អាមេរិក៖ គេហទំព័រ Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន Yahoo បានត្រៀមខ្លួនរួចរាល់ហើយក្នុងការទិញកម្មវិធីរុករកតាមអ៊ីនធើណេតដ៏ពេញនិយម Chrome របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ប្រសិនបើតុលាការសហព័ន្ធរបស់អាមេរិកបញ្ជាឲ្យ Google ដកខ្លួនចេញពី Chrome សម្រាប់បណ្តឹងប្រឆាំងនឹងការផ្តាច់មុខ។ យោងតាមគេហទំព័រនេះបាននិយាយថា អ្នកគ្រប់គ្រងទូទៅ Yahoo Search លោក Brian Provost...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ស្ត្រីដែលមានជាងគេបំផុតទាំង ៥ នៅលើពិភពលោកមានទ្រព្យសម្បត្តិសរុបចំនួន ៣៣៧ ពាន់លានដុល្លារក្នុងឆ្នាំនេះ ដោយទ្រព្យសម្បត្តិរបស់ពួកគេមានប្រភពមកពីឧស្សាហកម្មចម្រុះដូចជា ការលក់រាយ គ្រឿងសម្អាង អាហារ និងការផលិត។ ១.លោកស្រីAlice Walton ជាកូនស្រីតែមួយគត់របស់ស្ថាបនិក Walmart លោក Sam Walton...
ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃមានគោលបំណងបន្ថែមទឹកប្រាក់ជាង ៥០០ ពាន់លានបាត (១៥ ពាន់លានដុល្លារ) ទៅក្នុងសេដ្ឋកិច្ច ដើម្បីជំរុញកំណើន GDP របស់ប្រទេសឲ្យលើសពី ១.៨ ភាគរយដោយផ្តោតលើការជំរុញការប្រើប្រាស់ ការវិនិយោគ និងការផ្តល់ប្រាក់កម្ចីទន់។ សកម្មភាពនេះកើតឡើង បន្ទាប់ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកែប្រែការព្យាករណ៍កំណើន...
អាមេរិក៖ សារព័ត៌មាន Financial Times បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple គ្រោងនឹងផ្លាស់ប្តូរការតំឡើងទូរស័ព្ទ iPhone ដែលជាប់ព្រំដែនសហរដ្ឋអាមេរិកទាំងអស់ពីប្រទេសចិនទៅកាន់ប្រទេសឥណ្ឌា ក្រោមហេតុផលនៃភាពតានតឹងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងដែលកំពុងកើនឡើង។ កាលពីដើមខែនេះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ពន្ធគយលើប្រទេសជាច្រើន ដោយទំនិញរបស់ចិនប្រឈមនឹងពន្ធខ្ពស់រហូតដល់ ១៤៥ភគរយ ។ លោកបានអះអាងថា វិធានការនេះនឹងជួយស្តារផលិតកម្មក្នុងស្រុកឡើងវិញ...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាទីបំផុតកំណត់ត្រាមិនទាន់ស្គាល់ពាក្យថាចាញ់របស់ PSG នៅក្នុងរដូវកាលនេះបានបញ្ចប់ទៅដោយលទ្ធផលបរាជ័យក្រោមថ្វៃដៃរបស់ Nice ក្នុងលទ្ធផល ៣ទល់នឹង១ ក្នុងទឹកដីខ្លួនឯងទៀតផង។ PSG សង្ឃឹមថានឹងអាចក្លាយទៅជាក្រុមទី១ដែលនឹងបញ្ចប់រដូវកាលនេះទៅដោយមិនស្គាល់ពាក្យថាចាញ់សោះប៉ុន្តែទោះបីជាបានខិតខំយ៉ាងណាក្តីលទ្ធផលចុងក្រោយគឺមិនអាចកែប្រែបានទេ។ គួរឲ្យដឹងដែរថាបរាជ័យលើកនេះបានន័យថា PSG នៅតែមិនអាចបំបែកកំណត់ត្រារបស់ Nantes បានទេដែលធ្លាប់ធ្វើបានកាលពីរដូវកាលឆ្នាំ១៩៩៤-១៩៩៥មកម្ល៉េះ។ កាលពីគ្រានោះ Nantes បានធ្វើបានពេញមួយរដូវកាលដោយមិនចាញ់សោះឡើយចំនួន៣២ ប្រគួតហើយថែមទាំងលើកពានរង្វាន់ Ligue...
