ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមក្រុមការងារ យុវជនគណបក្សប្រជាជន ខេត្តព្រះសីហនុ និងលោក សរ កក្កដាអភិបាលស្រុកព្រៃនប់ បានជួបសំណេះសំណាលជាមួយកម្មករ កម្មការីនីនិយោជិត ស្នាក់នៅបន្ទប់ជួលតាមភូមិមួយចំនួន ក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៍ដូចជាកម្មករនិយោជិត ក្នុងមូលដ្ឋានផ្ទាល់ ចំនួន១៦០នាក់ ក្នុងនោះក៍មានវត្តមានលោក សរកក្កដា អភិបាលស្រុកព្រៃនប់ កាលពីល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ។ កម្មវិធីនេះមានបទបង្ហាញ អំពីគោលនយោបាយ អភិវឌ្ឍន៍វិសយ័ការងារ ,គោលនយោបាយគាំពារសង្គម និងបង្ហាញអំពីសមិទ្ធិផលថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការរៀបចំកម្មវិធី ពិសារអាហារ ចាប់ឆ្នោតយករង្វាន់ និងកម្មវិធីកម្សាន្តមួយចំនួនទៀត បង្កលក្ខណៈសប្បាយរីករាយ ដល់ កម្មករ កម្មការីនី និយោជិតរោងចក្រ ដែលស្នាក់នៅតាមបន្ទប់ជួល ក៍ដូចជា កម្មករ កម្មការីនី និងនិយោជិតដែលរស់នៅតាមភូមិមួយចំនួន មានដូចជាភូមិចំការកៅស៊ូ ,ភូមិជើងគោ ,ភូមិត្រពាំងមូល, និងភូមិត្រពាំងគា ឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ មានប្រសាសន៍ ថ្លែងអំណរគុណ លោកឧកញ៉ាទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលរៀបចំកម្មវិធីនេះឡើង ថ្ងៃដែលកម្មករឈប់សម្រាក បានជួបជុំសប្បាយរីករាយ ក្នុងនោះលោកអភិបាលស្រុក បញ្ជាក់បន្ថែមថា បច្ចុប្បន្ននៅស្រុកព្រៃនប់ មានរោងចក្រតូច ធំ ច្រើនកន្លែង ដែលផ្តល់ឱកាសមានការងារធ្វើ សម្រាប់កូនចៅប្រជាពលរដ្ឋ បង្កើនសេដ្ឋកិច្ចជីវភាព ក្នុងគ្រួសារ។ លោកឧកញ៉ាទៀ វិចិត្រមានប្រសាសន៍ ជាមួយកម្មករនិយោជិតទាំងអស់ ដែលចូលរួមក្នុងកម្មវិធីនេះ ដោយលើកឡើង បង្ហាញអំពីគោលនយោបាយអភិវឌ្ឍន៍វិសយ័ការងារ ក៍ដូចជាគោលនយោបាយ គាំពារសង្គម ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ពិសេសគឺខិតខំបង្កើតការងារជូនពលរដ្ឋ និងខិតខំការពារ មុខរបររបស់ពលរដ្ឋ ដើម្បីឲ្យពលរដ្ឋមានប្រាក់ចំណូលក្នុងគ្រួសារ។ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានលើកឡើង បង្ហាញអំពីសមិទ្ធិផលថ្មីៗ ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបាន រួមមានហេដ្ឋារចនាសម្ពន្ធ័ស្ពាន ថ្នល់ រោងចក្រសហគ្រាសក្នុងវិសយ័ឧស្សាហកម្ម ពាណិជ្ជកម្មនិងសមិទ្ធិផលអភិវឌ្ឍន៍ប្រទេសជាតិគ្រប់ទីកន្លែង ក្រោយពីប្រទេសជាតិមានសុខសន្តិភាព គ្មានសង្គ្រាម៕
ភ្នំពេញ៖ អតីតសង្សារទី៣ របស់នាយចឺម នាងហ្វា ហ្វា ហៅស្រីយី មួយរយៈខ្លីក្រោយ បែកបាក់ស្នេហា ជាមួយតារាចម្រៀង ចឺម ឃើញថា កាន់តែមានសម្រស់ស្រស់ស្អាត និងតែងតែបង្អួតភាពសិចស៊ី របស់នាង តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ។ តួយ៉ាងថ្មីៗនេះ ហ្វា ហ្វា បានធ្វើឱ្យអ្នកគាំទ្រ ស្រឡាំងកាំង ភ្ញាក់ផ្អើលនឹងសម្រស់រាងកាយ...
កូរ៉េខាងត្បូង ៖ យោងតាមផលិតកម្ម SM Entertainment នៅថ្ងៃទី ១៤ ខែមីនាថា សមាជិកក្រុម Red Velvet គឺ Irene, Joy និង Yeri បានធ្វើតេស្តិ៍រកឃើញ មេរោគ COVID-19 ធ្វើឲ្យ ក្រុមនេះសម្រេចចិត្តពន្យារពេល ការប្រគុំតន្ត្រីទោល...
ទីក្រុងម៉ិចស៊ីកូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា អំពើហឹង្សា របស់អ្នកគាំទ្រ ការស្រែកជេរប្រមាថ មើលងាយ និងសញ្ញានៃក្រុមឧក្រិដ្ឋជន ដែលជ្រៀតចូលទៅក្នុងជំហរ ហើយបញ្ហាប្រឈមកំពុងកើន ឡើងសម្រាប់អាជ្ញាធរ បាល់ទាត់ម៉ិកស៊ិក ៤ ឆ្នាំមុនពេលពួកគេធ្វើជា សហម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក “World Cup” ។ ប្រទេសដែលឆ្កួតបាល់ទាត់ មានការភ្ញាក់ផ្អើលដោយការប៉ះទង្គិចគ្នា...
អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា លោក William Hurt ជាតារាសម្តែងឈ្នះ ពានរង្វាន់អូស្ការកាលឆ្នាំ ១៩៨៥ និងមានការ តែងតាំង២ផ្សេងទៀត កាលទសវត្សរ៍នោះបានទទួលមរណភាព ក្នុងអាយុ ៧១ ឆ្នាំ ។ លោកត្រូវបានគេស្គាល់ថា លោកជាតារាសម្តែងល្អបំផុត សម្រាប់សម្តែង របស់លោកនៅក្នុងរឿង...
វ៉ាស៊ីនតោន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា កម្មវិធីណាត់ជួប Tinder នឹងផ្តល់សិទ្ធិឲ្យ អ្នកប្រើប្រាស់ សហរដ្ឋអាមេរិក នូវវិធីមួយ ដើម្បីពិនិត្យមើលថា តើកាលបរិច្ឆេទអាចកើតមានត្រូវ បានកាត់ទោសពីបទ ឧក្រិដ្ឋកម្មហឹង្សាឬអត់ ជាការត្រួតពិនិត្យ ដែលអ្នកជំនាញ ព្រមានមានដែនកំណត់ ។ ក្រុមហ៊ុនមេរបស់កម្មវិធី Match Group...
បូស្តុន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ជាយូរមកហើយ មុនពេលធ្វើសង្រ្គាមលើអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងធ្វើការ ដើម្បីឲ្យបក្រព័ន្ធអ៊ីនធើណេត របស់រុស្ស៊ី ជាឧបករណ៍ដ៏មានឥទ្ធិពល នៃការឃ្លាំមើល និងការគ្រប់គ្រងសង្គម ស្រដៀង ទៅនឹងអ្វីដែលគេហៅថា Great Firewall របស់ប្រទេសចិន...
តូក្យូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុននានាជុំវិញ ពិភពលោកកំពុងភៀសខ្លួន ចេញពីប្រទេសរុស្ស៊ី ខណៈប្រទេសនេះប្រឈមមុខ នឹងការដាក់ទណ្ឌកម្ម កាន់តែខ្លាំងឡើង ដោយសារតែការ លុកលុយ ជាបន្តបន្ទាប់ របស់ខ្លួនលើអ៊ុយក្រែន ដែលបង្កើនការព្រួយបារម្ភ អំពីផលវិបាក ដែលវិបត្តិអាចមានលើ សេដ្ឋកិច្ចពិភពលោក ។ ក្រុមហ៊ុនផលិតធំៗ របស់ជប៉ុនបានបន្ថែមឈ្មោះ...
រុស្ស៊ី ៖ ភ្នាក់ងាររុស្ស៊ី ត្រូវបានចោទប្រកាន់ថា ការបង្ហាញខ្លួន នៅផ្ទះរបស់នាយកប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Google នៅទីក្រុងមូស្គូ ដើម្បីរារាំងកម្មវិធីមួយ ត្រូវបានប្រើប្រាស់ ដោយគូប្រជែងដ៏ធំបំផុត របស់ ប្រធានាធិបតីរុស្ស៊ី ជាផ្នែក នៃផែនការ របស់លោក វ្ល៉ាឌីមៀ ពូទីន ចំពោះបិទការរិះគន់ ផ្ទៃក្នុង...
ការកើនឡើងនៃតម្រូវការ និងការផ្គត់ផ្គង់ក្នុងពេលតែមួយបានក្លាយជា កត្តាមួយដែលនាំអោយជៈឥទ្ធិពលទៅកាន់តំលៃប្រេងឥន្ទនះ។ នៅពេលដែលតំលៃប្រេងកាន់តែឡើងថ្លៃ មានន័យថា មនុស្សគ្រប់គ្នាត្រូវចំនាយបន្ថែមទៅលើភាពចាំបាច់ផ្សេងទៀតដែលរួមមានទាំងទំនិញនិងសេវាកម្ម។ យ៉ាងណាមិញតំលៃប្រេងឥន្ទនៈបានប៉ះពាល់យ៉ាងខ្លាំងចំពោះអ្នកដែលមានយានជំនិះគ្រប់គ្នា។ ដូចដែរអ្នកប្រើប្រាស់ម៉ូតូជាមធ្យោបាយធ្វើដំនើរ ប្រេងឥន្ទនៈបានដើរតួរយ៉ាងសំខាន់នៅក្នុងការចំនាយរបស់ពួកគេដែលជាហេតុ នាំអោយការគិតគូរមុននឹងទិញម៉ូតូណាមួយត្រូវគិតគូរយ៉ាងល្អិតល្អន់បំផុត ដែលមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំនើររបស់អ្នកប៉ុន្នោះទេ ប៉ុន្តែត្រូវតែជួយសន្សំសំចៃដល់តំលៃប្រេងឥន្ទនៈរបស់អ្នកផងដែរ។ ប្រសិនបើអ្នកក្រលេកមើលម៉ូតូ Royal Enfield Classic 350cc ម៉ូតូដែលសម្រួលការធ្វើដំនើររបស់អ្នកអោយរលូនគ្រប់ពេល និងជួយអោយអ្នកមានទំនុកចិត្ត គ្រប់ពេលបូករួមនឹងភាពស៊ីវិល័យថ្លៃថ្នូរផងដែរ។ ម៉ូឌែល Royal...