អាមេរិក៖ ការស្រាវជ្រាវបានបង្ហាញថា ជីវិតសង្គមកាន់តែប្រសើរឡើង អាចផ្លាស់ប្តូរបញ្ហា នៃការចងចាំចំពោះអ្នកដែលមានសញ្ញាដំបូងនៃជំងឺវង្វេង ក្រោយពីលោកអ្នកចំណាយពេល ទល់មុខជាមួយមិត្តភ័ក្តិ និងក្រុមគ្រួសារ ចូលថ្នាក់រៀន ក្រុមអ្នកស្ម័គ្រចិត្ត និងចូលរួមសេវាកម្មសាសនា អាចឃើញមុខងារខួរក្បាល របស់ពួកគេត្រឡប់ទៅធម្មតាវិញ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ នេះអាចកើតឡើងទោះបីជាពួកគេ បានចាប់ផ្តើមកាន់តែយ៉ាប់យ៉ឺនជាច្រើនឆ្នាំមុនក៏ដោយ ជាដំណឹងល្អសម្រាប់អ្នកដែលការចងចាំ និងជំនាញដំណើរការបានធ្លាក់ចុះ អំឡុងពេលចាក់សោរ។ អ្នកស្រាវជ្រាវ បានវិភាគលើមុខងារខួរក្បាល របៀបរស់នៅ...
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងនាង Suzy បានបរិច្ចាគប្រាក់ចំនួន ១00 លានវ៉ុន (៨១ពាន់ដុល្លារអាមេរិក) ដើម្បីជួយជនរងគ្រោះដោយភ្លើងឆេះព្រៃ នាពេលថ្មីៗនេះនៅ Uljin, Geyongsangbuk-do និង Samcheok, Gangwon-do ។ នៅថ្ងៃទី ១0 ខែមីនា...
លោក Roman Abramovich ម្ចាស់ក្លឹប Chelsea ដែលជាមនុស្សជំនិតមួយរូប របស់ប្រធានាធិបតីរុស្ស៊ី ត្រូវបានរដ្ឋាភិបាលអង់គ្លេសសម្រេចធ្វើការដាក់ទណ្ឌកម្ម នៅក្នុងថ្ងៃនេះ ដោយបង្កកទ្រព្យសម្បត្តិរបស់លោកទាំងអស់របស់ និងបង្កកការចរាចរណ៍លុយនៅក្នុងប្រទេសមួយនេះ ព្រមទាំងហាមឃាត់ការធ្វើដំណើរ មកកាន់អង់គ្លេសនេះថែមទៀតផង។ ការដាក់ទណ្ឌកម្មមួយនេះ បានធ្វើឲ្យខូចដល់ដំណើរការ នៃគម្រោងលក់ក្លឹបរបស់លោក Roman មួយវិញទៀតទណ្ឌកម្មបានធ្វើឲ្យ Chelsea ត្រូវដាក់ដំណើរការក្រោមលក្ខខណ្ឌពិសេសចាប់ពីថ្ងៃនេះតទៅ។ ទណ្ឌកម្មនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ក្រុមតោខៀវនេះ...
សហរដ្ឋអាមេរិក បានធ្វើការព្រមានថា រុស្សីអាចនឹងប្រើប្រាស់អាវុធគីមី និងជីវសាស្រ្ត ដើម្បីវាយប្រហារលើអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន BBC។ បើសិនរុស្សី គ្រោងវាយប្រហារអ៊ុយក្រែន ដោយប្រើប្រាស់អាវុធគីមី និងជីវសាស្រ្ត ពិតប្រាកដមែន នោះនឹងប៉ះពាល់ទៅដល់អាយុជីវិតពលរដ្ឋ ជាច្រើននាក់ជាក់ជាមិនខាន។ ចំណែកខាងរុស្សី ក៏បានធ្វើការអះអាងថា អ៊ុយក្រែនមានរោងចក្រផលិតអាវុធគីមី ដោយទទួលបានជំនួយ ពីនាយកដ្ឋានរក្សាសន្តិសុខ របស់សហរដ្ឋអាមេរិក។ ទាក់ទិននឹងបញ្ហានេះ ក្រសួងការពារជាតិរបស់អង់គ្លេស...
ស៊ុត ត្រូវបានគេចាត់ទុកជាអាហារពេលព្រឹក ដ៏ពេញនិយមខ្លាំងបំផុត ពីសំណាក់មនុស្សស្ទើរតែគ្រប់ក្រុមគ្រួសារ ព្រោះវាមានរសជាតិឆ្ងាញ់ ហើយងាយស្រួលក្នុងការចម្អិនថែមទៀត។ ក្រៅពីមានរសជាតិឆ្ងាញ់ ស៊ុត មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដែលល្អបំផុតសម្រាប់សុខភាព ហេតុនេះទើបអ្នកជំនាញបានផ្តល់អនុសាសន៍ ឲ្យបន្ថែមស៊ុតទៅក្នុងអាហារ ពេលព្រឹកជាប្រចាំ។ រក្សាថាមពលពេញមួយថ្ងៃ នៅពេលអ្នកបរិភោគស៊ុត សម្រាប់អាហារពេលព្រឹក ជំនួសគ្រាប់ធម្មជាតិ ឬសាច់ផ្សេងៗ វាអាចជួយបំពេញថាមពលបានយូរ។ នេះហើយជាចំណុចល្អ ដែលធ្វើឲ្យអ្នកមិនត្រូវការអាហារសម្រន់ ហើយធ្វើឲ្យអ្នកញ៉ាំតិច។...