ភ្នំពេញ៖ លោក ម៉ារ វង្សវិបុល ជាគ្រូបង្វឹកជម្រើសជាតិបានប្រាប់ឲ្យដឹងថា “Asian Judo Championships 2025” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុង Bangkok ប្រទេសថៃមានកីឡាករ-កីឡាការិនី២៩៥នាក់ចូលរួមជាង ៣០ ប្រទេស ហើយសុទ្ធតែក្រុមអត្តពលិកមានបទសោធន៍ច្រើនឆ្នាំ និងកម្រិតខ្ពស់ ចំណែកការប្រកួតនេះក្រុមអត្តពលិកយូដូកម្ពុជាទទួលបានបទសោធន៍ថ្មីៗ...
ភ្នំពេញ៖ ការប្រកួតកីឡាមហាជនជ្រើសរើស ជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥នេះ រកឃើញក្រុមបាល់ទាត់ជើងខ្លាំង ៤ ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅកីឡដ្ឋានខេត្តកណ្តាល ការប្រកួតរៀបចំដោយការិយាល័យ អប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។ សម្រាប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ក្រុមបាល់ទាត់ គ្រេត FC...
ភ្នំពេញ ៖ លោក តែ ឡូរិន នៅតែបន្តដឹកនាំសហព័ន្ធកីឡាគុនដាវកម្ពុជា អាណត្តិទី៦ ឆ្នាំ២០២៥-២០២៩ បន្ទាប់សមាជិក ប្រតិបត្តិអាណត្តិចាស់ និងបណ្តាក្លិបគុនដាវពេញសិទ្ធិជាច្រើន បានបោះឆ្នោតជ្រើសរើសរូប លោកបន្តដឹកនាំសហព័ន្ធ ក្នុងមហាសន្និបាតរបស់សហព័ន្ធកីឡា គុនដាវកម្ពុជា បញ្ចប់អាណត្តិចាស់ទី៥ ឆ្នាំ២០២១-២០២៥ និងបន្តអាណត្តិថ្មី ឆ្នាំ២០២៥-២០២៩ ។ ក្នុងឱកាសមហាសន្និបាត របស់សហព័ន្ធកីឡាគុនដាវកម្ពុជានាថ្ងៃទី...
វៀតណាម៖យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា iPhone 16e ជាប្រភេទស្មាតហ្វូន ដែលអាចជួយឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple វ៉ាដាច់ Samsung ក្នុងការលក់ស្មាតហ្វូនទូទាំង ពិភពលោកនៅត្រីមាសទី១ ខណៈក្រុមហ៊ុនបានព្យាយាម ចាប់យកការស្រមើលស្រមៃ របស់អតិថិជនវៀតណាម។ មួយខែបន្ទាប់ពីការចេញផ្សាយរបស់ iPhone 16e វាត្រូវបានដាក់លក់ក្នុងតម្លៃ...
មីយ៉ាន់ម៉ា ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរមីយ៉ាន់ម៉ា បានចាប់ខ្លួនគ្រូហោរា TikTok បង្កឲ្យមានភាព រីករាលដាល និងភាពភ័យស្លន់ស្លោ របស់ប្រជាពលរដ្ឋ ដោយការទស្សន៍ទាយការ រញ្ជួយដីដ៏ខ្លាំងក្លាមួយ ទៀត បន្ទាប់ពីមានការរញ្ជួយ កាលពីខែមុនបានកើតឡើង យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។...