ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា បានអញ្ជើញចូលរួមកិច្ច ប្រជុំគណៈកម្មការកណ្ដាល ទទួលខុសត្រូវរួម នៃការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ មន្ត្រីពាក់ព័ន្ធ និងតំណាងសហព័ន្ធកីឡាជាតិទាំង១៣...
ឆ្នាំថ្មីដើមទ្រព្យ ចាប់រង្វាន់ពិត ផ្តល់ជូនរង្វាន់ពិត និងសុក្រឹតបំផុត!ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានក្លាយជាក្រុមហ៊ុនដំបូងគេ ដែល ហ៊ាននិយាយ ហ៊ានធ្វើ និងបានបង្កើតកម្មវិធីរង្វាន់ដ៏ធំបំផុតមួយគឺ ៖«មហាសំណាងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសសរុបជាទឹកប្រាប់ $ 1,000,000»ដោយមានគោលបំណងផ្តល់ជូនអតិថិជនទូទាំងប្រទេស អោយមានឱកាសទទួលបាន រង្វាន់ធំៗ និងសំណាងល្អក្នុងឆ្នាំថ្មីនេះ។ការចាប់រង្វាន់ជាលើកដំបូង បានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ២៣ មីនា...
អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តំណាងស្របច្បាប់ របស់តារាចម្រៀង អាមេរិកដើមកំណើតវៀតណាម នាង Lynda Trang Dai បានស្នើសុំពន្យារពេលសវនាការពាក់ព័ន្ធនឹងករណីលួច Gucci AirPods តម្លៃ ៣៣០ ដុល្លាររបស់នាង ហើយតុលាការបានយល់ ព្រមតាមសំណើដោយកំណត់...
វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុរស២នាក់ដែលនៅ ពីក្រោយទីតាំង ផលិត ម្សៅទឹកដោះគោក្លែងក្លាយ ត្រូវបានគេចោទថា បានសូកប៉ាន់ ទឹកប្រាក់ចំនួន ១៥ ម៉ឺនដុល្លារ អាមេរិកជាសំណូក បន្ទាប់ពីត្រូវបានលាត ត្រដាង សកម្មភាពទំាងនោះ។ ក្រសួងសន្តិសុខ សាធារណៈ...
ភ្នំពេញ៖ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet បានស្វាគមន៍យន្តហោះ Airbus A321neo ACF ថ្មីស្រឡាង ដោយពង្រីកកងនាវាអាកាសចរដ៏ទំនើបរបស់ខ្លួន។ ការបន្ថែមយន្តហោះថ្មីនេះ ត្រូវបានធ្វើឡើងស្របពេលជាមួយនឹងការចាប់ផ្តើមផ្លូវហោះហើរត្រង់ថ្មីតភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុងណាហ្គោយ៉ា និងហ្វូគូអូកា ប្រទេសជប៉ុន ដែលផ្តល់ជូនអ្នកដំណើរនូវជម្រើសក្នុងការធ្វើដំណើរកាន់តែច្រើន។ ការអភិវឌ្ឍន៍ទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការពង្រីកបណ្តាញ់ហោះហើរឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Vietjet ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ និងជំរុញការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ Vietjet កំពុងផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រ Eco-class ដែលមានតម្លៃចាប់ពី USD 0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) សម្រាប់ជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសវៀតណាម រួមទាំងសេវាកម្មប្រចាំថ្ងៃ សៀមរាប-ហាណូយ។ ការផ្តល់ជូនប្រូម៉ូសិនតម្លៃពិសេសទនេះ ផ្តល់ជូនសម្រាប់ការកក់សំបុត្ររៀងរាល់ថ្ងៃសុក្រ រហូតដល់ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០២៥ ជាមួយនឹងពេលវេលាធ្វើដំណើរចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ (មិនរាប់បញ្ចូលរយៈពេលដែលមានតម្រូវការធ្វើដំណើរខ្ពស់ និងថ្ងៃឈប់សម្រាកបុណ្យជាតិ)។ លោកអ្នកអាចកក់សំបុត្របានតាមរយៈគេហទំព័រwww.