើពន្ធឆ្នាំ ២០២១បានធ្លាក់ចុះ ៥.៤ ភាគរយ ពីឆ្នាំមុនមកនៅត្រឹម ២,៧៦០,៨៤៣ គ្រឿងជាកម្រិតទាបបំផុត ក្នុងរយៈពេល ៤៥ ឆ្នាំ ដោយសារការរំខាន ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ចំពេលមានការរីករាលដាល នៃមេរោគឆ្លងយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។...
ញូវយ៉ក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ប្រហែលជាគ្មានមនុស្សមួយក្រុមណា ដែលព្រួយបារម្ភខ្លាំង អំពីផែនការ របស់លោក Elon Musk នៃការធ្វើឲ្យ Twitter ក្លាយជាការបញ្ចេញមតិ ដោយសេរីសម្រាប់ទាំងអស់គ្នា ជាងអ្នកអាចត្រូវបានគេកំណត់គោលដៅ សម្រាប់ការយាយី ស្ត្រី ជនជាតិភាគតិច និងក្រុមមិនសូវសំខាន់ផ្សេងទៀត។ ពួកគេបារម្ភថា វិធីសាស្រ្តបិទផ្លូវបន្ថែមទៀត ចំពោះប៉ូលីសនៅលើវេទិកានេះ...
អាមេរិក៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា ព្រះច័ន្ទដ៏ធំបំផុតរបស់ភពសៅរ៍ ឈ្មោះ Titan មានរូបរាងដូចផែនដី គួរឲ្យភ្ញាក់ផ្អើល បន្ទាប់មើលតាមគំរូថ្មីរួមមានបឹង មេតាន ទន្លេ និងវាលខ្សាច់ ដែលផលិតដោយអ្នកវិទ្យាសាស្ត្រភពផែនដី។ នៅពេលមើលពីលំហ ព្រះច័ន្ទមានទំហំធំជាងភព Mercury មានភាពស្រដៀងគ្នាផ្សេងទៀត ទៅនឹងផែនដីរួមទាំងទន្លេ បឹង និងសមុទ្រដែលពោរពេញ ទៅដោយភ្លៀងធ្លាក់ ទោះបីជានៅលើទីតានភ្លៀង...
ភ្នំពេញ៖នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា និងក្រុមហ៊ុន COROS Cambodia បានចុះអនុស្សរណៈនៃការយោគ យល់គ្ន (MoU) នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីអភិវឌ្ឍន៍កីឡាទីយ៉ាត្លុងឆ្ពោះទៅព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GAMES 2023លើក ៣២ ដែលប្រទេសកម្ពុជាធ្វើម្ចាស់ការប្រកួត។ ក្នុងឳកាសចុះអនុស្សរណៈនៃការយោគយល់គ្ន (MoU)ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ម៉ក់ វណ្ណស៊ីថា សមាជិកសភា និងអនុប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា លោក...
អតិថិជនដែលបានជាវស្រាបៀរ កម្ពុជាសម្រាប់ទទួលភ្ញៀវ ក្នុងថ្ងៃមង្គលការ សូមរង់ចាំតាមដានទស្សនា ការចាប់សន្លឹកឆ្នោតផ្សងសំណាង ឈ្នះប្រាក់លាននៅក្នុងកម្មវិធី ប្រគុំតន្ត្រី BREW THE BEAT CONCERT នៅលើកញ្ចក់ទូរទស្សន៍ ហង្ស មាសនៅយប់ថ្ងៃសៅរ៍ ទី៣០ ខែមេសា ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ១០យប់ ឬតាមរយៈការ Live បន្តផ្ទាល់នៅលើទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជា។ អ្នកស្រី គង់ កុសល នាយិកាទីផ្សារនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «យើងពិតជារីករាយជាខ្លាំង ដែលមានគូស្វាមីភរិយាថ្មីជាច្រើន គូបានជ្រើសរើសស្រាបៀរ កម្ពុជាសម្រាប់ថ្ងៃមង្គលការ ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹងរកឃើញអ្នកដែលមានសំណាង ឈ្នះប្រាក់លាន។ វានឹងក្លាយជាចំណងដៃដ៏មានអត្ថន័យ នៃការចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ របស់ពួកគាត់»។ នេះជាលើកទី១ នៃការចាប់រង្វាន់ចំនួន៣លើក សម្រាប់ឆ្នាំ២០២២ ហើយលទ្ធផលនឹងត្រូវបានផ្តល់ជូន នៅលើទំព័រហ៊េ្វសប៊ុកស្រាបៀរ កម្ពុជា ឆាប់ៗបន្ទាប់ពីថ្ងៃចាប់សន្លឹកឆ្នោត និងការពិនិត្យផ្ទៀងផ្ទាត់ ព័ត៌មានរួចរាល់។ គួរបញ្ជាក់ថា ការចាប់សន្លឹកឆ្នោតនេះ គឺសម្រាប់គូស្វាមីភរិយាណា ដែលបានជាវកញ្ចប់អាពាហ៍ពិពាហ៍របស់ស្រាបៀរកម្ពុជា ចាប់ពី២៥កេសឡើងទៅ ហើយបានបំពេញឈ្មោះ ក៏ដូចជាព័ត៌មានផ្សេងៗ និងបានយកទៅដាក់នៅក្នុងធុងឆ្នោតដែលនៅជិតខ្លួន។ រង្វាន់មានដូចជាទឹកប្រាក់សុទ្ធ ២០លានរៀល ចំនួន ១០០រង្វាន់ និង ១០លានរៀល ចំនួន២០០រង្វាន់ សរុបរហូតដល់ទៅ ១លានដុល្លារអាមេរិក។ សម្រាប់ការចាប់លើកទី១ ក្រុមហ៊ុននឹងធ្វើការចាប់រង្វាន់ ចំនួន១០០ រង្វាន់ជូនដល់គូស្វាមីភរិយា ចំនួន១០០គូ។ សម្រាប់គូស្នេហ៍ដែលមានគម្រោង រៀបអាពាហ៍ពិពាហ៍ សូមកុំភ្លេចជ្រើសរើសស្រាបៀរ កម្ពុជា ដើម្បីមានឱកាសក្លាយជាម្ចាស់រង្វាន់ប្រាក់លាន ព្រោះការចាប់រង្វាន់នឹងមាន រហូតដល់ដំណាច់ឆ្នាំ២០២២។ ព័ត៌មានលម្អិតសូមទំនាក់ទំនង ទៅកាន់លេខទូរស័ព្ទ ០៦១/០៦៧/០៦៩/៩០២ ៩០២ ឬតាមដានទំព័រហ្វ៊េសប៊ុក ស្រាបៀរកម្ពុជា https://www.facebook.com/cambodiabeer/?ref=page_internal ។ ពិសាដោយការទទួលខុសត្រូវ