ភ្នំពេញ៖ កញ្ញា ហេង ចន្ថា កាលពីពេលថ្មីៗនេះ បានធ្វើឱ្យអ្នកគាំទ្រ និងទស្សនិជនចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីនាងបានបង្ហោះសារបង្កប់ដោយកំហឹងមួយឆ្លើយតបទៅអ្នកដែលមើលងាយនាង ។ នៅក្នុងសាររបស់តារាសម្ដែង និងជាតារាម៉ូដែលកញ្ញា ហេង ចន្ថា បាននិយាយបង្ហើទៅកាន់អ្នកដែលមើលងាយនាងថា ទោះជានាងក្រ ក៏នាងមិនខ្ជិលដែរ ពោលគឺខំប្រឹងរកលុយរាល់ថ្ងៃ មិនហ៊ានសម្រាក ដើម្បីគេចពីក្រ និងគេចពីអ្នកមើលងាយ ។ ហើយជាចុងក្រោយនាងក៏បានភ្ជាក់ឃ្លាមួយថា...
តួកគី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov និងសមភាគីអ៊ុយក្រែនលោក Dmytro Kuleba កំពុងជួបប្រជុំគ្នានៅទីក្រុង ANTALYA ប្រទេសតួកគីនៅថ្ងៃនេះ ។ ជំនួបនេះធ្វើឡើងនៅក្រៅវេទិកាអន្តរជាតិមួយក្នុងវត្តមានរបស់រដ្ឋមន្ត្រីការបរទេសតួកគី Mevlut Cavusoglu ។ វាគឺជាកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងរវាងក្រុងម៉ូស្គូ និងក្រុងគៀវ...
ខេត្តកណ្តា៖ព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់វ័យចាស់ និងយុវជនជ្រើសរសើជើងឯកថ្នាក់ខេត្តកណ្តាលដែលប្រព្រឹត្តិចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីចម្រាញ់រកកីឡាករមានសមត្ថភាពតំណាងឲ្យខេត្តកណ្តាលទៅចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនានាក្រោយការរៀបចំពីមន្ទីអប់រំយុវជន និងកីឡា ខេត្តកណ្តាលដែលជាផែនការប្រចាំឆ្នាំរបស់ការិយាល័យអប់រំយុវជន និងកីឡា។ លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំយុវជន និងកីឡាខេត្តកណ្តាលបាននិយាយថា ការប្រកួតជ្រើសជើងឯកថ្នាក់ខេត្តនេះដោយមានការចង្អុល បង្ហាញពីលោកអភិបាលខេត្តដើម្បីធ្វើការជ្រើសរើស កីឡាករជើងខ្លាំងទៅចូលរួមប្រកួតថ្នាក់ជាតិនានារៀបចំដោយសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសការប្រកួតកីឡាជាតិលើកទី៣នឹងឈានទៅដណ្តើមជ័យជំនះជូនខេត្ត។...
ក្លឹបបិសាចក្រហម Man UTD ត្រូវបាន The Northern Echo ជឿជាក់ថា កំពុងស្ថិតនៅក្នុងការប្រជែងគ្នា មួយ ដើម្បីដណ្តើមយកកីឡាករ វ័យក្មេងឆ្នើម របស់ក្លឹប Marseille ដែលមានឈ្មោះថា Boubacar Kamara នារដូវក្តៅខាងមុខនេះ។ កីឡាករវ័យទើបតែ២២ឆ្នាំរូបនេះ នឹងផុតកុងត្រា នៅរដូវក្តៅហើយ ក្នុងនោះក៏មានការចាប់អារម្មណ៍...
អ្នកគាំទ្រក្លឹប Real Madrid ត្រូវបានគេដឹងថា កំពុងត្រៀមរៀបចំផែនការ ក្នុងការទទួលស្វាគមន៍កីឡាករឆ្នើម Mbappe នៅក្នុងការប្រកួតពានរង្វាន់ Champions League យប់ថ្ងៃពុធនេះដោយសង្ឃឹមថា កីឡាករនឹងសម្រេចចិត្តមកចូលរួមក្លឹប នារដូវកាលក្រោយ។ គិតមកដល់ពេលនេះកីឡាករ ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះនឹងមានកុងត្រា ដែលផុតសុពលភាពនៅចុងរដូវកាលនេះ ហើយប៉ុន្តែនៅមិនទាន់មានសញ្ញាថាគាត់នឹងត្រូវបន្តរស់ នៅជាមួយនឹង PSG ទៀតឡើយ ។ គួរឲ្យដឹងដែរថា...