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air។ យន្តហោះថ្មីបំផុតរបស់ក្រុមហ៊ុន Vietjet បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ក្នុងទីក្រុងហូជីមិញ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥បន្ទាប់ពីជើងហោះហើររបស់ខ្លួនពីទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ នេះគឺជាយន្តហោះថ្មីទីបីដែល Vietjet បានបន្ថែមទៅក្នុងកងនាវាអាកាសចររបស់ខ្លួនចាប់តាំងពីដើមឆ្នាំ ២០២៥។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet គ្រោងនឹងបន្តទទួលយន្តហោះថ្មីពីក្រុមហ៊ុន Airbus និង Boeing ពេញមួយឆ្នាំ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងប្រតិបត្តិការកងនាវាអាកាសចរដ៏មានថាមពល និងប្រសិទ្ធភាពបំផុតនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Vietjet បានពង្រឹងបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួនជាមួយនឹងការចាប់ផ្តើមប្រកបដោយជោគជ័យនូវសេវាកម្មហោះហើរផ្ទាល់ថ្មីចំនួនពីររវាងប្រទេសវៀតណាម និងជប៉ុន ដែលតភ្ជាប់ទីក្រុងហូជីមិញទៅកាន់ទីក្រុងណាហ្គោយ៉ា (Nagoya) និងហ្វូគូអូកា (Fukuoka) ដែលឥឡូវនេះផ្តល់ជូននូវជើងហោះហើរទៅមកចំនួនបួន និងបីដងក្នុងមួយសប្តាហ៍។ ផ្លូវហោះហើរដែលទើបបើកសម្ពោធទាំងពីរនេះ ត្រូវបានស្វាគមន៍ដោយពិធីប្រោសព្រំពេលចុះចតនៅអាកាសយានដ្ឋានជប៉ុន។ តាមរយៈការកើនឡើងនៃកងនាវាអាកាសចរ និងបណ្តាញជើងហោះហើរអន្តរជាតិ Vietjet កំពុងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ ខណៈពេលដែលលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនអាកាសចរណ៍នេះ បន្តអះអាងជំហររបស់ខ្លួនថាជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេក្នុងយុគសម័យថ្មី ដោយភ្ជាប់ប្រទេសវៀតណាមជាមួយនឹងគោលដៅពិភពលោកសំខាន់ៗ។ ដោយឈរលើការបន្តពង្រីកបន្ថែមនេះ ក្រុមហ៊ុន Vietjet បានពង្រីកបណ្តាញអន្តរជាតិរបស់ខ្លួនបន្ថែមទៀតជាមួយនឹងការបើកដំណើរការសេវាកម្មថ្មីចំនួនបួនដែលតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញជាមួយទីក្រុងប៉េកាំង និងក្វាងចូវប្រទេសចិន។ ការបន្ថែមទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងផែនការពង្រីកឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Vietjet ដែលរួមបញ្ចូលសេវាកម្មថ្មីៗទៅកាន់ប្រទេសឥណ្ឌាកាលពីខែមុន និងការបើកដំណើរការផ្លូវហោះហើរ ភូកុក-សិង្ហបុរីក្នុងខែឧសភា។
ណាហ្គោយ៉ា ៖ នេះបើតាមប្រភពព័ត៌មាន ជិតស្និទ្ធនឹងបញ្ហានេះបានប្រាប់ឲ្យដឹងថា គ្រួសារស្ថាបនិកនៃក្រុម Toyota Motor Corp ផលិតរថយន្តយក្សជប៉ុន បានធ្វើសំណើរទិញយកក្រុមហ៊ុន Toyota Industries Corp ជាសម្ព័ន្ធក្រុមហ៊ុនដែលមានមូលធនប័ត្រទីផ្សារលើសពី ៤ ពាន់ពាន់លានយ៉េន។ យោងតាមប្រភពបានឲ្យដឹងថា សមាជិកនៃក្រុមគ្រួសាររួមទាំងប្រធានក្រុមហ៊ុន Toyota Motor លោក Akio...
(ភ្នំពេញ)៖ តាំងពីវគ្គជម្រុះតាមភូមិភាគរហូតឆ្លងមកសមរភូមិតារាងបាល់ទះវគ្គផ្តាច់ព្រ័ត្រ ប្រកួតយ៉ាងស្វិតស្វាញរយៈពេល ៧ ថ្ងៃពេញ ពេលនេះ ម្ចាស់ពានប្រចាំរដូវកាលទី ២ នៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ Wurkz Special Volleyball Cup 4×4 បានទៅលើ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B រួមជាមួយប្រាក់រង្វាន់ ៧០ លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ពិធីបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេសរដូវកាលទី ២ Wurkz Special Volleyball Cup 4×4 Season 2 នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) កាលពីថ្ងៃទី ២៧ ខែមេសា កន្លងទៅ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា រួមជាមួយ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និង លោកបណ្ឌិត អាំង សិរីពិសិដ្ឋ នាយករងខុទ្ទកាល័យ អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំថ្នាក់អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អង្គភាព ស្នងការនគរបាលរាជធានី-ខេត្តចំណុះក្រសួងមហាផ្ទៃ និង ថ្នាក់ដឹកនាំចំណុះអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការ អគ្គលេខាធិការរង សមាជិក-សមាជិការ នៃសហព័ទ្ធកីឡាបាល់ទះកម្ពុជា។ ក្រោមការចូលរួមឧបត្ថម្ភគាំទ្រពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេសរដូវកាលទី ២ បានរកឃើញម្ចាស់ជើងឯក និង ម្ចាស់ពានឯកត្តជន បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីម្សិលមិញ។ ក្នុងនោះ ជ័យលាភីលេខ ១ បានទៅលើ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានពានរង្វាន់ ១, មេដាយមាស, និងប្រាក់រង្វាន់ចំនួន ៧០ លានរៀល។ ជ័យលាភីលេខ ២ បានទៅលើ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកោះកុង ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ចំនួន ២០ លានរៀល។ ជ័យលាភីលេខ ៣ បានទៅលើ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ B ទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់ចំនួន ១២ លានរៀល។ ជ័យលាភីលេខ ៤ បានទៅលើ ក្លិបបាល់ទះខេត្តតាកែវ ទទួលបានប្រាក់រង្វាន់ ១ លានរៀល។ ចំណែកម្ចាស់ពានរង្វាន់ឯកត្តជនរួមមាន៖ កីឡាករ ធី ម៉េងហួរ មកពីសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានពានឯកត្តជន “កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍” និង “កីឡាករវាយសេវាល្អជាងគេ”, កីឡាករ កែវ ស្រេងលីហួរ មកពីសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានពានឯកត្តជន “កីឡាករលើកបាល់ល្អជាងគេ”, កីឡារករ ជុក សោភា មកពីស្នងការដ្ឋាននគរបាលខេត្តកោះកុង ទទួលបានពានឯកត្តជន “កីឡាករវាយប្រយុទ្ធល្អជាងគេ”, និង កីឡាករ អ៊ុន ជីហាក់ មកពីស្នងការដ្ឋាននគរបាលខេត្តកោះកុង ទទួលបានពានឯកត្តជន “កីឡាករធ្វើរនាំងល្អជាងគេ” រួមទាំងប្រាក់រង្វាន់ ១ លានរៀលក្នុង ១ ពានឯកត្តជន ពី ភេសជ្ជៈប៉ូវកម្លាំង វើក។ គួរបញ្ជាក់ផងដែរថា ក្រោមការឧបត្ថម្ភគាំទ្រមិនសំចៃពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងរយៈពេលពីររដូវកាលជាប់គ្នាមកនេះ សន្ទុះគាំទ្រនៃវិស័យកីឡាបាល់ទះកាន់តែកើនឡើង ជាពិសេសកំណើននៃយុវជនចុះឈ្មោះក្នុងរដូវកាលទី ២ នេះតែម្តង ដែលជាហេតុធ្វើឲ្យអ្នកឧកញ៉ា លាង ម៉េង សម្រេចតម្លើងប្រាក់រង្វាន់រហូតដល់ ៧០ លានរៀល សម្រាប់ម្ចាស់ជ័យលាភីវគ្គផ្តាច់ព្រ័ត្រក្នុងរដូវកាលថ្មីនេះ។ ជាពិសេស ដើម្បីជាការលើកទឹកចិត្ត ជម្រុញបន្ថែមក្នុងដំណើរហ្វឹកហាត់ដើម្បីត្រៀមដណ្តើមជ័យលាភីលើឆាកអន្តរជាតិ អ្នកឧកញ៉ា លាង ម៉េង ប្រកាសផ្តល់មាស ២ គីឡូ ដល់ក្រុមកីឡាករដែលដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ។...
កូរ៉េខាងត្បូង ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា អ្នកនាង Moon Da-hye កូនស្រីរបស់អតីតប្រធានាធិបតី កូរ៉េខាងត្បូង លោក Moon Jae-in បានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេច របស់តុលាការបានដាក់ពិន័យ ក្នុងការកាត់ក្តីលើកដំបូងរបស់នាង ជុំវិញការចោទប្រកាន់ពីបទ បើកបរក្នុងស្ថានភាពស្រវឹង និងប្រតិបត្តិការអាជីវកម្មផ្ទះសំណាក់ខុសច្បាប់។ នេះបើយោងតាមប្រភព ច្បាប់...
អូស្ត្រាលី ៖ ការចេញផ្សាយរួម ទាំងគេហទំព័រអង់គ្លេស The Guardian បាននិយាយថា សំណួរដែលធ្វើឲ្យសហគមន៍ អន្តរជាតិភ្ញាក់ផ្អើល បន្ទាប់ពីរដ្ឋាភិបាល នៃរដ្ឋ Victoria ប្រទេសអូស្ត្រាលី បានប្រើប្រាស់យន្តហោះ ដើម្បីបាញ់សម្លាប់សត្វ កូឡាចំនួន ៧០០ក្បាល បន្ទាប់ពីភ្លើងឆេះព្រៃ បានបំផ្លាញជម្រក របស់ពួកគេចំនួន ២,២០០ហិចតា នៅឧទ្យានជាតិ...
ខេត្តកណ្តាល ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល បានមានប្រសាសន៍ថា វិស័យកីឡា ជាវិស័យមួយដ៏សំខាន់ ដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងគោលបំណងពង្រឹងកាយសម្បទា និងសុខភាពយុវជន យុវនារី ប្រជាពលរដ្ឋឲ្យមានសុខភាពល្អ ដើម្បីចាប់យកនូវចំណេះដឹងបែបវិទ្យាសាស្ត្រ និងមុខរបរផ្សេងៗ រួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យក្លាយ...